ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែភ្លៀងរលឹមមកពលរដ្ឋ​​សម្រុក​ដើរ​ដក​ផ្សិត​ជា​ច្រើន​ប្រភេទ​យ៉ាង​សប្បាយមកចិញ្ចឹមគ្រួសារ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​កំពុង​តែ​ប្រមូល​អនុ​ផល​ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​ខេត្តឧត្តរមានជ័យ នា​រដូវវស្សា​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន កំពុង​នាំ​គ្នា​ប្រមូល​ផល ផ្សិត​ប៉ក់ ផ្សិត​ក្ងោក ផ្សិត​ធ្យូង និង​ផ្សិត​ផ្សេង​ៗ​មួយ​ចំនួន​ទៀត បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ដែល​ធ្វើ​ឱ្យ​ផ្សិត​ទាំងនោះ​ដុះ​ពាសពេញ​ព្រៃ…

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​កំពុង​តែ​ប្រមូល​អនុ​ផល​ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​ខេត្តឧត្តរមានជ័យ នា​រដូវវស្សា​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន កំពុង​នាំ​គ្នា​ប្រមូល​ផល ផ្សិត​ប៉ក់ ផ្សិត​ក្ងោក ផ្សិត​ធ្យូង និង​ផ្សិត​ផ្សេង​ៗ​មួយ​ចំនួន​ទៀត បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ដែល​ធ្វើ​ឱ្យ​ផ្សិត​ទាំងនោះ​ដុះ​ពាសពេញ​ព្រៃ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០ ។

តាម​សម្ដី​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​រក​ផ្សិត​បានអោយ​ដឹង​ថា ផ្សិត​ទាំងនោះ​ដុះ​នៅ​ក្នុង​ព្រៃ តំបន់​ដីខ្សាច់ និង​ក្រោម​ដើមឈើ​ធំ​ៗ ឬ​ក្រោម​ឈើ​ងាប់​ពុក​ផុយ ដែល​ដុះ​ចាប់ពី​ខែឧសភា រហូត​ដល់​ខែសីហា នៅ​ក្នុង​រដូវវស្សា ។

ការ​ប្រមូល​ផល​ផ្សិត​ប៉ក់ យើង​គ្រាន់តែ​យក​ស្លាបព្រា​បាយ ឬ​ឧបករណ៍​ផ្សេង​ៗ កាយ​ដី ឬ​ឆូត​ដី ដើម្បី​រក​វា ។ ក្នុង​មួយ​ថ្ងៃ​ប្រជាពលរដ្ឋ​ម្នាក់ អាច​រក​ផ្សិត​ប៉ក់​បានជា​មធ្យម​ចាប់ពី ១,៥​គីឡូក្រាម ទៅ ៤​គីឡូក្រាម ហើយ​អាច​លក់​បាន​ក្នុង​តម្លៃ​ចាប់ពី ២៥ ០០០៛ ទៅ ៣០ ០០០៛ ក្នុង​១​គីឡូក្រាម ។

ផ្សិត​ប៉ក់​មិន​ត្រឹមតែ​អាច​ធ្វើ​ជា​ម្ហូប ឆា ស្ងោរ ស្ល សម្រាប់​បរិភោគ​ប្រកបដោយ​ឱជា​រស​នោះ​ទេ យោង​តាម​ការ​ផ្សាយ​(Natural resources at my Village, 2015) វា​ក៏​បាន​ដើរតួ​នាទី​ជួយ ទ្រទ្រង់​រាង​កាយ​របស់​យើង ជំនួយ​កម្លាំង ជួយ​ឃាត់ឈាម ផ្សះ​ស្នាម​របួស បន្ថយ​អាកា​រៈ​ហើម​ជាំ កាត់​បន្ថយ​ការ​មាន​រោគ​រមាស់​ដៃជើង និង​ជួយ​បន្ថយ​គ្រុនក្ដៅ​ក្នុង​ខ្លួន ។ ដោយ​កន្លង​មក ប្រជាជន​បាន​ក៏​បាន​ប្រមូល​ផល​ពី​ផ្សិត​នេះ​បានជា​ហូរហែ​ផង​ដែរ ៕