ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងរឿងរ៉ាវ​អា​ទំនើប​2​គ្រឿង​នេះ ​ជាប់​ចោទ​ផ្លា​ក​លេខ​ក្លែងក្លាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា​ថា លោក​នឹង​បញ្ជា​កម្លាំង​ចុះ​ឆែក​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ទំនើប​ថ្លៃ​កប់​ពពក​ម៉ាកRolls-Royce ដែល​ពាក់​ផ្លា​ក​លេខ​នគរបាល…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា​ថា លោក​នឹង​បញ្ជា​កម្លាំង​ចុះ​ឆែក​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ទំនើប​ថ្លៃ​កប់​ពពក​ម៉ាកRolls-Royce ដែល​ពាក់​ផ្លា​ក​លេខ​នគរបាល ២-៧៧១៥ ។ ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា លោក​មិន​ទាន់​បានឃើញ​រូបភាព​ដែល​កំពុង​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ តែ​លោក​បាន​បញ្ជាក់​ថា​នឹង​ចាត់វិធានការ​ភ្លាម​ទាក់ទិន​នឹង​ករណី​នេះ ។

នាយ​ឧត្តមសេនីយ៍​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា «​បាទ ខ្ញុំ​នឹង​ឲ្យ​គេ​ឆែក​ភ្លាម​ថា​លេខ​ឡាន​របស់​អ្នក​ណា ព្រោះ​ជា​ធម្មតា​ផ្លា​ក​លេខ​នគរបាល​អត់​ឲ្យ​ទៅ​ឡាន​ឯកជន​អុ​ី​ចឹ​ង​ទេ ។ បើសិនណា​ជា​ឡាន មិន​ត្រឹមត្រូវ ខ្ញុំ​នឹង​ដក​ស្លាក​លេខ​ភ្លាម​» ។ «​ព្រោះ​កន្លង​មក​ស្លាក​នគរបាល គឺ​ឲ្យ​តែ​ឡាន​អង្គភាព​ទេ ។ មិន​អាច​យក​ស្លាក​លេខ​នគរបាល​ទៅ​ដាក់​ឡាន​ប្រណីត​អុ​ី​ចឹ​ង​ទេ​» ។

នៅ​ពេល​សាកសួរ​បញ្ជាក់​ថា នៅ​អង្គភាព​ប៉ូលិស​ទូ​ទាំង​ប្រទេស​តើ​មាន​អ្នក​ប្រើប្រាស់​រថយន្ត​ប្រណីត​ទំនើប​ម៉ាក Rolls-Royce ដែរ​ឬទេ ? នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​បញ្ជាក់​ថា «​អត់​មាន​ទេ ។ អុ​ី​ចឹ​ង​ខ្ញុំ​ពិនិត្យ​សិន ថា​អ្នក​ណា​យក​ស្លាក​នគរបាល​ទៅ​ដាក់ (​ឡាន​ទំនើប​នេះ​) ខ្ញុំ​នឹង​ឆែក​ភ្លាម ថា​តើ​គេ​ប្រើ​ជា​ផ្លា​ក​លេខ​នគរបាល​ពិត ឬ​ក៏​ក្លែងក្លាយ​» ។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​បង្ហោះ​ចែកចាយ​រូបភាព​រថយន្ត​ស៊េរី​ទំនើប​ថ្លៃ​កប់​ពពក​ម៉ាក Rolls-Royce តែ​ពាក់​ផ្លា​ក​លេខ នគរបាល បង្ក​ឲ្យ​មានការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​តាំងពី​សាមញ្ញ​ជន​រហូត​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល ។
ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៤ មិថុនា​នេះ​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​អ្នក​ដែល​ជិះ​រថយន្ត​តម្លៃ​ថ្លៃ​កប់​ពពក​នេះ បែរជា​ទៅ​ពាក់​ស្លាក​លេខ​របស់​រដ្ឋ​ទៅ​វិញ ។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កា​ញា​រី​ទ្ធ បាន​បង្ហោះ​រូបភាព​នៅ​លើ​បណ្តាញ​សង្គម​ដោយ​សរសេរ​ថា «​ខ្ញុំ​គិត​ថា​មាន​ដល់​ឡាន​នេះ​ជិះ​ហើយ មិន​គួរ​ប្រើ​លេខ​រដ្ឋ​ទេ ! » ។ រូបភាព​នេះ​បាន​បង្ហាញ​ពី​រថយន្ត​ម៉ាក Rolls-Royce ស៊េរី​ទំនើប ពណ៌​ខ្មៅ​១​គ្រឿង បាន​បើក​នៅ​លើ​ដងផ្លូវ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ហួសចិត្ត​គ្រប់​គ្នា​នោះ គឺ​រថយន្ត​នេះ​មិន​បាន​ពាក់​ផ្លា​ក​លេខ​រថយន្ត​ធម្មតា​នោះ​ទេ បែរជា​ទៅ​ពាក់​ផ្លា​ក​លេខ​នគរបាល​ដែល​មាន​លេខ ២៧៧១៥ ទៅ​វិញ ។

ដោយឡែក ​លោក នុ​ត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ទំនងជា​អ្នក​បាន​ថត​ជាប់​ដោយ​ចៃដន្យ​ក៏​បាន​បញ្ចេញមតិ​ផង​ដែរ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ដោយ​លោក​បាន​សរសេរ​ថា «​ខ្ញុំ​ព្យាយាម​ថត​កង់​បី​ពណ៌​ស​ស្អាត​២​នោះ​ទេ តែ​ចៃដន្យ​អី​ជាប់​ឡាន​ប៉ូលិស​» ។ រូបភាព​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​រិះគន់​យ៉ាង​ចាស់ដៃ និង​ចោទ​ជា​សំនួ​រថា តើ​ផ្លា​ក​លេខ​នគរបាល​នោះ​ជា​ស្លាក​លេខ​ពិតប្រាកដ ឬ​ក៏​ជា​ផ្លា​ក​លេខ​ក្លែងក្លាយ ?

ចំណែក​អ្នកលេង​បណ្តាញ​សង្គម​ខ្លះ​បាន​ធ្វើការ​ប្រៀបធៀប​របៀប​ចំអក​ថា «​កុំឱ្យ​ចាញ់​ប៉ូលិស​នៅ​ឌូ​ប៉ៃ តែបើ​ជ្រុល​ជា​ពាក់​ផ្លា​ក នគរបាល​ហើយ​គួរតែ​បន្ថែម​ភ្លើង​ពីលើ​ដំបូល នឹង​មាន​អក្សរ Polis សងខាង​ទើប​សមសួន និង​គ្រប់គ្រឿង​ហ្មង​» !យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​រថយន្ត​ដែល​មាន​តម្លៃ​ខ្ពស់​មួយ​គ្រឿង​នេះ​ជា​របស់​អ្នក​ណា​នៅឡើយ​ទេ ខណៈ​ស្លាក​លេខ​គឺ​ស្ថិត​លើ​ស្ថាប័ន​នគរបាល​ជាតិ​ដើម្បី​ឱ្យ​ច្បាស់​ថា​ផ្លា​ក​លេខ​ក្លែងក្លាយ​ឬ​បែប​ណា ? បើ​ក្លែងក្លាយ​សូម​នគរបាល​តាម​គោលដៅ​ឃើញ ហើយ​ចាប់​តែ​ម្តង​ទៅ ព្រោះ​យក​ផ្លា​ក​លេខ​ស្ថាប័ន​អ្នក​អនុវត្ត​ច្បាប់​មក​ជាន់ឈ្លី​នឹង​ជើង ។

ស្នងការដ្ឋាន​រាជធានី​ប្រកាស​ចាប់​រថយន្ត​ទំនើប Rolls-Royce និង Mercedes ពាក់​ផ្លា​ក​លេខ​ដូច​គ្នា

«​នគរបាល ២-៧៧១៥​ដូច​គ្នា​»ជា​មួយនឹង​ការ​ចាប់អារម្មណ៍​ពី​រថយន្ត​ទំនើប Rolls-Royce ពាក់​ស្លាក​លេខ​នគរបាល ក៏​ស្រាប់តែ​រថយន្ត​ម៉ាក Mercedes ទំនើប​មួយ​គ្រឿង​ក៏​មាន​ផ្លា​ក​លេខ​នគរបាល​ដែរ ។ ស្លាក​លេខ​ដែល​រថយន្ត​ទាំង​២​បាន​បំពាក់​គឺ​លេខ​ដូច​គ្នា គឺ​នគរបាល ២៧៧១៥ សុទ្ធតែ​មហា​ទំនើប​ដូច​គ្នា ។

យោង​តាម​ប្រភព​ច្បាស់​ការណ៍​បាន​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​តាម​វិទ្យុទាក់ទង (ID) បញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំង​១៤​ខណ្ឌ ប្រ​សិន​ប្រទះ​ឃើញ​រថយន្ដ​ដូច​ខាងលើ​នេះ​ត្រូវ​តែ​ឃាត់​ទាំង​មនុស្ស និង​នាំ​រថយន្ដ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ។

នាយ​ឧត្តមសេនីយ៍ ហុ​ី​ម យ៉ា​ន ផ្លា​ក​លេខ​នគរបាល 2-7715 ដែល​បំពាក់​លើ​រថយន្ត Rolls-Royce និង Mercedes ជា​ផ្លា​ក​លេខ​ក្លែងក្លាយ​, សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាត់ការ​តាម​ផ្លូវច្បាប់

តាម​ប្រភព​ពី​នាយក​ឧត្តមសេនីយ៍ ហុ​ី​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​ចរាចរណ៍ បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា ផ្លា​ក​លេខ នគរបាល 2-7715 ដែល​បំពាក់​លើ​រថយន្ត Rolls-Royce និង Mercedes គឺជា​ស្លាក​លេខ​ក្លែងក្លាយ ប៉ុន្តែ​គួរ​ឱ្យ​ឆ្ងល់​ណាស់ តើ​ខ្វះ​ណាស់​ទៅ​ឬ បើ​ត្រឹម​លេខ​ក្លែងក្លាយ ហេតុ​អ្វី​ក៏​ប្រើ​លេខ​ក្លែងក្លាយ​ជាន់​គ្នា​បែប​នេះ ?

នាយក​ឧត្តមសេនីយ៍ ហុ​ី​ម យ៉ា​ន បាន​បញ្ជាក់​ទៀត​ថា ខណៈ​ពេល​នេះ​សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ បើសិនជា​ប្រជាពលរដ្ឋ​រក​ឃើញ សូម​រាយការណ៍​មក​សមត្ថកិច្ច ដែល​នៅ​ជិត​ខ្លួន ។ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​បង្ហើប​ថា ផ្លា​ក​លេខ នគរបាល 2-7715 ជា​កម្មសិទ្ធិ​របស់​រថយន្ដ​ម៉ាក Ford Ranger ពណ៌​ស ស៊េរី​ឆ្នាំ​២០១៧ នៅ​អង្គភាព​នាយកដ្ឋាន នគរបាល​ទេសចរណ៍ តែ​មិនដឹង​ហេតុ​ម៉េច​បានជា​មានការ​ប្រើ​អនាធិបតេយ្យ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ