ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក នេ​ត សា​វឿ​ន​ចេញ​បញ្ជា​ស៊ើបអង្កេត​ឡាន​ទំនើប Rolls-Royce ពាក់​ស្លាក​នគរបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ មិថុនា​នេះ…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ មិថុនា​នេះ លោក​នឹង​បញ្ជារ​កម្លាំង​ចុះ​ឆែក​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ទំនើប​ថ្លៃ​កប់​ពពក​ម៉ាក Rolls-Royce ដែល​ពាក់​ស្លាក​លេខ «​នគរបាល ២- ៧៧១៥» ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​លោក នេ​ត សា​វឿ​ន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​លោក​មិន​ទាន់​បានឃើញ​រូបភាព​ដែល​កំពុង​រង​ការ​រិះគន់​ឡើង​ចាស់ដៃ​ពី​មហាជន​នោះ​ទេ តែ​លោក​បាន​បញ្ជាក់​ថា​នឹង​ចាត់វិធានការ​ណ៍​ភ្លាម ។

លោក នេ​ត សា​វឿ​ន បាន​អះអាង​យ៉ាង​ដូច្នេះ​ថា «​បាទ ខ្ញុំ​នឹង​ឲ្យ​គេ​ឆែក​ភ្លាម ថា​លេខ​ឡាន​របស់​អ្នក​ណា ។ ព្រោះ​ជា​ធម្មតា​ស្លាក​លេខ​នគរបាល​អត់​ឲ្យ​ទៅ​ឡាន​ឯកជន​អ​ញ្ចឹ​ង​ទេ ។ បើសិនណា​ជា​ឡាន មិន​ត្រឹមត្រូវ ខ្ញុំ​នឹង​ដក​ស្លាក​លេខ​ភ្លាម​» ។ លោក​បាន​បន្ត​ថា «​ព្រោះ​កន្លង​មក​ស្លាក​នគរបាល គឺ​ឲ្យ​តែ​ឡាន​អង្គភាព​ទេ ។ មិន​អាច​យក​ស្លាក​លេខ​នគរបាល​ទៅ​ដាក់​ឡាន​ប្រណីត​អ​ញ្ចឹ​ង​ទេ » ។

នៅ​ពេល​សាកសួរ​បញ្ជាក់​ថា នៅ​អង្គភាព​ប៉ូ​លី​សទូ​ទាំង​ប្រទេស​តើ​មាន​ប្រើប្រាស់​ឡាន​ប្រណីត ទំនើប ម៉ាក Rolls-Royce ដែរ​ឬទេ លោក នេ​ត សា​វឿ​ន បាន​បញ្ជាក់​អះអាង​ថា «​អត់​មាន​ទេ ។ អ​ញ្ចឹ​ង​ខ្ញុំ​ពិនិត្យ​សិន ថា​អ្នក​ណា​យក​ស្លាក​នគរបាល​ទៅ​ដាក់ (​ឡាន​ទំនើប​នេះ​) ខ្ញុំ​នឹង​ឆែក​ភ្លាម ថា​តើ​គេ​ស្លាក​លេខ​នគរបាល​ពិត ឬ​ក៏​ក្លែងក្លាយ » ។

សូម​រម្លឹក​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​ចែកចាយ​នូវ​រូបភាព​ឡាន​សេរី​ទំនើប​ថ្លៃ​កប់​ពពក​ម៉ាក Rolls-Royce តែ​ពាក់​ស្លាក​លេខ «​នគរបាល​» បង្ក​ឲ្យ​មានការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ តាំងពី​សាមញ្ញ​ជន​រហូត​មន្ត្រី​ជួរ​មុខ​ក្នុង​រាជរដ្ឋាភិបាល ។​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​ទី ៤ មិថុនា​នេះ​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​អ្នក​ដែល​ជិះ​រថយន្ត​តម្លៃ​ថ្លៃ​កប់​ពពក បែរជា​ទៅ​ពាក់​ស្លាក​លេខ​របស់​រដ្ឋ​ទៅ​វិញ ។

ដោយឡែក​លោក នុ​ត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធ​ធនាគារ​ក្រសួងមហាផ្ទៃ​ក៏​បាន​បញ្ចេញមតិ​ផង​ដែរ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ដោយ​លោក​បាន​សរសេរ​ថា «​ខ្ញុំ​ព្យាយាម​ថត​កង់​បី​ពណ៌​ស​ស្អាត​២​នោះ​ទេ តែ​ចៃដន្យ​អី​ជាប់​ឡាន​ប៉ូ​លី​ស »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ