ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រតិកម្ម​នឹង​ឧត្តមស្នងការ​អង្គការ​សហ​ប្រជា​តិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ពី​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ក្លែង​ព័ត៌មាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ប្រតិកម្ម​នឹង​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ពី​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ក្លែង​ព័ត៌មាន​ពុំ​មាន​តម្លៃ​ស្មើនឹង​សេរីភាព​បញ្ចេញមតិ និង​ការ​និយាយ​ស្របច្បាប់​ឡើយ ។ នេះ បើ​តាម​ស្ថាន​បេស​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​នៅ​ហ្ស៊ី​ណែវ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​ស្ថាន​បេស​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហ្ស៊ី​ណែវ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ប្រតិកម្ម​នឹង​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ពី​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ក្លែង​ព័ត៌មាន​ពុំ​មាន​តម្លៃ​ស្មើនឹង​សេរីភាព​បញ្ចេញមតិ និង​ការ​និយាយ​ស្របច្បាប់​ឡើយ ។ នេះ បើ​តាម​ស្ថាន​បេស​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​នៅ​ហ្ស៊ី​ណែវ ។

យោង​តាម​ការ​ចេញផ្សាយ​របស់​ស្ថាន​បេស​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហ្ស៊ី​ណែវ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​លោកស្រី Michelle Bachelet ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ចុះ​ថ្ងៃ​ទី​៣ ខែ មិថុនា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​នឹង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី ប៉ា ស៊ី​ហ្វិ​កមួយ​ចំនួន​រួម​ទាំង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​១៩ ។

ស្ថាន​បេស​កម្ម​បន្ត​ថា ដោយ​របាយការណ៍​លោកស្រី មិន​បាន​ផ្ទៀងផ្ទាត់ និង​ជ្រើសរើស​តែ​មួយ​ជ្រុង​នោះ ស្ថានភាព​បេស​កម្ម​សូម​បំភ្លឺ​អង្គហេតុ និង​ច្បាប់​ដូច​តទៅ ៖

១. មេរោគ​កូ​វី​ដ​១៩ គឺជា​ជំងឺ​ដ៏​កាច់​សាហាវ​មួយ ប៉ុន្តែ​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ក្លែង​ព័ត៌មាន​ក៏ កាច​សាហាវ​មិន​ចាញ់​មេរោគ​នេះ​ដែរ ។ គេ​មិន​អាច​ប្រកែក​បាន​ទេស​ថា ព័ត៌មាន​ក្លែងក្លាយ និង ការ​ក្លែង​ព័ត៌មាន​អាច​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ការ​ភ័យ​ស្លន់ស្លោ​ការ​បាត់បង់​សណ្តាប់​ធ្លាប់​ក្នុង សង្គម និង​ការ​បាត់បង់​ទំនុក​ចិត្តជា​សាធារណៈ​ចំពោះ​ខ្លួនឯង និង​ប្រទេស​ជាតិ ។

២. ប្រទេស​កម្ពុជា​ផ្តល់​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ​ការពារ និង​លើកកម្ពស់​សេរីភាព បញ្ចេញមតិ និង​សារព័ត៌មាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ដែល​ធានា ពី​ឯករាជ្យ​ភាព​របស់​សារព័ត៌មាន​ដោយ​ពុំ​មានការ​ត្រួតពិនិត្យ​ជា​មុន និង​សិទ្ធិ​រក្សា​ការ​សម្ងាត់​នៃ​ប្រភព​ព័ត៌មាន ។ ប៉ុន្តែ​មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ​មាត្រា ២៩ នៃ​សេចក្តី​ប្រកាស ជា​សក ល​ស្តី​ពី​សិទ្ធិ​មនុស្ស និង​មាត្រា​១៩​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ បាន​សង្កត់ធ្ងន់​ថា ការ​អនុវត្ត​សិទ្ធិ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ករណី​កិច្ច ការ​ទទួលខុសត្រូវ​ពិសេស និង​ដែន​កំណត់ ដែល​មាន​ចែង​ក្នុង​ច្បាប់ ដើម្បី​ការពារ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុខភាព​ឬ​សីលធម៌​សា​រណៈ​។

៣. វិធានការ​ស្របច្បាប់​ប្រឆាំង​នឹង​ទ​ង្វើ​បំពាន​ផ្សេង​ៗ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជា​ធរមាន គឺ​សំខាន់​ចាំបាច់​ណាស់ ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ​គ្រប់​រូប​ឲ្យ​រស់​មានជីវិត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ការ​ស្អប់ខ្ពើម និង​ការ​រើសអើង ។ មតិ​របស់​ពលរដ្ឋ​ដែល​គោរព​ច្បាប់​ត្រូវ​តែ​ទទួល​បានការ​យក ចិត្ត​ទុកដាក់ និង​កិច្ច​គាំពារ ។ ហេតុ​ដូចនេះ​វិធានការ​ដាក់​ចេញ​កន្លង​មក​មិន​គួរ​ត្រូវ​បាន​បក ស្រាយ​វា​ជា​ការ​បង្ក្រាប​លើ​សេរីភាព​បញ្ចេញមតិ និង​សារព័ត៌មាន​នោះ​ទេ ។

៤.​ការ​ថ្លែង​សារ​នយោបាយ និង​ការ​ធ្វើ​អត្ថា​ធិ​ប្បា្​យ​លើ​កិច្ចការ​សាធារណៈ​ដោយ​ការ​ជេរ​ប្រមាថ ការ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​ការ​អំពាវនាវ​ឲ្យ​មានការ​បេះ​បោរ​ប្រឆាំង​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​តែ​បែប​លទ្ធិប្រជាធិបតេយ្យ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ចេតនា ឬ​អ​ចេតនា ពុំ​មាន​តម្លៃ​ស្មើនឹង​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​និ​យ​យាយ​ស្របច្បាប់​នោះ​ឡើយ ។ បើ​បណ្តោយ​ឲ្យ​ទ​ង្វើ​ទាំងនេះ​កើត​មាន​ឡើង​ដោយ ពុំ​បាន​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេវា​នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​ដល់​នីតិរដ្ឋ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ភ្លាម​ៗ និង​ជា​រៀង​រហូត ។

៥.​ប្រទេស​កម្ពុជា​ពុំ​អនុញ្ញាត​ឲ្យ​មានការ​ចាប់ខ្លួន និង​ការ​ឃុំឃាំង​តាម​ទំនើងចិត្ត​ឡើយ ។ មន្ត្រី អនុវត្ត​ច្បាប់​រូប​ណា​ដែល​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ និង​បំពាន​ច្បាប់​នឹង​ត្រូវ​តែ​ទទួលទោស ។ មាន​ឧទាហរណ៍​ជា​ច្រើន​អំពី​ការ​ដាក់​ទោសទណ្ឌ​លើ​មន្ត្រី​ប្រព្រឹត្ត​សុខ ដោយ​ពុំ​ប្រកាន់​និន្នាការ​ន​យោ បាយ មុខងារ ឬ​ឋានៈ​សង្គម ដូចដែល​មាន​ចែង​ក្នុង​មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ ហើយ​ការ​ចូលរួម ជាមួយ​គណបក្សប្រឆាំង​ពុំ​មែន​ជា​សិទ្ធិ​សម្រាប់​ឲ្យ​បុគ្គល​ម្នាក់ បំពាន​ច្បាប់​ដោយ និ​ទណ្ឌ​ភា ព​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ