ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​គ្រាន់តែ​ជា​លេស ដើម្បី​បិទ​បាំង​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ក្រសួងបរិស្ថាន​សូម​សម្តែង​ការ​សោកស្តាយ​ចំពោះ​ក្រុម​ជន​មួយ​ចំនួន​តូច ដែល​ចេញ​មក សម្តែង​ធ្វើ​ជា​អ្នក​ការពារ​បរិស្ថាន ដោយ​បាន​ធ្វើ​សកម្មភាព​ទាមទារ​ឱ្យ​មានការ​សង្គ្រោះ​តំបន់​កោះកុង​ក្រៅ នៃ​ខេត្តកោះកុង​ឱ្យ​ដាក់​ជា​តំបន់​ការពារ​។ នេះ​គ្រាន់តែ​ជា​លេស ដើម្បី​បិទ​បាំង​នូវ​ឧបាយកល​នយោបាយ ទុច្ចរិត​ដែល​ស្ថិត​ក្រោម​ការ​រៀបចំ​មួយ​ដ៏​ច្បាស់លាស់​ប៉ុណ្ណោះ​។…

ខេត្តកោះកុង ៖ ក្រសួងបរិស្ថាន​សូម​សម្តែង​ការ​សោកស្តាយ​ចំពោះ​ក្រុម​ជន​មួយ​ចំនួន​តូច ដែល​ចេញ​មក សម្តែង​ធ្វើ​ជា​អ្នក​ការពារ​បរិស្ថាន ដោយ​បាន​ធ្វើ​សកម្មភាព​ទាមទារ​ឱ្យ​មានការ​សង្គ្រោះ​តំបន់​កោះកុង​ក្រៅ នៃ​ខេត្តកោះកុង​ឱ្យ​ដាក់​ជា​តំបន់​ការពារ​។ នេះ​គ្រាន់តែ​ជា​លេស ដើម្បី​បិទ​បាំង​នូវ​ឧបាយកល​នយោបាយ ទុច្ចរិត​ដែល​ស្ថិត​ក្រោម​ការ​រៀបចំ​មួយ​ដ៏​ច្បាស់លាស់​ប៉ុណ្ណោះ​។

ក្រសួងបរិស្ថាន សូម​គូសបញ្ជាក់​ថា ទោះបីជា​គ្មាន​យុទ្ធនាការ ឬ​ការ​ទាមទារ​ណាមួយ​ក៏​ដោយ​ក៏​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងបរិស្ថាន បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​ការពារ និង​អភិរក្ស​តំបន់​កោះកុង​ក្រៅ​នេះ ដោយ​បាន​បញ្ជូន​ក្រុម​មន្ត្រី ជំនាញ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ រៀបចំ​ឯកសារ និង​ទិន្នន័យ​ផ្សេង​ៗ​ទាក់ទង​នឹង​តំបន់​កោះកុង​ក្រៅ​នេះ តាំងពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ ដើម្បី​ដាក់​តំបន់​នេះ​ជា «​ឧទ្យាន​ជាតិ​សមុទ្រ​» ព្រោះ​តំបន់​នេះ​សម្បូណ៌​ដោយ សក្តានុពល​ផ្នែក​ធនធានធម្មជាតិ និង​ជីវៈចម្រុះ និង​មាន​ឆ្នេរ​ខ្សាច់​ល្អ​ស្រស់​ស្អាត ដែល​ត្រូវ​ការពារ និង​អភិរក្ស​។

នៅ​ក្នុង​គម្រោង​ផែនការ​ក្រសួងបរិស្ថាន រំពឹង​ថា​នឹង​អាច​ប្រកាស​តំបន់​កោះកុង​ក្រៅ​នេះ​ជា «​ឧទ្យាន​ជាតិ​សមុទ្រ​» អំឡុង​ឆ្នាំ​២០២១​ខាង​មុខ​នេះ ក្រោយ​ការ​បញ្ចប់​ការ​សិក្សា​រួចរាល់​។ ក្រសួងបរិស្ថាន សង្ឃឹមថា ក្រុម​ជន​មួយ​ចំនួន​តូច​នេះ​នឹង​យល់​ដឹង​កាន់តែ​ច្បាស់ ហើយ​ខិតខំ រៀនធ្វើការ​រួម​គ្នា​ប្រកបដោយ ភាព​ស្មោះត្រង់​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធនធានធម្មជាតិ ហើយ​ចៀសវាង ការ​បង្កើត​ឆាកល្ខោន​សម្តែង និង​ធ្វើ​អាជីវកម្ម​ដើម្បី​កេង​ចំណេញ​នយោបាយ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ