ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​បដិ​សេធ​​ការ​ប្រើ​កងទ័ព​ប្រឆាំង​បាតុកម្ម

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៣ មិថុនា បាន​បដិសេធ​ការប្រើ​កងទ័ព​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​នៅ​ខាងក្រៅ​បាតុកម្ម​នានា​ដែល​កើត​មាននៅ​សហរដ្ឋអា​មេ​រិ​ក​ចាប់តាំងពី​៨​ថ្ងៃ​មក​ហើយ ជា​ប្រតិកម្ម​ចំពោះ​ការ​​បាត់​បង់​ជីវិត​របស់​​​បុរស​ស្បែក​ខ្មៅ​ម្នាក់​លោក​GEORGE FLOYD ពេល​ប៉ូលិស​ចាប់ខ្លួន​គេ​នៅ​ទីក្រុង​មីន​នី​ប៉ូ​លី​ស​រដ្ឋ​មី​នី​សូ​តា ។…

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៣ មិថុនា បាន​បដិសេធ​ការ
ប្រើ​កងទ័ព​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​នៅ​ខាងក្រៅ​បាតុកម្ម​នានា​ដែល​កើត​មាននៅ​សហរដ្ឋ
អា​មេ​រិ​ក​ចាប់តាំងពី​៨​ថ្ងៃ​មក​ហើយ ជា​ប្រតិកម្ម​ចំពោះ​ការ​​បាត់​បង់​ជីវិត​របស់​​​បុរស​ស្បែក​ខ្មៅ​ម្នាក់​លោក​GEORGE FLOYD ពេល​ប៉ូលិស​ចាប់ខ្លួន​គេ​នៅ​ទីក្រុង​មីន​នី​ប៉ូ​លី​ស​រដ្ឋ​មី​នី​សូ​តា ។

ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លោក MARK ESPER ប្រកាន់​ជំហរ​បែប​នេះ ដែល​ផ្ទុយ​ពី​ប្រ​ធានា
ធិ​បតី​លោក​ដូ​ណា​ល់ ត្រាំ ដែល​គំរាម​នា​ស​ប្ដា​ហ៍​នេះ​ប្រើ​កងទ័ព​ដើម្បី​ទប់​អំពើ​ហិង្សា ដោយ​បរិហារ​វិធានការ​មិន​សម​ស្រប​របស់​បណ្ដា​អាជ្ញាធរ​មូលដ្ឋាន និង​បណ្ដា​អភិបាល​រដ្ឋ​ឬ​ក្រុង ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក MARK ESPER យល់​ឃើញ​ថា គំនិត​ប្រើប្រាស់​កង
យោធា​សកម្ម​ក្នុង​គោលដៅ​ថែរក្សា​សណ្ដាប់ធ្នាប់​អាច​ប្រើ​តែ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ និង​តែ​ក្នុង​ពេល​មាន​សភាពការណ៍​បន្ទាន់​បំផុត និង​អស់​ស​ង្ឃឹ​ម​បំផុត​ប៉ុណ្ណោះ ។ ខ្ញុំ​មិន​យល់​ស្រប​លើ​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ការ​បះបោរ (INSURRECTION ACT) ដែល​ចង់​សំដៅលើ​ច្បាប់​ឆ្នាំ
១៨០៧ ដែល​ប្រើ​ជា​លើក​ចុង​ក្រោយ​កាលពី​ឆ្នាំ​១៩៩២ ក្នុង​ពេល​មានការ​បះបោរ​នៅ​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ក្រោយ​ការ​ស្លាប់​របស់​ជន​ស្បែក​ខ្មៅ RODNEY KING ដោយ​ស្នាដៃ​ប៉ូលិស ។

មនុស្ស​ច្រើន​សិប​ពាន់​នាក់​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​តាម​ដង​វិ​ថី​ក្នុង​ទីក្រុង​ជា​ច្រើន​របស់​អា​មេ​រិ​ក កាលពី​យប់​ថ្ងៃ​ទី​២ មិថុនា ក៏​ទោះបី​មាន​បំរាម​គោ​ចរណ៍ ។ កងកម្លាំង​ឆ្មាំ​ជាតិ​ត្រូវ​បាន​ដាក់
ពង្រាយ​រួច​ហើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ