ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ប្រគេន​ព្រះសង្ឃ​ឱ្យ​ត្រឹមត្រូវ​តាម​ពុទ្ធ​លំ​អាន

3 ឆ្នាំ មុន

ការ​ប្រគេន​វត្ថុ​ដល់​ព្រះសង្ឃ​មិនមែន​ចេះ​តែ​ហុច​ទៅ​តាមតែ​ចិត្ត​ចង់​នោះ​ទេ បើ​ប្រគេន​មិន​ត្រឹមត្រូវ​ទៅ​តាម​ក្បួនខ្នាត​ក៏​ទាន​របស់​លោក​អ្នក​មិនសូវ​បាន​ផល​ដែរ ។ ដូចនេះ​ការ​ប្រគេន​វត្ថុ​អ្វីមួយ​ដល់​ព្រះសង្ឃ​ក៏​ត្រូវធ្វើ​ទៅ​តាម​ក្បួនច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ទើបបាន​ផល​ច្រើន ។ ខាងក្រោម​នេះ​ជា​កិច្ច​ទាំង​៥​ដែល​ទាំង​ភិក្ខុ​អ្នក​ទទួល និង​ទាយក​អ្នក​ឱ្យ​គួរ​ប្រតិ បត្តិ​ឱ្យ​បាន​គឺៈ ១-​វត្ថុ​ដែល​បុរស​មាន​កម្លាំង​យ៉ាង​កណ្តាល​ល្មម​លើក​ឡើង​បាន ។…

ការ​ប្រគេន​វត្ថុ​ដល់​ព្រះសង្ឃ​មិនមែន​ចេះ​តែ​ហុច​ទៅ​តាមតែ​ចិត្ត​ចង់​នោះ​ទេ បើ​ប្រគេន​មិន​ត្រឹមត្រូវ​ទៅ​តាម​ក្បួនខ្នាត​ក៏​ទាន​របស់​លោក​អ្នក​មិនសូវ​បាន​ផល​ដែរ ។ ដូចនេះ​ការ​ប្រគេន​វត្ថុ​អ្វីមួយ​ដល់​ព្រះសង្ឃ​ក៏​ត្រូវធ្វើ​ទៅ​តាម​ក្បួនច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ទើបបាន​ផល​ច្រើន ។ ខាងក្រោម​នេះ​ជា​កិច្ច​ទាំង​៥​ដែល​ទាំង​ភិក្ខុ​អ្នក​ទទួល និង​ទាយក​អ្នក​ឱ្យ​គួរ​ប្រតិ បត្តិ​ឱ្យ​បាន​គឺៈ

១-​វត្ថុ​ដែល​បុរស​មាន​កម្លាំង​យ៉ាង​កណ្តាល​ល្មម​លើក​ឡើង​បាន ។

២-​អ្នក​ប្រគេន​ឋិត​នៅ​ក្នុង​ហត្ថបាស​គឺ​២​ម៉ែត្រ​១​ចំអាម ។

៣-​អ្នក​ប្រគេន​បាន​បង្អោន​ខ្លួន​ចូល​មក​ឱ្យ​សម​ល្មម ។

៤-​ទេវតា​ក្តី មនុស្ស​ក្តី សត្វ​តិរច្ឆាន​ក្តី​អាច​ប្រគេន​បាន​ទាំងអស់ ។

៥- ភិក្ខុ​ទទួល​វត្ថុ​នោះ​ដោយ​កាយ​ក្តី ឬ​ដោយ​វត្ថុ​ដែល​ជាប់​នឹង​កាយ​ក្តី លើកលែងតែ​គ្រឿង​បរិក្ខារ​នៃ​អង្គ​កឋិនទាន​ដែល​ភិក្ខុ​ទទួល​ដោយ​ចិត្ត ។

កិច្ច​ទាំង​៥​ប្រការ​នេះ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​អ្នក​ប្រាថ្នា​បំពេញ​ទាន ព្រោះ​វា​ជាប់​ទាក់ទង​ទៅ​នឹង​អានិសង្ស​ដែល​គួរ​ទទួល​បាន​អំពី​ការ​បរិច្ចាគ​ទ្រព្យសម្បត្តិ​ឱ្យ​សម​ទៅ​តាម​បំណងប្រាថ្នា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ