ប្រទេសប្រេស៊ីល ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មន្ត្រីសុខាភិបាលរបស់ប្រទេសប្រេស៊ីលមួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនករណីដែលទាក់ទងនឹងការបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅក្នុងរដ្ឋសៅប៉ូឡូ ប្រេស៊ីលទំនងជាមិនត្រូវបានគេរាយការណ៍ឱ្យគ្រប់ចំនួនត្រឹមត្រូវនោះទេ។
អ្នកសម្របសម្រួលនៃក្រសួងសុខាភិបាលនៃរដ្ឋ លោក Paulo Menezes បាននិយាយថាករណីមួយចំនួនអ្នកដែលកើតកូវីដ១៩ ទំនងជាត្រូវបានគេដាក់រោគវិនិច្ឆ័យទៅជាជំងឺផ្លូវដង្ហើម SARS ទៅវិញ ដោយសារតែសមត្ថភាពធ្វើតេស្តមិនមានគ្រប់គ្រាន់។
រដ្ឋសៅប៉ូឡូ បានចុះបញ្ជីករណីថ្មីចំនួន ៥,៧១៧ករណី និងករណីបាត់បង់ជីវិតចំនួន ២៨៥ករណីដោយសារជំងឺកូវីដ១៩ នៅក្នុង២៤ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនករណីសរុបឡើងដល់ ១២៩,២០០០ករណី និងករណីបាត់បង់ជីវិតសរុប ៥,៧១៧ករណី។ លោក Menezes បាននិយាយថា ប៉ុន្តែចំនួនអ្នកបាត់បង់ជីវិតពិតប្រាកដទំនងជាខ្ពស់ជាងនេះ។
លោក Menezes បានបន្ថែមទៀតថា រដ្ឋសៅប៉ូឡូ ដែលមានប្រជាជនជាង ៤៥លាននាក់ និងជាចំណុចកណ្តាលនៃការផ្ទុះឡើងក្នុងប្រទេសប្រេស៊ីលនាពេលបច្ចុប្បន្ននេះ បានធ្វើតេស្តរកកូវីដ១៩ បាន ៨,០០០នាក់ ក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ខណៈដែលនៅក្នុងខែមេសា ជាមធ្យមមានប្រហែល ១,០០០នាក់ ក្នុងមួយថ្ងៃ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ