ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​រាលដាល​អាវុធ​មហា​ប្រល័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន ដល់​ការ​រីក​រាលដាល​អាវុធ​មហា​ប្រល័យ​មាន​៨​ជំពូក និង​២៤​មាត្រា ត្រូវ​បាន​រដ្ឋ​សភាជាតិ​សម្រេច​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។ សម្តេច​ក្រឡាហោម ស ខេ​ង…

រាជធានី​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន ដល់​ការ​រីក​រាលដាល​អាវុធ​មហា​ប្រល័យ​មាន​៨​ជំពូក និង​២៤​មាត្រា ត្រូវ​បាន​រដ្ឋ​សភាជាតិ​សម្រេច​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។

សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដំណាង​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដោយ​មាន​សមាជិក​សភា​ចូលរួម​១២០ រូប​ថា ការ​ធ្វើ​ច្បាប់​នេះ​ដោយសារ​តែ​កម្ពុជា គឺជា​សមាជិក​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ស្តី​ពី​ការ​សម្អាត​ប្រាក់ ដូច្នេះ​យើង​មាន​កាតព្វកិច្ច ដើម្បី​អនុវត្ត​នៃ​គោលការណ៍ និង​វិធានការ​ដែល​អង្គការ​នេះ​បាន​ដាក់​ចេញ ។

សម្តេច​បញ្ជាក់​ថា ៖«​កម្ពុជា​យើង​មិន​ទាន់​បំពេញ​សម្រាប់​លក្ខខណ្ឌ​ទាំងឡាយ​ដែល​តម្រូវ​ដោយ​អង្គការ​នេះ ហើយ​ដូច​ខ្ញុំ​បញ្ជាក់​ថា ពេល​យើង​បាន​ខិតខំ​ប្រឹងប្រែង ប៉ុន្តែ​គេ​វា​តម្លៃ​យើង​នៅ​ខ្វះខាត​ដោយ​ប​ញ្ជូ​ល​ទៅ​ក្នុង​បញ្ជី​ប្រផេះ​ដែល​នេះ​ជា​បញ្ហា ដូច្នេះ​យើង​ជា​សមាជិក​នៃ​អង្គការ​នេះ ត្រូវ​តែ​ខិតខំ ដើម្បី​បំពេញ​លក្ខខណ្ឌ​ទាំងឡាយ​ឲ្យ​សម​ស្រប ដើម្បី​ផលប្រយោជន៍​របស់​កម្ពុជា​យើង​» ។

សម្តេច​បន្ត​ថា ក្រុមការងារ​ក្រសួង​ក៏​ដូច​ជា ក្រសួង​ពាក់ព័ន្ធ​បាន​ខិតខំ​ចាក់​ចែង​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ​គ្រប់​លក្ខខណ្ឌ​គ្រប់​ជ្រុងជ្រោយ​ដោយ​បាន​ជំនួយ​ពី​អ្នកជំនាញ​របស់​ប្រទេស​អូស្ត្រាលី​ផង​ដែរ ។ សម្តេច​សង្កត់ធ្ងន់​ថា​«​ច្បាប់​នេះ​បាន​ឆ្លើយ​តប​ភាព​បន្ទាន់ និង​ចាប់​បាច់ ។ ហើយ​សេចក្តីព្រាងច្បាប់​នេះ​រៀបចំ​ឡើង​ហើយ​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ២០២០ ដើម្បី​ប​ញ្ជូ​ល​មក​រដ្ឋសភា​អនុម័ត​» ។

លោក ហ៊ុន ណេ​ង ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារសាធារណៈ​បាន​លើក​ឡើង​ថា​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ស្តី​ពី​ការ​សម្អាត​ប្រាក់ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា​ឆ្នាំ​២០០៤ ដែល​ត្រូវ​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវ​អនុវត្ត​តាម​ស្តង់ដា​អន្តរ ជាតិ​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត់​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ការ​រីក​រាល​ដាយ​ភាយ​អាវុធ​មហា​ប្រល័យ​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ហ៊ុន ណេ​ង ក៏​បាន​លើក​ឡើង​ថា​ចំពោះ​អ្នក​ដែល​ល្មើស​នឹង​ច្បាប់​នេះ​ត្រូវ​ទទួលទោស​ជាប់​ពន្ធនាគារ​ពី​២ ដល់​៥ ឆ្នាំ និង​ពិន័យ​ជា ប្រាក់​ពី​២០​លាន​រៀល ដល់​៥០​លាន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ