ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ផ្លូវ ​និង​ស្ពាន​ដែល​ចំណាយ​ថវិកា​​​អស់​ជិត​២៣​ម៉ឺនដុល្លារ

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរ​ដ្ឋាភិ​បាល​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរ​ដ្ឋាភិ​បាល​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ និង​លោក​ជំទាវ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្រួស​ក្រហម​ចំនួន​៦​ខ្សែ នៅ​ឃុំ​អន្លង់​រាប ស្រុកវាល​វែង។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន ឯកឧត្តម លោក​ជំទាវ លោក លោកស្រី សមាជិក​សមា
ជិ​កា​ព្រឹទ្ធសភា សមាជិក​សមាជិកា​រដ្ឋសភា សមាជិ​ក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​សរុប​ជាង​៥០០​នាក់ ។

អភិបាលស្រុក​វាល​វែង លោក ហេង សុភាណា បាន​ថ្លែង​ថា ឃុំ​អន្លង់​រាប​គឺជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ទាំង​៥​របស់​ស្រុក​វាល​វែង មាន​ព្រំ​ប្រទល់​ខាងកើត​ជាប់​ឃុំ​ប្រមោយ ខាងលិច​ជាប់​ឃុំថ្មដា ខាងត្បូង​ជាប់​ឃុំ​អូរ​សោម ខាងជើង​ជាប់​ឃុំក្រពើ​ពីរ និង​ស្រុក​សំឡូត ខេត្តបាត់ដំបង ។ មាន​ភូមិ​ចំនួន​៩ ក្នុង​នោះ​ភូមិ​ផ្លូវការ​មាន​ចំនួន​៥ភូមិ​ឧ​ប​សម្ព័ន្ធ​ចំនួន​៤ មាន​ប្រជាពលរដ្ឋ​ចំនួន​១.៧១៧​គ្រួសារ ។

ឃុំ​អន្លង់​រាប ក៏​ជា​ឃុំ​មួយ​មាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម​ផង​ដែរ ដោយ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ឈើ​ហូប​ផ្លែ​ដូច​ជា ទុរេន សាវម៉ាវ តា​ង៉ែ​ន ខ្នុរ ចេក និង​មាន​ដាំ​កៅស៊ូ ម្រេច ពោត ដំឡូង​មី សណ្ដែក​ខៀវ ជាដើម ។ ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​​ទៅ​ភូមិ​មួយ ទើប​ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុ​យសែ​ម និង​លោក​ជំទាវ បាន​ផ្ដួចផ្ដើម​គំនិត​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​រូប​វ័​ន្ដ ដែល​មក​ដល់​ពេល​នេះ​នៅ​ទូ​ទាំង​ស្រុ​វាល​វែង​បាន​ចំនួន​៣៤​ខ្សែ ប្រវែង​៨៨,៨៣​គីឡូម៉ែត្រ ស្ពាន​បេ​ឡត៍​៦​កន្លែង ទំនប់បង្ហៀរ​១​កន្លែង និង​លូ​ជាង​១០០​កន្លែង ដើម្បី
បំពេញតម្រូវការ និង​សំណូមពរ​របស់​ប្រជា​ពល​រដ្ឋ​នៅ​មូលដ្ឋាន ។

សមិទ្ធផល​ក្នុង​ឃុំ​អន្លង់​រាប ដែល​ធ្វើ​ពិធី​សម្ពោធ​នា​ថ្ងៃនេះ មាន​ផ្លូវ​ក្រួស​ក្រហម​ចំនួន​៦​ខ្សែ​ប្រវែង​១៣.១១០​ម៉ែត្រ ស្ពាន​បេ​ឡេ​ត៍​១​កន្លែង​ប្រវែង​៣៦​ម៉ែត្រ និង​លូ​ចំនួន​២៦​កន្លែង ចំណាយ​ថវិកា​សរុប​២២៧.៧៦០​ដុល្លារ​សហរដ្ឋអាមេរិក ជា​អំណោយ​របស់​ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ ។

ប្រជា​ជា​ពលរដ្ឋ អាជ្ញាធរ ក៏​ដូច​ជា​ក្រុមការងារ​ចុះ​មូលដ្ឋាន​នៅ​ទីនោះ បាន​សម្ដែង​ការ​ត្រេកអរ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម រដ្ឋមន្ត្រី ស៊ុ​យ សែ​ម និង​លោក​ជំទាវ ដែល​បាន​ជួយ​កសាង​ផ្លូវ និង​ស្ពាន ជូន​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ងាយស្រួល ព្រោះ​ពី​មុន​មក​មានការ​លំបាក​ខ្លាំង​ណាស់ ។

​ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ស្រុក​វាល​វែង ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​វត្ត​មាននៅ​ទី​នេះ ។ ដោយ​មើលឃើញ​ថា នៅ​តាម​ភូមិ ឃុំ​ខ្វះ​ផ្លូវលំ ខ្វះ​ស្ពាន​ឆ្លង​អូរ ឆ្លង​ព្រែក ដែល​ថវិកា​មូលនិធិ​របស់​ឃុំ​មិន​អាច​រ៉ាប់រង​បាន ឯកឧត្តម​ក៏​បាន​ផ្ដួចផ្ដើម​គំនិត​កៀរគរ​រក​ប្រាក់​ពី​សប្បុរសជន​ខ្លះ និង​ក្រុម​គ្រួសារ​ឯកឧត្តម​ខ្លះ ដើម្បី​យក​មក​ធ្វើ​ផ្លូវ​ទាំង​៥​ឃុំ ក្នុងស្រុក​វាល​វែង​នេះ ។

ការ​សម្ពោធ​ផ្លូវ​នៅ​ឃុំ​អន្លង់​រាប​នេះ​ជា​លើក​ទី​៤​ហើយ ដែល​លើក​ទី​១​នៅ​ឃុំ​ថ្មដា លើក​ទី​២​នៅ​ឃុំ​ក្រពើ​ពីរ និង​លើក​ទី​៣​នៅ​ឃុំ​អូរ​សោម ។

នេះ​គ្រាន់តែ​ជា​ការ​ជួយ​រួមចំណែក​សម្រាល​នូវ​ការ​លំបាក​ខ្លះ​ៗ​របស់​បងប្អូន​តែ​ប៉ុណ្ណោះ ហើយ
សង្ឃឹមថា នៅ​ពេល​អនាគត​ផ្លូវ​នេះ​និង​ផ្លូវ​ផ្សេង​ទៀត ដែល​មិន​ទាន់​ធ្វើ គឺ​ថវិកា​របស់​ឃុំ​អាច​បន្ដការងារ​មួយ​ឆ្នាំ​បន្តិច​ៗ ហើយ​លើក​គម្រោង​ទៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​បន្ត​ធ្វើ​ផ្លូវ​ជូន​បងប្អូន​តទៅ​ទៀត ។

សមិទ្ធផល​ថ្ងៃនេះ គឺ​កើត​ចេញពី​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា និង​អភិ​បាលស្រុក ក្រុមការងារ និង​ការ​គិតគូររបស់​ឯកឧត្តម​ផ្ទាល់ ក្នុង​នាម​ជា​ប្រធាន​ក្រុម​ការ​​ងារ​ចុះ​ជួយ​ខេត្តពោធិ៍សាត់ ។ ផ្លូវ​នេះ​ពិតជា​បាន​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​កសិផល​របស់​ប្រ​ជា​ពលរដ្ឋ​ទៅ​កាន់​ទីផ្សារ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សសាលា អ្នកជំងឺ និង​ស្ត្រី​ឆ្លងទន្លេ​យប់​ព្រលប់​ទៅ​មន្ទីរពេទ្យ​ផង​ដែរ ។

ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម មាន​ប្រសាសន៍​ទៀត​ថា ទោះបី​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ដោយសារ​ជំងឺ
កូ​វី​ដ​-១៩​ក៏​ដោយ តែ​រាជរដ្ឋាភិបាល​បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្ត
ទុកដាក់​អំពី​សុខភាព ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ មិន​ឲ្យ​ស្លាប់​ដោយ​អត់​អាហារ​ដែល​យើង​មិន​បានដឹង ឬ​ដឹង​ហើយ​មិន​បាន​ដោះស្រាយ​នោះ​ទេ ហើយ​ថ្មី​ៗ​នេះ ឯកឧត្តម និង​លោក​ជំទាវ
ក៏​បាន​ជួយ​ឧបត្ថម្ភ​អង្ករ​ចំនួន​៣០​តោន ដល់​ស្រុក​វាល​វែង សម្រាប់​ជួយ​អ្នក​ខ្វះខាត​ពិតប្រាកដ​ផង
ដែរ ។ សូម​បន្ត​ប្រុង​ប្រយ័ត្ន​ការពារ​ជំងឺ​កូ​វី​ដ​-​១៩​តទៅ​ទៀត ស្ដាប់​ការ​អំពាវនាវ​របស់​រាជរ​ដ្ឋាភិ​បាល ខិតខំ​ដាំ​ដុះ និង​ការងារ​បង្កបង្កើន​ផល ត្រូវ​ប្រុង​ប្រយ័ត្ន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង ព្រោះ​រដូវវស្សា​ចូល​មក​ដល់​ហើយ ។

ក្នុង​ឱកាស​នោះ មានការ​ជូន​ផ្លែ​ឈើ​ដល់​គណៈអធិបតី ហើយ​ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​សាលាស្រុក​ចំនួន​១​លាន​រៀល កងកម្លាំង​១​លាន​រៀល សាលា
ឃុំ​អន្លង់​រាប​៤០​ម៉ឺន​រៀល មណ្ឌល​សុខភាព​៤០​ម៉ឺន​រៀល សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​៦០​ម៉ឺន​រៀល គ្រូ​៧​នាក់​ម្នាក់​ៗ​ទទួល​បានកា​តាប​១ ក្រណាត់​អាវប៉ាក់ សំពត់ សារុង សៀវភៅ​៥​ក្បាល ប៊ិក​៤​ដើម និង​ប្រាក់​៥០.០០០​រៀល ។

សិស្ស​១៨១​នាក់ ម្នាក់​ៗ​ទទួល​បានកា​តាប​១ សៀវភៅ​៤​ក្បាល ប៊ិក​២​ដើម ប្រាក់​១០.០០០​រៀល និង​ប្រជាពលរដ្ឋ​ចូលរួម​៥០០​នាក់ ទទួល​បាន​ក្រមា​ម្នាក់​១ ជា​របស់​កំដរដៃ​ផង​ដែរ ។ បន្ទាប់​មក គណៈអធិបតី​បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ផ្លូវ​ក្រួស​ក្រហម និង​ស្ពាន ក្នុង​ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ចាប់ពី​ពេល​នេះ​តទៅ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ