ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសឆ្គង​ធ្វើ​ឱ្យ​អ្នក​មិន​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍ និង​ខាត​លុយ

3 ឆ្នាំ មុន

មនុស្ស​ដែល​មិន​មាន​ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍​ភាគច្រើន​គិតតែ​ចំណុចខ្លាំង​របស់​ខ្លួន​ដែល​អាច​នាំ​យក​ផលប្រយោជន៍​ដល់​ពួក​គេ​បាន ។ ជា​លទ្ធផល ពួក​គេ​ផ្តាច់ខ្លួន​ចេញពី​បរិស្ថាន និង​មនុស្ស​ជុំវិញ​ខ្លួន ដែល​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​រួម​មានការ​បរាជ័យ​ក្នុង​ការងារ និង​ការ​ខាតបង់​ក្នុង​អាជីវកម្ម​ជាដើម ។ អ្នក​ដែល​មាន​ភាព​វៃឆ្លាត​ផ្នែក​នេះ​ពិតប្រាកដ​ដឹង​ពី​សារៈសំខាន់​នៃ​ការ​យល់​ដឹង​ពី​អារម្មណ៍​របស់​ខ្លួន​ហើយ ក៏​ដឹង​ពី​សារៈសំខាន់​នៃ​ការ​សិក្សា​ពី​អារម្មណ៍​របស់​អ្នក​ដទៃ…

មនុស្ស​ដែល​មិន​មាន​ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍​ភាគច្រើន​គិតតែ​ចំណុចខ្លាំង​របស់​ខ្លួន​ដែល​អាច​នាំ​យក​ផលប្រយោជន៍​ដល់​ពួក​គេ​បាន ។ ជា​លទ្ធផល ពួក​គេ​ផ្តាច់ខ្លួន​ចេញពី​បរិស្ថាន និង​មនុស្ស​ជុំវិញ​ខ្លួន ដែល​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​រួម​មានការ​បរាជ័យ​ក្នុង​ការងារ និង​ការ​ខាតបង់​ក្នុង​អាជីវកម្ម​ជាដើម ។

អ្នក​ដែល​មាន​ភាព​វៃឆ្លាត​ផ្នែក​នេះ​ពិតប្រាកដ​ដឹង​ពី​សារៈសំខាន់​នៃ​ការ​យល់​ដឹង​ពី​អារម្មណ៍​របស់​ខ្លួន​ហើយ ក៏​ដឹង​ពី​សារៈសំខាន់​នៃ​ការ​សិក្សា​ពី​អារម្មណ៍​របស់​អ្នក​ដទៃ និង​ការ​ដែល​បរិស្ថាន​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​ទាំងនេះ​ដែរ ។ ព្រោះ​ការ​មាន​ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍​មិនមែន​គ្រាន់តែ​ផ្តោត​លើ​អារម្មណ៍​របស់ខ្ញុំ និង​វិធី​ដែល​ខ្ញុំ​ប្រើ​ជាមួយ​អ្នក​ដទៃ​ទេ ។ជា​ទូទៅ​មនុស្ស​ត្រូវការ​ចំណុច​បី​ដើម្បី​អាច​ឆ្លាត​វៃ​ក្នុង​ផ្នែក​នេះ​បាន ៖

១. ការ​យល់​ដឹង​ពី​ខ្លួនឯង
ចំណុច​នេះ​ត្រូវ​ឲ្យ​បុគ្គល​ព្យាយាម​យល់​ដឹង​បន្ថែម​ពី​ចំណុចខ្លាំង និង​ខ្សោយ​របស់​ខ្លួន ជា​ពិសេស​គឺ​ការ​ទទួលស្គាល់​កំហុសឆ្គង និង​ចំណុច​ខ្វះខាត​របស់​ខ្លួន ។ កំហុសឆ្គង​មួយ​ដែល​មនុស្ស​ភាគច្រើន​ប្រព្រឹត្ត​គឺ​ការ​ប្រាប់​ពី​អ្វី​ដែល​អ្នក​ដទៃ​ចង់​ស្តាប់ និង​ចៀសវាង​ការ​ប្រាប់​ពី​ការ​ពិត ។ មនុស្ស​ត្រូវ​ទទួលស្គាល់​ចំណុច​ខ្វះខាត​របស់​ខ្លួន​ជា​មុន​សិន​ទើប​អាច​ដោះស្រាយ​វា​បាន ។

២. ការ​យល់​ដឹង​ពី​មនុស្ស​ជុំវិញ​ខ្លួន
ក្រៅពី​ការ​ទទួលស្គាល់​ខាងលើ​ហើយ អ្នក​ដែល​មាន​ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍​តាមដាន និង​វិភាគ​ពី​ផល​ប៉ះពាល់​ដែល​ចំណុច​ខ្វះខាត​របស់​ខ្លួន​បាន​បង្ក​ឲ្យ​អ្នក​ដទៃ​ក្នុង​ការងារ ឬ​កន្លែង​អាជីវកម្ម ។ អ្នក​អាច​សង្កេត​មើល​ដោយ​ខ្លួនឯង​ពី​ការ​ឆ្លើយ​តប​របស់​មនុស្ស ឬ​ជជែក​ពិភាក្សា​សួរ​ពី​យោបល់​របស់​ពួក​គេ​ជាដើម ។ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​ឲ្យ​អ្នកដឹង​ថា​ការ​វាយតម្លៃ​លើ​ខ្លួនឯង​របស់​អ្នក​ខាងលើ​ពិតជា​ត្រឹមត្រូវ​ឬទេ ហើយ​ថា​អ្នក​នៅ​មាន​ចំណុច​ខ្វះខាត​អ្វី​ទៀត​ទេ​ដែល​អ្នក​មិន​បាន​គិត​ឃើញ ។

៣. ការ​យល់​ដឹង​ពី​បរិស្ថាន​ជុំវិញ​ខ្លួន
មនុស្ស​ដែល​មាន​ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍​ដឹង​ថា បរិស្ថាន​ដែល​មនុស្ស​ស្ថិត​ក្នុង​អាច​ប៉ះពាល់​ដល់​មនុស្ស​បាន ។ ជាមួយ​គ្នា​នេះ​ដែរ ការ​អភិវឌ្ឍន៍​ខ្លួន ឬ​ការ​បោះបង់​ទម្លាប់​មិនល្អ​ដែល​អាច​ប៉ះពាល់​ដល់​អ្នក​ដទៃ​ត្រូវការ​ការ​ចូលរួម​ពី​បរិស្ថាន និង​មនុស្ស​ជុំវិញ​ខ្លួន​ដែរ ។

ប្រសិនបើ​អ្នក​ឧស្សាហ៍​ឆេវឆាវ តើ​មាន​អ្វី​ក្នុង​បរិស្ថាន​ជុំវិញ​អ្នក​ដែល​ជំរុញ​ឲ្យ​អ្នកមាន​អារម្មណ៍​នេះ​ទេ? ក្រៅពី​ផ្លាស់​ប្តូរ​ខ្លួនឯង​ហើយ អ្នក​ត្រូវ​គិតគូរ​ពី​ការ​ផ្លាស់​ប្តូរ​បរិស្ថាន​ជុំវិញ​ខ្លួន​អ្នក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ