ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យកូវីដ អាជ្ញាធរសំងំ បុរសណា​ចាក់​ដី​លុប​បឹងដូនជាតិ?

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បឹង​ដូន​ជាតិ​ គឺជា​បឹង​ធម្មជាតិ​សាធារណ​:​របស់រ​ដ្ឋ​​ កើត​មាន​ឡើង​តាំងពី​ដូនតា ស្ថិត​នៅ​ក្នុង​ភូមិ​សំបួរ ឃុំ​សំបួរ ជាប់​ព្រំប្រទល់​ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ បឹង​ដូន​ជាតិ​ គឺជា​បឹង​ធម្មជាតិ​សាធារណ​:​របស់រ​ដ្ឋ​​ កើត​មាន​ឡើង​តាំងពី​ដូនតា ស្ថិត​នៅ​ក្នុង​ភូមិ​សំបួរ ឃុំ​សំបួរ ជាប់​ព្រំប្រទល់​ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​បាន​ឈ្មួញ​អ្នកមាន​លុយ​មាន​អំណាច​ចាក់​លុប​រំលោភ​យក​ដី ​ធ្វើ​ជា​កម្ម​សិទ្ធ​ិបុគ្គល​ផ្ទាល់ខ្លួន​ គ្មាន​អាជ្ញាធរ​មន្ត្រី​ជំនាញ​ស្ថាប័ន​ណាមួយ​ចុះ​មក​ហាមឃាត់​ទប់​ស្កាត់​នោះ​ឡើយ សង្ស័យ​មានការ​ឃុបឃិត​គ្នា​ជា​ប្រ​ព​័ន្ធ ។

តាម​ប្រភព​ព័ត​៌មានបាន​ឱ្យ​ដឹង​ថា បឹង​ដូនជាតិ​នេះ ​គឺជា​បឹង​ធម្មជាតិ​សាធារណ​:​របស់រ​ដ្ឋ​កើត​មាន​ឡើង​តាំងពី​ដូនតា​មក​ម្ល៉េះ ដែល​ប្រជា​ពលរ​ដ្ឋយក​ទឹក​ប្រើប្រាស់​ ស្រោប​ផលដំណាំ​ផ្សេង​ៗ ​និង​រក​នេសាទ​ត្រី​ចិញ្ចឹមជីវិត​ ។ ​ប្រភព​បន្ត​ទៀត​ថា ដី​បឹង​ដូន​ជាតិ​សាធារណ​:​របស់រ​ដ្ឋនេះ​ ត្រូវ​បាន​ក្រុម​ឈ្មួញកណ្តាល​ឃុប​ឃិត​គ្នា​យក​ទៅ​លក់​ឱ្យ​​​ឯកឧត្ត​មម្នាក់​ មិន​ស្គាល់ឈ្មោះ​នៅ​រាជធានី​ភ្នំពេញ ក្រោម​រូបភាព​យក​ប្រជា​ពលរដ្ឋ​ធ្វើ​ជា​ខែល ឥឡូវ​ចាប់ផ្តើម​ប្រើប្រាស់​គ្រឿងចក្រ​ជីកយក​អាច​ម៍​ដី​បាទ​បឹងដទៃ ​ដឹក​តាមរថយន្ត​​យក​មក​ចាក់​លុប​បឹង​យ៉ាង​គឃ្លើន​រយ​:​ពេល​យូ​រខែ​មក​ហើយ ពុំដែល​ឃើញ​មាន​អាជ្ញាធរ មន្ត្រី​ជំនាញ​ស្ថាប័ន​ណាមួយ​មាន​វិធានការ​ទប់ស្កាត់​នោះ​ទេ​ ធ្វើ​អោយ​មហាជន​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា មានការ​ឃុ​ប​ឃិត​ត្រូវ​រ​៉ូវ​គ្នា​ជា​ប្រព័ន្ធ ទើប​ដំណើរ​បាន​យ៉ាង​រលូន​ដូច្នេះ​ ។

ពាក់ព័ន្ធ​ករណី​ចាក់​ដី​លុប​បឹង​ធម្មជាតិ​នេះ​ដែរ​ អភិបាលស្រុក​ល្វាឯម​បាន​ប្រាប់​តាម​ទូរស័ព្ទ​អោយ​ដឹង ​កាលពី​រសៀល​ថ្ងៃ​ទី​៣ ​មិថុនា ​​នេះ​ថា រូប​លោក​ជាប់រវល់​ប្រជុំ ហើយក៏មិន​ទាន់​បានដឹង​ដែរ ចាំ​អោយ​មន្ត្រី​ក្រោម​ឱ​វាទចុះ​ទៅ​ពិនិត្យ​មើល​ ៕

អត្ថបទសរសេរ ដោយ