ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ខួរក្បាល​នឹង​ចុះ​ខ្សោយ ដោយសារ​អាហារ​ទាំងនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

អាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយទាំងមូល រួមបញ្ចូលទាំងខួរក្បាល។ ថាតើអាហារអ្វីខ្លះមិនល្អចំពោះខួរក្បាល? ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីអាហារដែលគួរចៀសវាងដើម្បីខួរក្បាលល្អប្រសើរ ៖ ១. អាហារ និងភេសជ្ជៈផ្អែម មិនត្រឹមតែធ្វើឱ្យកើនទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានអាហារនិងភេសជ្ជៈផ្អែមៗច្រើនក៏បណ្ដាលឱ្យសមត្ថភាពខួរក្បាលថយចុះផងដែរ។ នេះក៏ព្រោះតែអាហារនិងភេសជ្ជៈប្រភេទនេះអាចបង្កការរលាក។…

អាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយទាំងមូល រួមបញ្ចូលទាំងខួរក្បាល។ ថាតើអាហារអ្វីខ្លះមិនល្អចំពោះខួរក្បាល? ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីអាហារដែលគួរចៀសវាងដើម្បីខួរក្បាលល្អប្រសើរ ៖

១. អាហារ និងភេសជ្ជៈផ្អែម

មិនត្រឹមតែធ្វើឱ្យកើនទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានអាហារនិងភេសជ្ជៈផ្អែមៗច្រើនក៏បណ្ដាលឱ្យសមត្ថភាពខួរក្បាលថយចុះផងដែរ។ នេះក៏ព្រោះតែអាហារនិងភេសជ្ជៈប្រភេទនេះអាចបង្កការរលាក។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទាន។

២. ខ្លាញ់ឆ្អែត

ខ្លាញ់ប្រភេទនេះអាចបង្កើនកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងសសៃឈាម ជាលទ្ធផលដែលបង្កបញ្ហាគួរឱ្យព្រួយបារម្ភជាច្រើនរួមបញ្ចូលទាំងការរួមតូចនៃខួរក្បាល។

៣. សូដ្យូម ឬអាហារមានផ្ទុកជាតិប្រៃខ្ពស់

ក្រៅពីជះឥទ្ធិពលលើសម្ពាធឈាមនិងបេះដូងហើយនោះ ការទទួលទានសូដ្យូមច្រើនពេកក៏បង្កបញ្ហាដល់សមត្ថភាពខួរក្បាលក្នុងការចងចាំផងដែរ។

៤. សាច់កែច្នៃ

ពិតណាស់ជាតិប្រូតេអ៊ីន គឺចាំបាច់សម្រាប់រក្សាសុខភាពកោសិកាខួរក្បាល ប៉ុន្តែមិនល្អសោះឡើយប្រសិនបើវាមានប្រភពចេញពីអាហារ ឬសាច់កែច្នៃ។ អាហារកែច្នៃច្រើនតែមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កការរលាក និងបំផ្លាញដល់កោសិកាខួរក្បាល។

៥. គ្រឿងស្រវឹង

ក្រៅពីសុខភាពថ្លើមហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនជាប្រចាំក៏ជះឥទ្ធិពលលើសុខភាពនិងសមត្ថភាពយល់ដឹងចងចាំរបស់ខួរក្បាលផងដែរ។ដូច្នេះដើម្បីរក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។

៦. ជាតិផ្អែមសិប្បនិម្មិត

ក៏មិនខុសពីស្ករចម្រាញ់ដែរ ជាតិផ្អែមសិប្បនិម្មិត គឺមិនល្អចំពោះសុខភាពខួរក្បាលឡើយ។ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ការទទួលទានជាតិផ្អែមសិប្បនិម្មិតច្រើនពេកនឹងបង្កផលប៉ះពាល់ដល់សមត្ថភាព ឬមុខងារនៃការយល់ដឹងចងចាំ ហើយអាចឈានដល់ថ្នាក់ធ្វើអោយខួរក្បាលទទួលរងការបំផ្លាញផងដែរ៕ ប្រភព ៖ Health.com.kh