ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Spurs ប្រកាសករណីឆ្លងកូវីដ-១៩ នៅការធ្វើតេស្តដំណាក់កាលចុងក្រោយ

3 ឆ្នាំ មុន

ប្រទេសអង់គ្លេស ៖ ក្លិប Tottenham Hotspur បានប្រកាសពីលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ លើមនុស្សម្នាក់ក្នុងក្លិប ដោយមិនបញ្ជាក់ថាជាកីឡាករ ឬក៏បុគ្កលិក នៅក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយបង្អស់របស់ក្របខ័ណ្ឌ…

ប្រទេសអង់គ្លេស ៖ ក្លិប Tottenham Hotspur បានប្រកាសពីលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ លើមនុស្សម្នាក់ក្នុងក្លិប ដោយមិនបញ្ជាក់ថាជាកីឡាករ ឬក៏បុគ្កលិក នៅក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយបង្អស់របស់ក្របខ័ណ្ឌ Premier League មុនពេលការប្រកួតប្រជែងចាប់ផ្តើមឡើងវិញ ។

បច្ចុប្បន្នបុគ្គលដែលមានលទ្ធផលវិជ្ជមានរូបនោះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ រយៈពេលមួយសប្តាហ៍ ដោយយោងតាមគោលការណ៍របស់ក្របខណ្ឌកំពូលអង់គ្លេសមួយនេះ។

ក្លិប Spurs បានចេញសេចក្តីថ្លែងការណ៍មួយ​ នៅលើគេហទំព័រផ្លូវការរបស់ថា «នេះគឺជាលទ្ធផលវិជ្ជមានតែមួយគត់ បន្ទាប់ពីកីឡាករ និងបុគ្គលិកទាំងអស់របស់ក្លិបសរុបចំនួន ១.១៩៧ នាក់ ទទួលបានការធ្វើតេស្តនៅក្នុងដំណាក់កាលចុងក្រោយ។ ហើយដោយផ្អែកលើច្បាប់រក្សាការសម្ងាត់ ខាងក្រុមវេជ្ជសាស្ត្ររបស់ក្លិប សូមមិនបញ្ចេញឈ្មោះរបស់បុគ្គលរូបនេះឡើយ»។

សូមបញ្ជាក់ថា នេះគឺលទ្ធផលវិជ្ជមានទី១៣ លើកីឡាករ និងបុគ្គលិកក្នុងក្របខណ្ឌ Premier League ក្នុងចំណោមការធ្វើតេស្តរបស់ក្លិបទាំង២០ សរុបចំនួន ៥.០៧៩នាក់។

សូមជម្រាបជូនថា កីឡាករទាំងអស់របស់ក្របខណ្ឌ Premier League បច្ចុប្បន្នកំពុងធ្វើការហ្វឹកហាត់លក្ខណៈជាក្រុមពេញលេញ ដើម្បីត្រៀមខ្លួន មុនការប្រកួតលីគចាប់ផ្តើមឡើងវិញនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ ដោយបិទទ្វារកីឡដ្ឋាន៕ (ដកស្រង់ចេញពី BBC)