ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ស្លាក​លេខ​នគរបាល​ដាក់​លើ​ឡាន​ទំនើប​ដឹង​ការ​ពិត​ហើយ ក្រោយ​ការ​បញ្ជា​របស់​លោក នេ​ត សា​វឿ​ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ជុំវិញ​បញ្ហា​នៃ​រថយន្ត​ទំនើប​ថ្លៃ​កប់​ពពក​ពីរ​គ្រឿង​ពាក់​ស្លាក​លេខ «​នគរបាល 2-7715» នោះ​ពេល​នេះ​ត្រូវ​បាន​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ…

រាជធានី​ភ្នំពេញ ​៖ ជុំវិញ​បញ្ហា​នៃ​រថយន្ត​ទំនើប​ថ្លៃ​កប់​ពពក​ពីរ​គ្រឿង​ពាក់​ស្លាក​លេខ «​នគរបាល 2-7715» នោះ​ពេល​នេះ​ត្រូវ​បាន​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​ចរាចរណ៍​បាន​បញ្ជាក់​បំភ្លឺ​ជូន​សាធារណជន​ថា រថយន្ត​ទំនើប​ទាំង​ពីរ​គ្រឿង ម៉ាក Rolls-Royce និង Mercedes គឺជា​ស្លាក​លេខ​ក្លែងក្លាយ​។

យោង​តាម​ការ​បង្ហោះ​លើ​ផេ​ក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ បាន​ស្រង់​សម្តី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​ចរាចរណ៍​បាន​បញ្ជាក់​បំភ្លឺ​ជូន​សាធារណជន និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថា ផ្លា​ក​លេខ «​នគរបាល 2-7715» ដែល​បំពាក់​លើ​រថយន្ត Rolls-Royce និង Mercedes គឺជា​ផ្លា​ក​លេខ​ក្លែងក្លាយ​។

នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បាន​បញ្ជាក់​ទៀត​ថា ខណៈ​ពេល​នេះ សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ដូច្នេះ​បើសិនជា​ប្រជាពលរដ្ឋ​បានឃើញ សូម​រាយការណ៍​មក​សមត្ថកិច្ច ដែល​នៅ​ជិត​ខ្លួន ឬ សូម​ទូរ​សព្ទ​មក​លេខ 117 ហៅ​ចូល​ដោយ​ឥត​គិតថ្លៃ​។

សូម​រម្លឹក​ថា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ មិថុនា​នេះ លោក​នឹង​បញ្ជារ​កម្លាំង​ចុះ​ឆែក​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ទំនើប​ថ្លៃ​កប់​ពពក​ម៉ាក Rolls-Royce ដែល​ពាក់​ស្លាក​លេខ «​នគរបាល ២- ៧៧១៥» ជា​ពិសេស​លោក​បាន​បញ្ជាក់​ថា​ពុំ​មាន​ស្លាក​លេខ​នគរបាល​បំពាក់​លើ​រថយន្ត​ទំនើប​ៗ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ