សិល្បករ​១៩​រូប​នឹង​​​ហាត់​សម្តែង ដើម្បី​រក​​មូលនិធិ​សម្រាប់​ព្រឹត្តិការណ៍​ល្ខោន​ខោល​ដ៏​ធំ


រាជធានី​ភ្នំពេញ ៖ សិល្បៈ​ប្រមាណ​១៩​រួប បាន​រួម​គ្នា​ចូលរួម​ហ្វឹកហាត់​សម្តែង​ល្ខោនខោល ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​ស្វែងរក​មូលនិធិ​សម្រាប់​ព្រឹត្តិការណ៍​សម្តែង​ល្ខោនខោល​ដ៏​ធំ​ក្នុង​ឆ្នាំ​២០២០ ខណៈ​ពេល​ការ​ជួបជុំ​មួយ​នេះ​នឹង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃអាទិត្យ ទី​៧ ខែ​ខែឧសភា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឹ​ន​នៃ​កង​យោ​ធិ​ពោល​ខេមរៈភូមិន្ទ ស្តា​ត​ចាស់ នា​ពេល​ខាង​មុខ​នេះ​ហើយ​។

សិល្បករ​ទាំង​១៩​រូប​នោះ រួម​មាន ៖ លោក ឌី វ៉ា​ន់​ដា លោក ច​ន ស័​ក្ត លោក ហៃ ប៉ោ​ហុង លោក នូ ឧសភា លោក រស់ រា​ជ្ជ​សាល លោក ច​ន្ថា ដា​រ៉ា លោក អ៊ុ​ន សុទ្ធា លោក ធៀន លោក សន ពិសិដ្ឋ លោក នេន ទុំ លោក ដា​រ៉ាត់ លោក សិរី វង្ស លោក រាជ្យ​បុត្រ នាគ​មាស លោក ពឹង ពុទ្ធិ​ស័ក្ក លោក យុទ្ធ និស្ស័យ លោក កូ​ដូ​ម៉ូ លោក សយ រតនៈ លោក ពង្ស ពុទ្ធិ​ស័ក និង​លោក ថៃ សាន ។

លោក ស៊ុប សក្ក​រ៉ា ប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​សម្តែង​ល្ខោនខោល​ខាងលើ​បាន​អះ​អាង​ប្រាប់​ថា តារា​ទាំង​អស់នេះ នឹង​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ហ្វឹកហាត់​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ស្វែង​យល់​ខ្លះ​ៗ​អំពី​ល្ខោនខោល និង​ជួយ​ផ្សព្វផ្សាយ​ស្វែងរក​មូលនិធិ​សម្រាប់​ឆ្ពោះទៅ​កាន់​ព្រឹ​ត្ត​ការណ៍​សម្តែង​ល្ខោនខោល​ដ៏​អស្ចារ្យ​នា​ពេល​ខាង​មុខ​។ លោក​បញ្ជាក់​ថា ព្រឹ​ត្ត​ការណ៍​នេះ គឺ​ចូលរួម​ផ្សព្វផ្សាយ និង​ស្វែងរក​មូលនិធិ​បន្ថែម​សម្រាប់​កម្មវិធី ព្រោះថា​នៅ​ខ្វះ​ថវិកា​ជា​ច្រើន​សម្រាប់​​ការ​ផលិត​សំភារៈ និង​រៀបចំ​កម្មវិធី​។

បើ​តាម​លោក ស៊ុប សក្ក​រ៉ា តារា​ទាំង​អស់នោះ គឺ​យើង​តម្រូវ​ឲ្យ​ពួក​ហាត់រៀន​ក្បាច់​ខ្លះ​ៗ​នៃ​ល្ខោន​ខោល ដើម្បី​ឲ្យ​គាត់​ស្វែង​យល់​អំពី​ភាព​លំបាក​នៃ​ក្បាច់​រាំ​របស់​ល្ខោនខោល ហើយ​ឲ្យ​ពួក​នឹង​ស្លៀកពាក់​តួរ​អង្គ​មេទ័ព​ស្វា​ទាំង​១៩​អង្គ ដែល​សម្ភារ​ទាំង​អស់នេះ គឺ​បាន​មក​ពី​ការ​ចូលរួម​មូល​និធិ​មហា​គ្រួសារ​ខ្មែរ​។

លោក​ថា អ្នកចូលរួម​ទស្សនា​អាច​បរិច្ចាគ​ដោយ​ផ្ទាល់ ឬ​អាច​ចូល​ទៅ​គណនេយ្យ​ធនាគារ​ដែល​យើង​បាន​រៀបចំ ឬ​ក៏​តាម​រយៈ​តារា​សម្តែង​ដែល​ជា Idol នៅ​ក្នុង​ចិត្ត​ពួក​គេ​ក៏​បាន ខណៈ​ពេល​ដែល​អ្នកចូលរួម គឺ​យើង​មាន​កំណត់ មិន​អាច​បើក​ទូលាយ​ធំ​ឡើយ ដោយសារ​យើង​នៅ​មានការ​ពារ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

លោក ស៊ុប សក្ក​រ៉ា សម្រាប់​ការ​ចូលរួម​ពី​តារា​ទាំង​អស់នេះ គឺ​មិនមែន​ជា​ការ​សម្តែង​នោះ​ឡើយ ពោល​គឺ​គ្រាន់តែ​ជា​ការ​ថត​ផ្សព្វផ្សាយ​អំពី​កម្មវិធី​របស់​យើង ដោយនៅ​ក្នុង​នោះ​មានការ​បង្ហាត់បង្រៀន​ពី​លោកគ្រូ អ្នកគ្រូ និង​សិស្សសាលា​មួយ​ចំនួន​ទៀត​ដែល​យើង​បាន​កំណត់​រួច​ហើយ​។

លោក​បញ្ជាក់​ថា កម្មវិធី​នេះ​យើង​មិន​មាន​បំណង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ឡើយ ប៉ុន្តែ​យើង​ថត​ទុក​ដើម្បី​ផ្សព្វផ្សាយ​នៅ​តាម​ផេ​ក​ផ្សេង​ៗ​សម្រាប់​ព្រឹត្តិការណ៍​ល្ខោនខោល ហើយនឹង​បញ្ចូល​ទៅ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​តារា​នីមួយ​ៗ​ដែល​បាន​ចូលរួម​ហ្វឹកហាត់​ប៉ុណ្ណោះ​។

យ៉ាងណា​លោក ស៊ុប សក្ក​រ៉ា បាន​ស្នើ​សុំ​ការ​ចូលរួម​ឧបត្ថម្ភ​បន្ថែម​ទៀត​ពី​ទ​សុ្ស​និក​ជន ហើយ​អ្នក​ចង់​ចូលរួម​ហាត់​ល្ខោនខោល គឺ​អាច​មក​ហាត់​បាន​នៅ​ទីតាំង​ស្តា​ត​ចាស់ រាល់ថ្ងៃ​សៅរ៍ អាទិត្យ ចាប់ពី​ម៉ោង​៣​ដល់​៦​ល្ងាច ហើយ​ពួក​នឹង​មានឱកាស​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ល្ខោនខោល​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ​។

លោក​ធ្លាប់​លើក​ឡើង​ថា តាម​គម្រោង​ព្រឹត្តិការណ៍​សម្តែង​ល្ខោនខោល​ដ៏​ធំ​មួយ​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​បំណាច់​ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ កម្មវិធី​អាច​នឹង​លើក​ពេល​ទៅ​សម្តែង​នៅ​ឆ្នាំ​ក្រោយ​។

យ៉ាងណា​លោក​ថា ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា អាច​មាន​ភាព​ប្រសើរ​ឡើង​វិញ​នោះ យើង​ក៏​នឹង​រៀបចំ​កម្មវិធី​សម្តែង​តូច​មួយ​នៅ​ចំ​ថ្ងៃ​ដដែល​នោះ សម្រាប់​មហាជន​ទស្សនា ហើយ​ក៏​ឆ្លៀតពេល​ប្រកាស​ពី​ការ​ពន្យា​ពេល​ការ​សម្តែង​ដ៏​ធំ​របស់​យើង​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​។

រហូត​មក​ដល់​បច្ចុប្បន្ន សម្រាប់​មូលនិធិ​១០០០​រៀល សម្រាប់​រ៉ៃ​អង្គាស​ថវិកា​ទ្រទ្រង់​ការ​សម្តែង​ល្ខោនខោល​ដ៏​ធំ​នេះ គឺ​នៅ​ទទួល​បាន​មួយ​ចំណែក​តូច​ប៉ុណ្ណោះ ប៉ុន្តែ​យ៉ាងណា​មូលនិធិ​នេះ​នៅ​តែ​បន្ត​ទទួល​ក្នុង​ពេល​ដែល​កម្មវិធី​សម្តែង​នេះ ទទួល​បានការ​គាំទ្រ​ច្រើន​ផង​ដែរ​ពី​មហាជន​។

តាម​គម្រោង​កម្មវិធី​ទាំងមូល​ត្រូវការ​ថវិកា​ប្រមាណ​១​លាន​ដុល្លារ ដែល​ថវិកា​ទាំងនោះ​ត្រូវ​បាន​បែងចែក​ទាំង​ការ​សម្តែង និង​ការ​បញ្ជៀប​ទម្រង់​ល្ខោនខោល​ទៅ​កាន់​មហាវិទ្យាល័យ​ចំនួន​៣០​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ