ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានដឹងអត់ថា! ប្រភេទសត្វនេះមួយណាញី មួយណាឈ្មោល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​ណី​ភ្នំពេញ ៖ រួម​គ្នា​ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​! ល្វាចេក​ស្រុក (Oriental Magpie Robin) គឺជា​ឈ្មោះ​បក្សី​តូច​មួយ​ប្រភេទ​ពួក​ទ្រមាក់ខ្លា ប៉ុន្តែ​មាត្រ​ធំ​ជាង…

រាជ​ធា​ណី​ភ្នំពេញ ៖ រួម​គ្នា​ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​! ល្វាចេក​ស្រុក (Oriental Magpie Robin) គឺជា​ឈ្មោះ​បក្សី​តូច​មួយ​ប្រភេទ​ពួក​ទ្រមាក់ខ្លា ប៉ុន្តែ​មាត្រ​ធំ​ជាង កន្ទុយ​វែង​ជាង​ទ្រមាក់ខ្លា ដែល​បក្សី​ឈ្មោល​មាន​ខ្នង​ក្បាល និង​ទ្រូង​ពណ៌​ខ្មៅ​រលោង​ពោះ​ស​ឆ្នូត​ទទឹង​ស្លាប និង​កន្ទុយ​ឆ្លាស់​ក្រៅ​មាន​ពណ៌​ស ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​ចេញផ្សាយ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០ និងប្រភពពីសត្វស្លាបកម្ពុជា ។

ចំណែក​បក្សី​ញី​វិញ​មាន​ក្បាល​ខ្នង​ទ្រូង​ពណ៌​ប្រផេះ​ចាស់ ។ ល្វាចេក​ស្រុក​ក៏​ជា​ប្រភេទ​បក្សី​ប៉ប៉ាច់ប៉ប៉ោច​មិនសូវ​ឈប់​មាត់ និង​មាន​សំឡេង​ពិ​រោះ​រណ្ដំ​ដូច​ភ្លេង​។ ជា​ទូទៅ​បក្សី​នេះ​ច្រើន​រស់នៅ​តាម​សួនច្បារ ដើមឈើ ក្នុង​ទីក្រុង ដំណាំ​កសិកម្ម ព្រៃកោងកាង ហើយ​មាន​របាយ​រស់នៅ​គ្រប់​ទីកន្លែង ព្រមទាំង​បង្ហាញ​វត្តមាន​ពេញ​មួយ​ឆ្នាំ​។

បន្ថែម​ពី​នេះ បក្សី​ល្វាចេក​ស្រុក​ធ្វើការ​បន្ត​ពូជ​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ។ រូបភាព​នេះ​ថត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទឹកឈូ ខេត្តកំពត ៕