ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកទោស​​៤នាក់​ត្រូវ​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែ​ង​ឱ្យ​មាន​សេរីភាពឡើងវិញ​​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែ​ង​អ្នកទោសខ្មែរ​​ចំនួន​៤​នាក់​ឱ្យ​មាន​សេរីភាព​ឡើងកាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២ ​មិ​ថុនា​ ឆ្នាំ​២០២០​ និង​នាំ​​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមាន​ជ័យ​។…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែ​ង​អ្នកទោសខ្មែរ​​ចំនួន​៤​នាក់​ឱ្យ​មាន​សេរីភាព​ឡើងកាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២ ​មិ​ថុនា​ ឆ្នាំ​២០២០​ និង​នាំ​​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមាន​ជ័យ​។

អ្នកទោស​ខ្មែរ​ទាំង​៤​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​​ដោះលែង​​ខាងលើរួម​មាន ១-​ឈ្មោះ​សូត្រ ប៉ិច​ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​ ត្រូវ​ចាប់ខ្លួន​កាលពី​​ថ្ងៃ​ទី១៦​ មក​រា​ ឆ្នាំ​២០១៨, ២-ឈ្មោះ​ឆ​ន ម៉ៅ​ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិទួល​ចារ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវ​ចាប់ខ្លួន​ថ្ងៃ​ទី​៧​ ឧសភា​ ឆ្នាំ​២០១៨, ៣-ឈ្មោះ​ម៉េ​ត ធា​ភេទ​ប្រុស ​អាយុ​៣៩ឆ្នាំ​ រស់នៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ​ចាប់ខ្លួន​ថ្ងៃ​ទី​២៦ ​កញ្ញា ឆ្នាំ​២០១៧ និង​៤-​ឈ្មោះ​សាយ សិទ្ធ​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវ​​ចាប់ខ្លួន​កាលពី​​ថ្ងៃ​ទី​២៦​ ​កញ្ញា ឆ្នាំ​២០១៧ ។ អ្នក​ទាំង​៤​ត្រូវ​បានអាជ្ញាធរ​​ថៃ​ចោទ​​ប្រកាន់​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រ​ញូង​ដោយ​ខុសច្បាប់​ និង​ដាក់ពន្ធនគារ​​នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត​ ប្រទេស​ថៃ​។

តាម​ប្រភពពី​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា អ្នកទោស​ទាំង​៤​នាក់​ខាងលើ​​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង និង​​នាំយក​មក​ប្រគល់​ឱ្យ​នោះ ជា​អ្នកទោស​ដែល​ថៃ​បាន​ចោទប្រកាន់​ពីបទ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​គ្រ​ញូង ​ហើយ​ជាប់​ពន្ធនាគារ​​អស់​រយៈពេល​ជាង​២​ឆ្នាំ ​។ ​ក្រោយ​ពី​បាន​ទទួលអ្នកទាំង៤នាក់​​ពី​ក្រុម​អាជ្ញាធរ​ថៃរួចហើយ សមត្ថ​កិច្ច​បាន​ធ្វើការ​អប់រំ និ​ងឱ្យ​​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​បន្ត​ទៀតឡើយ​ ​​បន្ទាប់មក​​បាន​អនុញ្ញាត​ឱ្យអ្នកទាំង​៤​​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសា​នៅ​ក្នុង​ថ្ងៃដដែល​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ