ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ២នាក់រងរបួស ខណៈរថយន្តក្លិប Benfica រងការវាយប្រហារពីអ្នកគាំទ្រ

3 ឆ្នាំ មុន

ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្លិប​បាល់ទាត់ Benfica បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ភ្លាម​ៗ​ថា រថយន្តក្រុង​ដឹក​ក្រុម​កីឡាករ​របស់​ក្លិប រង​ការ​វាយប្រហារ​ដោយ​ដុំ​ថ្ម​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បណ្តាល​ឱ្យ​កីឡាករ ២​នាក់​រង​របួស​។…

ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្លិប​បាល់ទាត់ Benfica បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ភ្លាម​ៗ​ថា រថយន្តក្រុង​ដឹក​ក្រុម​កីឡាករ​របស់​ក្លិប រង​ការ​វាយប្រហារ​ដោយ​ដុំ​ថ្ម​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បណ្តាល​ឱ្យ​កីឡាករ ២​នាក់​រង​របួស​។

ក្លិប​ជើងឯក​លី​គ​កំពូល Primeira Liga ៣៧​សម័យកាល​មួយ​នេះ បាន​បញ្ជាក់​ថា​ខ្សែបម្រើ​អា​ល្លឺ​ម៉​ង់ Julian Weigl រួម​និង​ខ្សែបម្រើ​ស្លាប​ស៊ែ​ប Andrija Zivkovic បាន​រង​របួស​ដោយសារ​អំបែង​កញ្ចក់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ da Luz ក្នុង​ទីក្រុង Lisbon​។

កីឡាករ​ Andrija Zivkovic និង Julian Weigl

ហេតុការណ៍​នេះ​បាន​កើតឡើង បន្ទាប់​ពី​ក្លិប Benfica បាន​ត្រឹម​ស្មើ ០-០ ទល់​នឹង​ក្រុម Tondela ដែល​នៅ​ចំណាត់ថ្នាក់​លេខ​១៣ ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២៥ នៃ​ក្រប​ខណ្ឌ Primeira Liga ដែល​ទើបតែ​ចាប់ផ្តើម​ឡើង​វិញ​។ ហើយ​រថយន្ត​ក្លិប បាន​ទទួល​រង​ការ​វាយប្រហារ​ពី​សំណាក់​អ្នកគាំទ្រ​មួយ​ចំនួន ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ក្លោ​ង​ទ្វារ​កីឡដ្ឋាន​របស់​ពួក​គេ​តែ​ម្តង​។

សេចក្តីថ្លែងការណ៍​នោះ បាន​សង្កត់ធ្ងន់​ថា ក្លិប​បាន​ធ្វើការ​ថ្កោលទោស និង​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​គប់​ដុំ​ថ្ម​មក​លើ​រថយន្ត​របស់​កីឡាករ​រង​គ្រោះ ។ ហើយ​បច្ចុប្បន្ន ក្លិប​កំពុង​ធ្វើ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ប្តឹង​ឧទ្ធរណ៍ នឹង​ឈាន​ទៅ​ដល់​ការ​កំណត់​អត្តសញ្ញាណ​អ្នក​ប្រព្រឹត្ត ឱ្យមក​ទទួលខុសត្រូវ​ចំពោះ​បទឧក្រិដ្ឋ​ទាំងនេះ​។

បន្ទាប់​ពី​បាន​ត្រឹម​ស្មើ​ក្រុម Benfica បច្ចុប្បន្ន​កំពុង​ឈរ​នៅ​កំពូល​តារាង ប៉ុន្តែ​ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​លេខ​២ Porto ចំនួន ៦០​ពិន្ទុ គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២៥៕ (ដកស្រង់ចេញពី Reuters)