ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​មួក​ខៀវ​កម្ពុជា​១០​នាក់​ឆ្លង​កូ​វី​ដ​១៩​នៅ​ម៉ា​លី

3 ឆ្នាំ មុន

កងទ័ព​មួក​ខៀវ​កម្ពុជា​ក្នុង​បេសកកម្ម​សហប្រជាជាតិ​ចំនួន​រហូត​ដល់​១០​នាក់​ហើយ​បាន​ឆ្លង​មេ​រោគ​កូ​វី​ដ​១៩ ​នៅ​ប្រទេស​ម៉ា​លី​ ។ នេះ ​បើ​តាម​ការ​អោយ​ដឹង​របស់​សម្តេច ​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង រដ្ឋមន្ត្រី​ក្រ​សួ​ង​ការពារ​ជាតិ…

កងទ័ព​មួក​ខៀវ​កម្ពុជា​ក្នុង​បេសកកម្ម​សហប្រជាជាតិ​ចំនួន​រហូត​ដល់​១០​នាក់​ហើយ​បាន​ឆ្លង​មេ​រោគ​កូ​វី​ដ​១៩ ​នៅ​ប្រទេស​ម៉ា​លី​ ។ នេះ ​បើ​តាម​ការ​អោយ​ដឹង​របស់​សម្តេច ​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង រដ្ឋមន្ត្រី​ក្រ​សួ​ង​ការពារ​ជាតិ ​កាលពី​ថ្ងៃ​ទី​០៣ ​ខែមិថុនា​។

គួរ​បញ្ជាក់​ថា ​ក្នុង​ចំណោម​១០​នាក់​នោះ ​គឺ​មាន​ម្នាក់​ហើយ​ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩ ​។ សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បានអោយ​ដឹង​ថា ​ពិធី​បុណ្យសព​របស់​ឧត្តមសេនីយ៍ទោ ស សា​វី នឹង​ត្រូវធ្វើ​បុណ្យ​នៅ​ថ្ងៃ​ទី​០៤ ​ខែមិថុនា​ នៅ​ប្រទេស​ម៉ា​លី​ ។

ទោះបីជា​មាន​កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​៩​នាក់​ កំពុង​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ហើយម្នាក់​បាន​ស្លាប់​បាត់បង់ជីវិត​ក្តី សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បាន​មាន​ប្រសាសន៍​ថា ​កម្ពុជា​នឹង​មិនថយក្រោយឡើយ​នៅ​ក្នុង​កិច្ចការ​ថែរក្សា​សន្តិភាព​នៅ​ក្នុង​អង្គការសហប្រជាជាតិ​។

កម្ពុជា​បាន​បញ្ជូន​កងទ័ព​ចំនួន​ជិត​៨០០​នាក់​ ដើម្បី​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ