ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡាយ​ស្ទឹង​មាន​ជ័យ ក្លាយជា​បេតុង​ស្រស់​ស្អាត ទឹក​គ្មាន​ក្លិនស្អុយ រំដោះ​ជំនន់​គ្រប់​តំបន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​សាលា​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ ប្រឡាយ​ទឹកស្ទឹង​មាន​ជ័យ​បាន​ប្រែក្លាយ​ប្រឡាយ​ស្ទឹង​មាន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​សាលា​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ ប្រឡាយ​ទឹកស្ទឹង​មាន​ជ័យ​បាន​ប្រែក្លាយ​ប្រឡាយ​ស្ទឹង​មាន​ជ័យ ពី​អាង​ស្ដុក​ទឹក​ស្អុយ ទៅ​ជា​ប្រឡាយ​បេតុង យ៉ាង​ស្អាត គ្មាន​ក្លិនស្អុយ និង​អាច​រំដោះ​ទឹក​ចេញពី​គ្រប់​តំបន់ ជា​ពិសេស​នឹង​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច នៅ​ខណ្ឌមានជ័យ និង​ខណ្ឌ​សែន​សុខ ខណៈ​ដែល​ប្រជាពលរដ្ឋ​ដែល​រស់​តាម​មាត់ច្រាំង​ប្រឡាយ​ស្ទឹង​មាន​ជ័យ ទទួល​បាន​ដី​សម្រាប់​សាងសង់​ផ្ទះ និង​ជា​កម្មសិទ្ធិ​ស្របច្បាប់ នៅ​ហ្នឹង​កន្លែង​តែ​ម្តង តាម​គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​ប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ប្រើប្រាស់​ស​មិ​ត្ថ​ផល ដែល​បាន​កសាង​នេះ​អោយ​បាន​គង់វង្ស នឹង​រួម​គ្នា​ធ្វើ​អនាម័យ ក្នុង​ការ​ទុកដាក់​សម្រាម អោយ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​ភាព​ស្អាត​នៅ​តាម​ទី​ក​ន្លែ​រស់នៅ ។

សូម​បញ្ជាក់​ថា តាម​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ស្ថាបនា​ប្រឡាយ​ស្ទឹង​មាន​ជ័យ​ឲ្យ​រួច រាល់​នា​ពេល​ឆាប់​ៗ​នេះ ដើម្បី​ធានា​ការ​រំដោះ​ទឹក​ស្អុយ ឲ្យ​បាន​លឿន ជៀស​ការ​ជន់​លិច​រាជធានី​ភ្នំពេញ ពិសេស​រំដោះ​ទឹកជំនន់​ទឹកភ្លៀង ចេញពី​តំបន់​ព្រ​លាន​យន្តហោះ​ផ្នែក​ខាងត្បូង និង​ខាងកើត ផ្លូវ​២០០៤ ផ្លូវ​២០០២ និង​តំបន់​ប្រមូល​ទឹកស្ទឹង​មាន​ជ័យ ដោយ​បង្ហូរ​ទំលាក់​ទៅ​តាម​ប្រឡាយ​មេ​ស្ទឹង​មាន​ជ័យ ឆ្ពោះទៅ​ស្ថានីយ​បូមទឹក​បឹង​ទំពុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ