ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​មួយទៀត​ហើយ​! ត្រូវ UEFA ដាក់​ទណ្ឌកម្ម​មិន​ឱ្យ​លេង​ពានរង្វាន់​កំពូល​ទ្វីបអឺរ៉ុប

3 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ ក្រុម Trabzonspor នៅ​លី​គ​កំពូល​តួ​ក​គី Süper Lig ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប UEFA ដោយ​បាន​ហាមឃាត់​រយៈពេល​មួយ​ឆ្នាំ…

ប្រទេស​តួ​ក​គី ៖ ក្រុម Trabzonspor នៅ​លី​គ​កំពូល​តួ​ក​គី Süper Lig ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប UEFA ដោយ​បាន​ហាមឃាត់​រយៈពេល​មួយ​ឆ្នាំ មិន​ឱ្យ​លេង​ក្នុង​ពានរង្វាន់​កំពូល​ប្រចាំ​ទ្វីបអឺរ៉ុប Champions League និង Europa League បន្ទាប់​ពី​បាន​ចាយ​លុយ​លើស​កំណត់​ក្នុង​ដោះ​ដូរ​កីឡាករ រំលោភ​លើ​ច្បាប់ Financial Fair Play (FFP) របស់ UEFA ។

រឿងរ៉ាវ​ចាយ​លុយ​លើស​ចំនួន​កំណត់​របស់​ក្លិប Trabzonspor បាន​កើតឡើង​កាលពី​ឆ្នាំ ២០១៩ កន្លង​មក​។ ហើយ​ការ​ហាមឃាត់​នេះ នឹង​ត្រូវ​អនុវត្ត​ចាប់ពី​រដូវ​កាល​ក្រោយ​តទៅ ដែល​មាន​ន័យ​ថា​ស្ថិត​ក្នុង​រយៈពេល ១​ឆ្នាំ ក្លិប Trabzonspor នឹង​ត្រូវ​ខកខាន​ការ​ប្រកួតប្រជែង​ក្រប​ខណ្ឌ Champions League និង Europa League ចំនួន ២​រដូវ​កាល គឺ​រដូវ​កាល ២០២០/២១ និង ២០២១/២២ ។

សូម​ជម្រាប​ជូន​ថា ច្បាប់ FFP ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០១១ ដែល​វា​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​បញ្ឈប់​ក្លិប​បាល់ទាត់​ទាំងអស់ ពី​ការ​ចំណាយ​លុយ​ច្រើន​ជាង​ចំណូល​ដែល​ពួក​គេ​រកបាន ។

រំលឹក​ជូន​ថា​ក្រុម​អ៊ី​តា​លី AC Milan និង​ក្រុម​អង់គ្លេស Manchester City ក៏​ត្រូវ​បាន​UEFA ដាក់​បម្រាម​ហាមឃាត់​មិន​ឱ្យ​លេង​ក្នុង​ពាន​កំពូល​ប្រចាំ​ទ្វីបអឺរ៉ុប​ទាំង​២ បន្ទាប់​ពី​បាន​រំលោភ​លើ​ច្បាប់ FFP របស់ UEFA មួយ​នេះ ។

ក្រុម Trabzonspor បច្ចុប្បន្ន​កំពុង​ឈរ​កំពូល​តារាង Super Lig ដោយ​មាន ៥៣​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ​២ İstanbul Başakşehir មុន​ពេល​លី​គ​ត្រូវ​បាន​ផ្អាក​កាលពី​ខែមីនា​។ ក្រប​ខណ្ឌ Super Lig នឹង​ត្រឡប់​មក​កាន់ការ​ប្រកួតប្រជែង​របស់​ខ្លួន​វិញ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ ខាង​មុខ ខណៈ​នៅ​សល់ ៨​ប្រកួត​ទៀត​ដែល​ត្រូវ​លេង ដើម្បី​បញ្ចប់​លី​គ​រដូវ​កាល ២០១៩/២០៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ