ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​សម្រាំង​ទុក​វ៉ាក់សាំង​ប្រឆាំង​វីរុស​៥​ សម្រាប់​ការ​សាកល្បង​បន្ត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាសែត​ញូ​វ​យ៉​ក​ថែម​សរសេរ​កាលពី​ថ្ងៃ​ទី​៣ មិថុនា​ថា រដ្ឋបាល​អា​មេរិ​ក​បាន​រក្សា​ទុក​បេក្ខភាព​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដល់​៥​ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សម្រាំង​ចុង​ក្រោយ​របស់​ខ្លួន ។ តាម​កាសែត​នេះ​ថា វ៉ាក់សាំង​សម្រាំង​ទាំង​៥…

សហរដ្ឋអាមេរិក ៖ កាសែត​ញូ​វ​យ៉​ក​ថែម​សរសេរ​កាលពី​ថ្ងៃ​ទី​៣ មិថុនា​ថា រដ្ឋបាល​អា​មេរិ​ក​បាន​រក្សា​ទុក​បេក្ខភាព​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដល់​៥​ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សម្រាំង​ចុង​ក្រោយ​របស់​ខ្លួន ។

តាម​កាសែត​នេះ​ថា វ៉ាក់សាំង​សម្រាំង​ទាំង​៥ មុខ​នោះ​មាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន MODERNA វ៉ាក់សាំង​របស់​សាកលវិទ្យាល័យ OXFORD ដែល​រួម​ដៃ​ជាមួយ​ក្រុមហ៊ុន ASTRAZE
NECA វ៉ាក់សាំង​របស់​ក្រុមហ៊ុន JOHNSON វ៉ា​ក់សាំង​របស់​ក្រុមហ៊ុន MERCK និង​វ៉ាក់សាំង​របស់ក្រុមហ៊ុន PLIZER ។

បេក្ខភាព​ដទៃ​ៗ​ទៀត​ដូច​ជាវ៉ាក់សាំង​របស់​ក្រុមហ៊ុន​បារាំង SANOFI ព្រមទាំង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ជីវ​ទិ​ក​និក​អា​មេ​រិ​ក​NOVAVAX INC និង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​INOVIO PHARMACEUTICALS មិន​ត្រូវ​បាន​ជ្រើសរើស​សម្រាំង​ឡើយ ។

ការ​ប្រកាស​ជា​ផ្លូវការ​របស់​សេត​វិមាន​ពី​បេ​ក្ខភាព​នៃ​វ៉ាក់សាំង​ដែល​សម្រាំង​ទុក​ត្រូវធ្វើ​នា​បណ្ដា​ស​ប្ដា​ហ៍​ខាង​មុខ ។ ក្រសួងសុខាភិបាល​អា​មេ​រិ​ក​និង​សេត​វិមាន​នៅ​មិន​ទាន់​ចេញ​ប្រតិកម្ម​ក្នុង​ពេល​ភ្លាម​ៗ​ចំពោះ​ព័ត៌មាន​នោះ​នៅឡើយ ។ រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ណាមួយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​នៅឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ