ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​ប្រតិកម្ម​ខ្លាំង​ក្រោយ​មានការ​លួច​បើក KTV ក្លឹ​ប​កម្សាន្ត​មួយ​ចំនួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​រដ្ឋបាល​រាជធានី​- ខេត្ត ធ្វើការ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​មូលដ្ឋាន​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរហ្គាឌិន ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​រដ្ឋបាល​រាជធានី​- ខេត្ត ធ្វើការ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​មូលដ្ឋាន​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរហ្គាឌិន ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ចេញ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​ឲ្យ​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ អនុវត្ត​នូវ​វិធានការ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ទល់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ពិសេស​ចំពោះ មូលដ្ឋាន​អាជីវកម្ម KTV ក្លឹ​ប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក​) និង​បៀរហ្គាឌិន នៅ​តែ​ត្រូវ​បន្ត​អនុវត្ត​ឱ្យ​បាន ម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន​ជា​ប្រចាំ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ស្តី​ពី​ការ​បន្ធូរបន្ថយ ឬ​កែសម្រួល​វិធានការ​នៅ​ពេល ខាង​មុខ​។

ក្រសួង​បាន​សង្កត់ធ្ងន់​ថា «​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​របាយការណ៍​ថា នៅ​មាន​មូលដ្ឋាន​អាជីវកម្ម KTV ក្លឹ​ប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក​) និង​បៀរហ្គាឌិន​ខ្លះ នៅ​តាម​រាជធានី​ភ្នំពេញ ខេត្ត​មួយ​ចំនួន នៅ​តែ​បន្តសកម្មភាព អាជីវកម្ម ដោយ​ល្មើស​នឹង​វិធានការ​របស់​រាជរដ្ឋាភិបាល​»​។

អាស្រ័យ​ហេតុនេះ ក្រសួងទេសចរណ៍​សូម​រំឭក​ដល់ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ត្រូវ​ធ្វើការ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​ចំពោះ មូលដ្ឋាន​អាជីវកម្ម KTV ក្លឹ​ប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក​) និង​បៀរហ្គាឌិន ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​រាជ រដ្ឋាភិបាល​៕ ដោយ ៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ