ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ចេញ​បួស​ដើម្បី​លះកិលេស​តែ​សិស្ស​ព្រះ​អង្គ​សាង​ផ្នួស​ដើម្បី​ប្រមូ​ល​​កិលេស

3 ឆ្នាំ មុន

តាម​ដំណើរ​ប្រវត្តិសាស្ត្រ​នៃ​ព្រះពុទ្ធ​បរមគ្រូ​ជា​ម្ចាស់​នៃ​យើង​បាន​បង្ហាញ​ដល់​បរិស័ទ​ទាំងអស់​ឱ្យ​យល់​ច្បាស់​ថា ព្រះពុទ្ធ​លោក​ចេញ​ចាក​នគរ លះបង់​ឪពុក​ម្តាយ ប្រពន្ធ​កូន ញាតិ​មិត្ត លះបង់​នូវ​វណ្ណៈ​ក្សត្រ ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ទៅ​បួស​ដោយ​មិន​អាល័យ​នូវ​កម្មសិទ្ធិ​ទាំង​អស់នោះ​សូ​ម្បី​បន្តិច​ឡើយ គឺ​ដើម្បី​ត្រាស់​ដឹង​ធម៌​ក្នុង​លោក​តែ​ម្យ៉ាង​គត់ ។ ត្រង់នេះ​ចង់​បញ្ជាក់​ថា…

តាម​ដំណើរ​ប្រវត្តិសាស្ត្រ​នៃ​ព្រះពុទ្ធ​បរមគ្រូ​ជា​ម្ចាស់​នៃ​យើង​បាន​បង្ហាញ​ដល់​បរិស័ទ​ទាំងអស់​ឱ្យ​យល់​ច្បាស់​ថា ព្រះពុទ្ធ​លោក​ចេញ​ចាក​នគរ លះបង់​ឪពុក​ម្តាយ ប្រពន្ធ​កូន ញាតិ​មិត្ត លះបង់​នូវ​វណ្ណៈ​ក្សត្រ ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ទៅ​បួស​ដោយ​មិន​អាល័យ​នូវ​កម្មសិទ្ធិ​ទាំង​អស់នោះ​សូ​ម្បី​បន្តិច​ឡើយ គឺ​ដើម្បី​ត្រាស់​ដឹង​ធម៌​ក្នុង​លោក​តែ​ម្យ៉ាង​គត់ ។

ត្រង់នេះ​ចង់​បញ្ជាក់​ថា ព្រះពុទ្ធ​ចេញ​បួស​ដើម្បី​រំលាយ​ចោល​នូវ​វណ្ណៈ ឋានៈ និង​កម្មសិទ្ធិ​នា​នា​​ដើម្បី​ស្វែងរក​សេចក្តីសុខ​ជូន​សព្វ​សត្វ តែ​ចំណែក​សិស្ស​របស់​ព្រះ​អង្គ​សព្វ​ថ្ងៃនេះ​ចូល​សា​ង​ផ្នួស​ដើម្បី​ស្វែងរក​វណ្ណៈ ឋានៈ បុណ្យស័ក្តិ និង​កម្មសិទ្ធិ​ទៅ​វិញ ។

នេះ​ជា​កា​រវិ​វ​ឌ្ឍ​ដាច់​ស្រឡះ​របស់​សិស្ស​ព្រះ​អង្គ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​គួរ​ឱ្យ​ខ្លាច​បំផុត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ