ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងកាត់សក់​លង​់ស្នេហ៍យុវ​សិស្ស​តាម​ហ្វេ​ស​ប៊ុ​ក​នាំ​គ្នាចូល​ផ្ទះសំណាក់​ លុះម្តាយ​​នាង​រក​ឃើញ​ប្តឹង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ជាងកាត់សក់​ម្នាក់​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​លង់​ស្នេហ៍​យុវតី​ជា​សិស្សសាលា​មិន​ទាន់​គ្រប់​អាយុ​ម្នាក់​តាម​រយៈហ្វេ​ស​ប៊ុ​ក​ហើយ ឈាន​ទៅ​ណាត់គ្នា​ផឹកស៊ី លុះ​ស្រវឹង​នាំ​គ្នា​ទៅ​រួម​ភេទ​ក្នុង​ផ្ទះសំណាក់​បាន​សម្រេច​ត្រូវ​បាន​ម្តាយ​ខាង​ស្រី​ប្តឹង​ចោទប្រកាន់​ពីបទ​ចាប់បំពាន​សេព​សន្ថវៈ ។ ការ​ឃាត់ខ្លួន​​បុរសជាជាងកាត់សក់​ជាប់ចោទ​​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែ មិថុនា…

រាជធានី​ភ្នំពេញ​ ៖ ​ជាងកាត់សក់​ម្នាក់​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​លង់​ស្នេហ៍​យុវតី​ជា​សិស្សសាលា​មិន​ទាន់​គ្រប់​អាយុ​ម្នាក់​តាម​រយៈហ្វេ​ស​ប៊ុ​ក​ហើយ ឈាន​ទៅ​ណាត់គ្នា​ផឹកស៊ី លុះ​ស្រវឹង​នាំ​គ្នា​ទៅ​រួម​ភេទ​ក្នុង​ផ្ទះសំណាក់​បាន​សម្រេច​ត្រូវ​បាន​ម្តាយ​ខាង​ស្រី​ប្តឹង​ចោទប្រកាន់​ពីបទ​ចាប់បំពាន​សេព​សន្ថវៈ ។

ការ​ឃាត់ខ្លួន​​បុរសជាជាងកាត់សក់​ជាប់ចោទ​​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែ មិថុនា ឆ្នាំ ២០២០ នៅ​​ចំណុច​ផ្ទះសំណាក់​​មួយកន្លែង ស្ថិត​នៅ​ផ្លូវ​លេខ​២៨៥ ស​ងា្ក​ត់​បឹង​កក់​១ ខណ្ឌទួលគោក​។

បុរស​ជាប់ចោទ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​អ៊ុ​ក តុលា អាយុ​៣១​ឆាំ្ន​ មុខរបរ​ជាងកាត់សក់​ ស្នាក់​នៅផ្ទះ​ជួល​ក្រុម​៥ ភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ។ ​ចំណែកយុវតីជា​សិស្សសាលា​មាន​អាយុ​១៧​ឆាំ្ន​ ។

តាមប្រភពពី​​នគរបាល​អោយ​ដឹង​ថា បុរសជាប់ចោទ​​រូប​នោះត្រូវ​បាន​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​ឃាត់ខ្លួន យក​មក​ប្រគល់​អោយ​សមត្ថកិច្ច ដោយ​ចោទប្រកាន់​ថា បុរស​រូប​នោះ​ចាប់​បំពាន​​សេព​សន្ថវៈមក​លើ​កូនស្រី​របស់​ពួកគាត់​។

តាម​​ប្រភពដដែល​បាន​​អោយ​ដឹង​ថា ​កាលពី​វេលា​យប់​ថ្ងៃ​ទី៣ ​ខែមិថុនា​ ឆាំ្ន​២០២០ ពួក​គេ​ទាំង​២​នាក់​បាន​ណាត់គ្នា​ផឹក​នៅផ្ទះ​កាត់សក់​របស់​បុរស​រូប​នោះ រហូត​ដល់​ដល់​ស្រវឹង ​លុះនៅ​​វេលា​ម៉ោង​ប្រមាណ​១២​យប់ ក៏​បាន​នាំ​គ្នា​ទៅ​ដេក​ផ្ទះសំណាក​់​​មួយកន្លែង​ ។ បន្ទាប់​ពី​បាត់​កូនស្រី ក្រុម​គ្រួសារ​ក៏បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​១​ ​លុះ​ព្រឹក​ឡើង​តាម​រយៈ​ប្រព័ន្ធ​ជី​ភី​អេស​ក៏បាន​តាម​រក​ឃើញ និង​ឃាត់ខ្លួន​បុរស​នោះ​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​១ ។

តាម​ប្រភពដដែល​បាន​បន្ត​ថា ​ក្រោយមក សមត្ថកិច្ច​ខណ្ឌទួលគោក​ក៏បាន​ប្រគល់​បុរសជាប់ចោទ​ខាងលើ​អោយ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​កសាង​សំនុំរឿង​ចាត់ការ​តាម​ច្បាប់​ ដោយ​ចោទប្រកាន់​បុរស​នោះរួម​ភេទ​ជាមួយ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ​ ។ ​លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៥០​នាទី​ល្ងាចថ្ងៃ​ទី​៤ មិថុនា​ សមត្ថកិច្ច ក៏បាន​នាំជនជាប់ចោទ និង​​ក្មេង​ស្រី​រង​គ្រោះ​ទៅ​បង្ហាញ​ផ្ទះសំណាក់​។

តាម​​​ប្រភពពីក្មេង​ស្រី​បានអោយ​ដឹង​ថា នៅ​យប់​នោះ បន្ទាប់​ពី​ផឹក​ស្រវឹង​វង្វេង​បាត់ស្មារតី ពុំ​បានដឹង​ខ្លួន​ថា គេ​ដឹក​ចូល​ផ្ទះសំណាក់​នោះ​ទេ​ ស្រាប់តែ​ដឹងខ្លួន​វិញ​ដោះ​អាវ​អស់ ។ ​លុះ​ក្រោយមក​តាមរយៈប្រព័ន្ធ​​ជី​ភី​អេស​ម្តាយ​ក៍បាន​តាម​រក​ឃើញ​នៅផ្ទះ​សំណាក់​ ហើយ​ចាប់​បាន​ ​ដោយ​បុរសម្នាក់​​នោះ​ប្រកែក​ថា​អត់​បំពាន​ទៀត​។

ចំណែក​បុរស​ជាប់ចោទ​បាន​អោយ​ដឹង​ថា ​គាត់​មិន​បាន​បង្ខិតបង្ខំ​ចាប់​បំពាន​នោះ​ទេ គឺ​ពួក​​គាត់​បាន​ស្រលាញ់​គ្នា​ ហើយ​នាំ​គ្នា​ទៅ​ដេក​ផ្ទះសំណាក់​ ។ ​បុរស​ជាប់ចោទ​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា ពួក​​គាត់​ទាំង​២​នាក់ បាន​ស្រលាញ់​គ្នា​រយៈ​ពេល​ប្រមាណ​១​ខែ​មក​ហើយ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ។ ​នៅ​យប់​នោះ​ បន្ទាប់​ពី​ផឹករួច​ ​គាត់​ក៏​បាន​ប្រាប់​ថា ជួន​ទៅ​ផ្ទះ តែ​នាង​មិន​ទៅ ហើយថា ទៅ​ក្រៅ​ ក៏បាន​នាំ​គ្នា​ទៅ​ដេក​ផ្ទះសំណាក់​តែ​ម្តង ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ