ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន ​ចេញ​​ប្រកាស ករណី​យុវជន​១​ក្រុម​ជិះ​កង់​ដាក់​ញត្តិ​ឲ្យ​ការពារ​តំបន់​កោះកុង​ក្រៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ ២០២០ ក្រសួងបរិស្ថាន បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ក្រុម​ជន​មួយ​ចំនួន​តូច ដែល​ចេញ​មក​សម្តែង ធ្វើ​ជា​អ្នក​ការពារ​បរិស្ថាន…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ ២០២០ ក្រសួងបរិស្ថាន បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ក្រុម​ជន​មួយ​ចំនួន​តូច ដែល​ចេញ​មក​សម្តែង ធ្វើ​ជា​អ្នក​ការពារ​បរិស្ថាន ដោយ​បាន​ធ្វើ​សកម្មភាព​ទាមទារ​ឱ្យ​មានការ​សង្គ្រោះ​តំបន់​កោះកុង​ក្រៅ នៃ​ខេត្តកោះកុង ឱ្យ​ដាក់​ជា​តំបន់​ការពារ ។ នេះ​គ្រាន់តែ​ជា​លេស ដើម្បី​បិទ​បាំង​នូ វ​ឧបាយកល​នយោបាយ​ទុច្ចរិត ដែល​ស្ថិត​ក្រោម​ការ​រៀបចំ​មួយ​ដ៏​ច្បាស់លាស់​ប៉ុណ្ណោះ ។

សូម​ជម្រាប​ដែរ​ថា នៅ​ក្នុង​យុទ្ធនាការ​ជិះ​កង់​ថ្ងៃ​ទី​២ នៃ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ក្នុង​គោលបំណង​ដាក់​ញត្តិ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ដាក់​កោះកុង​ក្រៅ ទៅ​ជា​តំបន់​ការពារ​ដោយ​ច្បាប់ ប៉ុន្ដែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង នៅ​ក្នុង​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្ដកោះកុង នៅ​ម៉ោង​៦:៣០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២០ ។

យោង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់​ថា ទោះបីជា​គ្មាន​យុទ្ធនាការ ឬ​ការ​ទាមទារ​ណាមួយ​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​ការពារ​និង​អភិរក្ស​តំបន់​កោះកុង​ក្រៅ​នេះ ដោយ​បាន​បញ្ជូន​ក្រុម​មន្ត្រី​ជំនាញ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ រៀបចំ​ឯកសារ និង​ទិន្នន័យ​ផ្សេង​ៗ ទាក់ទង​នឹង​តំបន់​កោះកុង​ក្រៅ​នេះ តាំងពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ ដើម្បី​ដាក់​តំបន់​នេះ ជា​«​ឧទ្យាន​ជាតិ​សមុទ្រ​» ព្រោះ​តំបន់​នេះ​សម្បូ​ណ៍​ដោយ​សក្តានុពល​ផ្នែក​ធនធានធម្មជាតិ និង​ជីវៈចម្រុះ និង​មាន​ឆ្នេរ​ខ្សាច់​ល្អ ស្រស់​ស្អាត ដែល​ត្រូវ​ការពារ​និង​អភិរក្ស ។ នៅ​ក្នុង​គម្រោង​ផែនការ ក្រសួង បរិស្ថាន រំពឹង​ថា នឹង​អាច​ប្រកាស​តំបន់​កោះកុង​ក្រៅ​នេះ​ជា​«​ឧទ្យាន​ជាតិ​សមុទ្រ​» អំឡុង​ឆ្នាំ​២០២១ ខាង​មុខ​នេះ ក្រោយ​ការ​បញ្ចប់​ការ​សិក្សា​រួចរាល់ ។

ក្រសួងបរិស្ថាន សង្ឃឹមថា ក្រុម​ជន​មួយ​ចំនួន​តូច​នេះ នឹង​យល់​ដឹង​កាន់តែ​ច្បាស់ ហើយ​ខិតខំ​រៀនធ្វើការ​រួម​គ្នា​ប្រកបដោយ​ភាព​ស្មោះត្រង់​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធនធាន ធម្មជាតិ ហើយ​ជៀសវាង​ការ​បង្កើត​ឆាកល្ខោន​សម្តែង និង​ធ្វើ​អាជីវកម្ម ដើម្បី​កេង​ចំណេញ​នយោបាយ ៕

សេចក្តី​ប្រកាស​របស់​ក្រសួងបរិស្ថាន មាន​ដូច​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ