ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងចរន្តឆេះអាគុយសឡាក្នុង​ផ្ទះមន្ត្រីរដ្ឋា​ករ​ទឹក​ សាយភាយអាស៊ីតផ្អើលទាំង​ថ្ងៃ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កន្លែង​ស្តុ​ក​​ទូអា​គុយ​សឡា​របស់​មន្ត្រី​រដ្ឋាក​ទឹក​ស្វយ័​ត​ម្នាក់ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម និង​សាយភាយ​អាស៊ីត បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ទៅ​បាញ់​ពន្លត់​។ ទោះបីជា​យ៉ាងណា ភ្លើង​ពុំ​ឆេះ​ជា​អណ្តាតភ្លើង​នោះ​ទេ ។ ​ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​១៥​នាទី​ថ្ងៃត្រង់​ទី​៥…

រាជធានី​ភ្នំពេញ​ ៖ ​កន្លែង​ស្តុ​ក​​ទូអា​គុយ​សឡា​របស់​មន្ត្រី​រដ្ឋាក​ទឹក​ស្វយ័​ត​ម្នាក់ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម និង​សាយភាយ​អាស៊ីត បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ទៅ​បាញ់​ពន្លត់​។ ទោះបីជា​យ៉ាងណា ភ្លើង​ពុំ​ឆេះ​ជា​អណ្តាតភ្លើង​នោះ​ទេ ។

​ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​១៥​នាទី​ថ្ងៃត្រង់​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២០ ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ទីតាំង​ដែល​ត្រូវ​ភ្លើង​ឆេះ​​ខាងលើ​មាន​ទំហំ​ប្រមាណ​៦​ម៉ែត្រ​គុណ​៤​​ម៉ែត្រ​ ជា​កន្លែង​​ទុក​ទូអាគុយ​សឡា និង​កម្មករ​ស្នាក់​នៅ​ក្នុង​បរិវេណ​ផ្ទះ​ ដែល​មាន​ម្ចាស់​ឈ្មោះ ឈ​ន ឆាន ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ ជា​មន្ត្រី​រដ្ឋាករទឹក​ស្វយ័​តភ្នំពេញ ។

​តាមប្រភព​​ព័ត៌មាន​​បាន​​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខ​ណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​ពុំ​នៅ ដោយ​មាន​តែ​អ្នកបម្រើ និង​បងប្អូន ស្រាប់តែ​ភ្លើង​បាន​ឆេះ​ហុយ​ទ្រលោម​ចេញពី​ក្នុងកន្លែង​ឃ្លាំង​សម្រាប់​ដាក់​ទូអា​គុយ​សឡា​ ​ភ្លាម​ៗ​​នោះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលដល់​អ្នក​ភូមិ​ និង​អាជ្ញាធរ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ទៅ​អន្តរាគមន៍ ​ដោយសារ​តែ​ការ​ឆាបឆេះ​​អា​គុយ​នោះ​ធ្វើ​​ឱ្យ​ជាតិ​អាស៊ីត​បាន​សាយភាយ​មក​ខាងក្រៅ ។

តាម​ប្រភពពី​ម្ចាស់​ផ្ទះ​បាន​​អោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ជាង​ក៏​បាន​ទៅ​រៀបចំ​ត​អា​គុយ​ភ្ជាប់​ទៅ​នឹង​ផ្ទាំង​សឡា​ដែល​ដាក់​បន្ថែម​នៅ​ដំបូលផ្ទះ សង្ស័យ​ឆ្លង​ចរន្ត បណ្តាល​អោយ​ឆេះ​អា​គុយ​បែបនេះ​តែ​ម្តង ។

​ម្ចាស់ផ្ទះ​បានអោយ​ដឹង​ទៀត​ថា ដោយសារ​តែ​​អគ្គិសនី​តែងតែ​ដាច់ ទើប​គាត់​ក៏​បាន​រៀបចំ​​ដាក់​ផ្ទាំង​សឡាអស់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ ដើម្បី​ប្រើ​​អគ្គិសនី​ក្នុងផ្ទះ​​នៅ​ពេលដាច់​ភ្លើង​ ​ក្នុង​នោះ​គ្រាន់តែ​អា​គុយ​សាក​សឡា​តម្លៃ​ប្រមាណ​១​ម៉ឺន​ដុល្លារ ។ ​សង្ស័យ​ជាង​ដែល​មក​ត​បន្ថែម​សឡា​ខុស​បច្ចេកទេស​ ទើប​បានជា​ឆ្លង​ចរន្ត​ឆេះ​បែប​នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ