កិច្ចប្រជុំកំពូល ASEAN លើកទី ៣៦ គ្រោងនឹងរៀបចំនៅចុងខែនេះនៅវៀតណាម
- ភ្នំពេញ
រាជធានីភ្នំពេញ៖ បើគ្មានការប្រែប្រួលនោះទេ វៀតណាមនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (36th Asean Submit) នាថ្ងៃទី ២៧-២៨ ខែមិថុនា…
រាជធានីភ្នំពេញ៖ បើគ្មានការប្រែប្រួលនោះទេ វៀតណាមនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (36th Asean Submit) នាថ្ងៃទី ២៧-២៨ ខែមិថុនា…
រាជធានីភ្នំពេញ៖ បើគ្មានការប្រែប្រួលនោះទេ វៀតណាមនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (36th Asean Submit) នាថ្ងៃទី ២៧-២៨ ខែមិថុនា នៅទីក្រុងដាណាង ប្រទេសវៀតណាម ។
បើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពនាថ្ងៃទី ៥ ខែមិថុនានេះថា វៀតណាមគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ចុងខែមិថុនា ខាងមុខនេះ ។ ហើយកម្ពុជាក៏ទទួលបានព័ត៌មានពីកិច្ចប្រជុំនេះផងដែរ ។
យ៉ាងណាជុំវិញកិច្ចប្រជុំកំពូលមួយនេះ ប្រទេសក្នុងចំណោមសមាជិកអាស៊ានកំពុងបន្តពិគ្រោះគ្នាសិន ព្រោះវៀតណាមដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ គឺចង់រៀបចំកិច្ចប្រជុំជាលក្ខណៈផ្ទាល់ ខណៈប្រទេសអាស៊ានមួយចំនួបង្ហាញការយល់ឃើញថា បើសិនជាកិច្ចប្រជុំកំពូលនេះពិតជារៀបចំនាថ្ងៃទី ២៧-២៨ មិថុនានេះពិតមែន ពួកគាត់ចង់ធ្វើជាលក្ខណៈ video conference ដោយព្រួយបារម្ភរឿងជំងឺកូវីដ-១៩ ដូច្នេះនៅមិនទាន់មានការសម្រេចផ្លូវការណាមួយថាកិច្ចប្រជុំកំពូលនេះនឹងត្រូវរៀបចំក្នុងរូបភាពណាមួយនោះទេ ពព្រោះជារួមគឺអាស៊ានអនុវត្តគោរពតាមគោលការណ៍រួម ។
លោក កុយ គួង បានមានប្រសាសន៍បញ្ជាក់ថា «សម្រាប់កម្ពុជាទោះតាមរូបភាពណាមួយក៏ដោយ (ប្រជុំផ្ទាល់ ឬវីដេអូ conference) គឺទទួលយកបាន» ៕
ចែករំលែកព័តមាននេះ