ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​បង្ហោះ​សារ​ថា​«​ស្តុ​ប​2​ធ្នូ​មាន​បិសាច​ហុតឈាម​» ដឹង​កំហុស និង​សុំ​អភ័យទោស

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០​នេះ នារី​ម្នាក់ ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Socheata Pen បាន​ចូលខ្លួន…

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០​នេះ នារី​ម្នាក់ ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Socheata Pen បាន​ចូលខ្លួន មក​សារភាព​កំហុស និង​ធ្វើការ​សុំ​អភ័យទោស ចំពោះ​ការ​សរសេរ​បង្ហោះ​ដោយ​ភ្ជាប់​រូបភាព​មន្ត្រី​នគរបាល​ចរាចរណ៍ មាន​ខ្លឹមសារ​ថា «​ស្តុ​ប​ពីរ​ធ្នូ​មាន​បិសាច​ហុតឈាម​» ។

នៅ​ចំពោះ​មុខមន្ត្រី​នគរបាល ស្ត្រី​ឈ្មោះ ប៉ែន សុជាតា អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុង​ក្រុង​បាត់ដំបង បាន​សារភាព​ទទួលស្គាល់​កំហុស​ថា រូប​គាត់​ពិតជា​មាន​ចេតនា​សរសេរ​ខ្លឹមសារ ប្រមាថមើលងាយ​ចំពោះ​មន្ត្រី​នគរបាល​ចរាចរណ៍ ដែល​កំពុង​ឈរ​បំពេញភារកិច្ច​តាម​ដងផ្លូវ ពិតប្រាកដ​មែន ព្រោះតែ រូប​គាត់​ខឹង​ចំពោះ​មន្ត្រី​នគរបាល​ចរាចរណ៍ បាន​ធ្វើការ​ផាកពិន័យ​ដោយសារ​រូប​គាត់​បាន​(​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដោយ​មិន​មាន​ភ្ជាប់​ឧបករណ៍​ទំនាក់ទំនង​) ក្នុង​ពេល​កំពុង​បញ្ជា​យាន កាលពី​ថ្ងៃ​ទី ០២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ប៉ុន្តែ​គាត់​ពុំ​ទាន់​បាន​បង់ប្រាក់​ពិន័យ​នៅឡើយ​ទេ ។

ជាមួយនឹង​ការ​ទទួលស្គាល់​កំហុស​នេះ សាមីខ្លួន បាន​ធ្វើ​លិខិត​សុំ​ការ​អភ័យទោស ចំពោះ​កំហុសឆ្គង​របស់​គាត់​ចំពោះ​កងកម្លាំង​នគរបាល​ជាតិ​ទូទៅ ពិសេស​នគរបាល​ចរាចរណ៍ ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​គាត់​បាន​ប្រើប្រាស់​ពាក្យ​សម្តី មិន​សមរម្យ​ជាមួយ​(​តប​នឹង​អ្នក​រិះគន់​មក​លើ​រូប​នាង​) នៅ​ក្នុង​រឿង​នេះ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Socheata Pen បាន​ផុស Poste រូបភាព​មួយ​អម​ដោយ​សំ​ណេ​រថា «​ស្តុ​ប​ពីរ​ធ្នូ​មាន​បិសាច​ហុតឈាម​» ដែល​ក្នុង​រូបភាព​នេះ​បាន​ថត​ចេញពី​ក្នុង​រថយន្ត​មួយ​គ្រឿង ហើយ​មាន​រូបភាព មន្ត្រី​នគរបាល​ម្នាក់ ក្នុង​ឯកសណ្ឋាន​នគរបាល​ចរាចរណ៍ កំពុង​បំពេញភារកិច្ច នៅ​ចំណុច​ភ្លើងស្តុប (​ពីរ​ធ្នូ​) ផ្លូវ​លេខ​៣ ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ