បុរី «TV STAR» បញ្ចុះបឋមសិលា សាងសង់ គម្រោងទី ៦ នៅតំបន់ដ៏មានសក្តានុពលក្នុងខណ្ឌដង្កោ


រាជធានីភ្នំពេញ ៖ បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ក្នុងការសាងសង់ និងលក់គម្រោងរបស់ខ្លួន បុរី «TV Star» បានសម្រេចរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់គម្រោងទី ៦ កាលពីព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ ដោយមានវត្តមានពីម្ចាស់គម្រោង ភ្នាក់ងារលក់ បុគ្គលិក អ្នកសាព័ត៌មាន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ។

គម្រោងទី ៦ នេះមានទីតាំងនៅតាមបណ្តោយផ្លូវរដ្ឋ ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងដ៏មានសក្តានុពលខ្លាំងសម្រាប់អតិថិជនដែល កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃ ប្រកបដោយគុណប្រយោជន៍យ៉ាង ៤ គឺ ផ្ទះដែលអាចរស់នៅ បាន ផ្ទះដែលងាយស្រួលលក់ ផ្ទះដែលអាចប្រកបអាជីវកម្មបាន និងផ្ទះដែលអាចជួល បាន ។

លោក សាំង វាសនា អគ្គនាយកប្រត្តិបត្តិរបស់បុរី «TV Star» បានមានប្រសាសន៍រៀប រាប់ពីលក្ខណ:ពិសេសរបស់សំណង់បុរី «TV Star» ប្រាប់មកកាន់អ្នកសារព័ត៌មានថា «អតិថិជនដែលកំពុងតែស្វែងរកលំនៅឋានដ៏សមប្រកបគួរយល់ដឹង និងពិចារណាពី លក្ខណ:ពិសេសរបស់បុរី «TV Star» ដែលមានដូចជា ៖ ទី ១ ថ្នាំលាបដែលមានគុណភាព លេខ ១ អាចនិយាយបានថា មានតែមួយនៅកម្ពុជា ធានាគុណភាពពណ៌រហូតដល់ ១២ឆ្នាំ មិនប៉ោង មិនរបក មិនកាន់ស្លែរ មិនផុយរបេះ មិនជក់ទឹក ដោយអាចធ្វើតេស្តជាមួយនឹង ការជះកាហ្វេមួយកែវទៅលើជញ្ជាំងរួចយកអេប៉ុងមកជូតសម្អាត ។ ទី ២ ដំបូលដែលមាន ការចាក់បេតុងប្លង់សេ ដែលអាចធានាបាន មិនមានការជ្រាបទឹក ។ ទី ៣ ខ្សែរភ្លើង ដែលយើងយកមកប្រើប្រាស់ជាខ្សែរភ្លើងមានគុណភាពលេខមួយនាំចូលពីប្រទេសសឹង្ហបុរី ។ ទី ៤ ដែកដែលយើងប្រើប្រាស់ក្នុងការសាងសង់ជាដែកលេខ ១ និងចំណុចទី ៥ សម្រាប់ផ្ទះវីទ្បា គឺមានចំណតទ្បាន ដែលអាចចតទ្បានពីរស្របគ្នា ។

លោកអគ្គនាយកបានបញ្ជាក់ទៀតថា បុរី «TV Star» បានប្រកាន់ខ្ជាប់ជាមួយនឹង គោលការណ៍របស់ខ្លួនក្នុងការសាងសង់នូវលំនៅឋានសម្រាប់អតិថិជន គឺលំនៅឋាន ប្រកបដោយគុណភាព សោភ័ណភាព និងផាសុកភាព ។ បុរី «TV Star» ក៏មានគោល ការណ៍ជាច្រើនក្នុងការជួយសម្រួលដល់អតិថិជនដែលមានបំណងចង់ទិញផ្ទះ ប្រកប ដោយលក្ខណ:ងាយស្រួល និងមានជម្រើសជាច្រើន ។ បើចង់ដឹងកាន់តែច្បាស់អាចមក សាកសួរព័ត៌មានបន្ថែម ។

ក្នុងពេលដ៏ឆាប់ខាងមុខនេះ បុរី «TV Star» គម្រោងទី ៦ នឹងកើតទ្បើងនៅតាមទី តាំងដែលបានរៀបរាប់ខាងលើនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអតិថិជនអាច ទាក់ទងសួរព័ត៌មានតាមរយៈអាសយដ្ឋាន ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លេខទំនាក់ទំនង៖ 067/095/098 98 2000 ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 1e73430d351511f329c812b96482c19d-1024x682.jpg
This image has an empty alt attribute; its file name is 66fa2ea514a609cfccac893dd01113f4-1024x576.jpg
This image has an empty alt attribute; its file name is f26f20758526860573dae97228748db4-1024x576.jpg
This image has an empty alt attribute; its file name is d5286956ee9048e28ebbf1a7bdf512e9-1024x576.jpg
This image has an empty alt attribute; its file name is 071bc8d00521e5c83a7eaf8c616f8172-1024x576.jpg
Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ