ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វូ​ហាន ត្រូវ​បាន CDC ប្រកាស​ថា ជាទី​ក្រុងមាន​សុវត្ថិភាព​បំផុត​ពី​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ទីក្រុង​វូ​ហាន ដែល​ជា​កន្លែង​កើត​ជំងឺ​កូ​វី​ដ​១៩​ដំបូង​គេ បាន​សន្យា​ថា នឹង​ធ្វើតេស្ត​រក​មេរោគ​នេះ​លើ​ប្រជាជន​របស់​ខ្លួន​ទាំងអស់ ហើយ​ពេល​នេះ​រក​ឃើញ​គ្មាន​ករណី​ឈឺ​សោះតែ​ម្តង​។…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ទីក្រុង​វូ​ហាន ដែល​ជា​កន្លែង​កើត​ជំងឺ​កូ​វី​ដ​១៩​ដំបូង​គេ បាន​សន្យា​ថា នឹង​ធ្វើតេស្ត​រក​មេរោគ​នេះ​លើ​ប្រជាជន​របស់​ខ្លួន​ទាំងអស់ ហើយ​ពេល​នេះ​រក​ឃើញ​គ្មាន​ករណី​ឈឺ​សោះតែ​ម្តង​។

ទីក្រុង​នេះ បាន​ចាប់ផ្តើម​យុទ្ធនាការ​នេះ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា បន្ទាប់​ពី​ការ​រក​ឃើញ​នូវ​ក្រុម​តូច​ៗ​នៃ​ករណី​ថ្មី​នៅ​ក្នុង​សង្កាត់​ជាយក្រុង​មួយ ដែល​បាន​បង្កើន​ការ​ភ័យ​ខ្លាច​នៃ​រលក​ឆ្លង​ទី​២​។ ពី​ដំបូង វា​មានឈ្មោះ​ថា «​ការ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​រយៈពេល​១០​ថ្ងៃ​»​។ យុទ្ធនាការ​នេះ បាន​បញ្ចប់​ទៅ​ដូច​ជា​រយៈពេល​១៨​ថ្ងៃ ចំពោះ​ការ​ធ្វើតេស្ត​លើ​មនុស្ស​ជាង ៩.៩​លាន​នាក់ ក្នុង​តម្លៃ​សរុប ៩០០​លាន​យ័ន (១២៦​លាន​ដុល្លារ​)​។

នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​អង្គា​រ៍ មន្ត្រី​សុខាភិបាល​ចិន​បាន​ប្រកាស​ថា មិន​មាន​ករណី​ឆ្លង​ថ្មី​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​នោះ​ទេ ទោះបី​មាន​ករណី​គ្មាន​រោគ​សញ្ញា​ចំនួន ៣០០​ករណី ត្រូវ​បាន​រក​ឃើញ​ក៏​ដោយ​។

មន្ត្រី​សុខាភិបាល Wuhan បាន​និយាយ​ថា អ្នក​ដែល​ឈឺ​តែ​គ្មាន​រោគ​សញ្ញា​មានបាន​ចម្លង​ទៅ​អ្នក​ផ្សេង​ទេ ដោយសារ​តែ​អ្នក​ដែល​ទាក់ទង​ជិត​ស្និទ្ធ​ទាំង ១,១៧៤​នាក់ សុទ្ធតែ​ធ្វើតេស្ត​អវិជ្ជមាន​។

ដោយ​មើលឃើញ​ពី​លទ្ធផល​ទាំងនេះ លោក Feng Zijian នាយករង​នៃ CDC របស់​ប្រទេស​ចិន​បាន​ប្រកាស​ថា ទីក្រុង​វូ​ហាន ឥឡូវនេះ​គឺជា «​ទីក្រុង​ដែល​មាន​សុវត្ថិភាព​បំផុត​» ពី​ជំងឺ​កូ​វី​ដ​១៩៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ