ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​មួយ​គ្រួសារ ធ្វើ​របង​បិទផ្លូវ​សាធារណៈ​រំលោ.ភ​យក​ដី​ទួល​បុរាណ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកស្រី ឥន ណាគ្រី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិ​ចិត្ត​សិល្បៈ​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ឃុំ​ស្រុក…

ខេត្តស្វាយរៀង ៖ លោកស្រី ឥន ណាគ្រី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិ​ចិត្ត​សិល្បៈ​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ឃុំ​ស្រុក មន្ត្រី​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល អធិការ​នគ​បាល ស្រុក​រមាស​ហែក ចុះ​ពិនិត្យ​ដោះស្រាយ​ករណី​ប្រជាពលរដ្ឋ​ចូល​ចាប់ដី​ទួល​បុរាណ (​ទួល​តូង​) ធ្វើ​ជា​កម្មសិទ្ធិ​។

ក្នុង​នោះ​មាន​ពលរដ្ឋ​មួយ​គ្រួ​សារបាន​ធ្វើ​របង​លួស​បិទផ្លូវ​សាធារណៈ និង​ហ៊ុំ​ព​ទ្ធ័​រំលោភ យក​ដី​ទួល​តូង​ដែល​ជា​ទួល​បុរាណ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ បង្ក​ឲ្យ​មានការ​តវ៉ា​ពី ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ទៅ​ធ្វើស្រែ​ចម្ការ​សុំ​ឲ្យ​បើកផ្លូវ​ជូន​ប្រជាពលរដ្ឋ បាន​ធ្វើ​ដំណើរ​ឡើង​វិញ​។ ការ​ចុះ​ពិនិត្យ​ដោះស្រាយ​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ២០២០ នៅ​ទួល​តូង ស្ថិត​នៅ​ភូមិ​ព្រែក​រមៀត ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។

បើ​តាម​លោក សំ ឃុ​ត មេឃុំ​ជ្រៃ​ធំ បាន​ឲ្យ​ដឹង​ថា ទួល​តូង​គឺជា​ទួល​បុរាណ​មួយ​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ បើ​តាម​ដំណាល​ត​ៗ​គ្នា​ពី​ចាស់ទុំ​ឲ្យ​ដឹង​ថា ទួល​តូង​នេះ​ជា​ទួល​បុរាណ​មនុស្ស​សម័យ​ដើម មក​កសាង​ជា​ភូមិករ​រស់នៅ​ដឹកនាំ​ដោយ​លោកតា​ព្រំ ដែល​មាន​ផ្ទៃដី ទទឹង​១០០​ម៉ែត្រ បណ្តោយ​ប្រមាណ​១,០០០​ម៉ែត្រ នៅ​តាម​បណ្តោយ​បឹង​តូង រហូត​ដល់​មាត់​ស្ទឹង​ព្រែក​រមៀត​។

ក្រោយមក​ក្នុង​អំឡុង​ឆ្នាំ​១,៨០០​មនុស្ស​ក្នុងភូមិ​បាន​នាំ​គ្នា​រើ​ចេញពី​ភូមិ​ទៅ​រស់នៅ​បង្កើត​ភូមិ​ថ្មី នៅ​ភូមិ​ព្រែក​រមៀត បច្ចុប្បន្ន និង​ភូមិ​ត្រពាំង​ស្មាច់​។ ហើយ​បាន​រុះរើ​វត្ត​ទៅ​ជាមួយ​ផង (​គឺ​វត្ត​ដកពរ​ក្នុង​) បច្ចុប្បន្ន​ទួល​វត្ត​ចាស់​នេះ​ប្រជាពលរដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ហើយ​។ លោក​មេឃុំ​បន្ត​ទៀត​ថា ទួល​តូង​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាន​បែងចែក​គ្នា​កាន់កាប់​ប្រើប្រាស់​ត​ពី​ដូនតា និង​ឪពុក​ម្តាយ ដែល​គ្រប់គ្រង​បន្ត​មក​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​មក​កាន់កាប់​អាស្រ័យ​ផល​ធ្វើ​ចម្ការ ប្រមាណ​១០០​គ្រួសារ ទៅ​១៥០​គ្រួសារ ហើយ​ខ្លះ​បាន​លក់ដូរ​ត​គ្នា​២-៣​ម្ចាស់​។

នៅ​ក្នុង​ឆ្នាំ​២០០១ អាជ្ញាធរ​ស្រុក​រួម​ជាមួយ​មន្ត្រី​កា​រិ​យ​ល័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​ស្រុក លោក​មេឃុំ​លោក​មេ​ភូមិ​បាន មក​ពិនិត្យ និង​វាស់វែង និង​យាមកាម​ដី​ទួល​តូង​នេះ​គឺ​បាន​រក្សា​ទុក​ដី​ទួល​តូង​នេះ ទំហំ​១​ហិ​កតា ក្រៅពី​នោះ​០៩​ហិ​កតា​ទៀត គឺ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ត្រពាំង​ស្មាច់ ភូមិ​ដកពរ ភូមិ​ស​ណ្តោ និង​ភូមិ​ព្រែក​រមៀត គ្រប់គ្រង​ជា​កម្មសិទ្ធិ​អស់ហើយ​។ ចំណែក​ដី​ទួល​តូង​ដែល​បាន​វាស់វែង​ចុះបញ្ជី ទុកជា​ទួល​សាធារណៈ​១​ហិ​កតា ក៏​ត្រូវ​ប្រជាពលរដ្ឋ​០៣​គ្រួសារ​មក​គ្រប់គ្រង​ដែរ ដោយ​ពួក​គេ​អះអាង​ថា ជា​ដី​កេរ្តិ៍​ដំណែល​ពី​ដូនតា និង​ឪពុក​ម្តាយ​គេ​ចែក​ឲ្យ​។

លោក សឹក សា​ត្រេ​ន អនុប្រធាន​ភូមិ​ត្រពាំង​ស្មាច់ បាន​ឲ្យ​ដឹង​ថា ទួល​តូង ដែល​មាន​ដី​១​ហិ​កតា​ក្នុង​បញ្ជី មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​បាន​ប្រជាពលរដ្ឋ​០៣​គ្រួសារ​មក​គ្រប់គ្រង ទី​១-​ឈ្មោះ ខយ សរ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្មាច់ ទំហំ​ប្រមាណ​៣០​អា​, ទី​២-​ឈ្មោះ អាំ​ព្រឹម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ព្រែក​រមៀត បាន​ធ្វើ​របង​បន្លា​លួស​បិទផ្លូវ​សាធារណៈ (​ដែល​ជា​ផ្លូវ​គម្រោង​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​កសាង​ផ្លូវ​០៦​ម៉ែត្រ ប្រវែង​៣,០០០​ម៉ែត្រ លើក​ជា​អង្ករ​ពលកម្ម​) និង​ហ៊ុំ​ព​ទ្ធ័​យក​ដី​ទួល​តូង​ទំហំ​បណ្តោយ​៧៨​ម៉ែត្រ ទទឹង​៦០​ម៉ែត្រ ធ្វើ​ជា​កម្មសិទ្ធិ​។

ទី​៣-​ឈ្មោះ ពៅ​ម៉ុ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្មាច់ ទំហំ ប្រមាណ​២៨​អា​។ លោកស្រី ឥន ណាគ្រី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង លើ​ដី​ទួល​តូង​នេះ​តាម​ការ​ចង្អុលបង្ហាញ​ពី លោក​មេឃុំ​ជ្រៃ​ធំ បាន​កំណត់​លើ​យាម​ការ​ជាក់ស្តែង​នៅ​សល់​ទំហំ ០៤​ហិ​កតា ដូច្នេះ​លោកស្រី និង​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាលខេត្ត និង​លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជ្រាប​ដើ​ម្បើ​កំណត់​យាម​ការ និង​ចុះបញ្ជី​ជា​ថ្មី​។

ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ចម្ការ​អាស្រ័យ​ផល បន្ត​ទៀត​បាន​ក៏​ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​លក់ដូរ ឬ​ជីក​កកាយ​ជ្រៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ទ្រព្យសម្បត្តិ បេតិកភណ្ឌ​ជាតិ នៅ​ក្រោម​ដី និង​សុំ​ឲ្យ​លោក​មេ​ភូមិ​ទាំង​បួន​ធ្វើ​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​ទៅ​អាស្រ័យ​ផល លើ​ទួល​តូង​ទាំងអស់​។ និង​សុំ​ឲ្យ​លោក​មេឃុំ លោក​មេ​ភូមិ និង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដោះស្រាយ​ឲ្យ​ឈ្មោះ អាំ ព្រឹម រុះរើ​របង​បន្លា​លួស​ចេញ​បើកផ្លូវ​ឲ្យ ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ធម្មតា​វិញ ក៏​ប៉ុន្តែ​មិនដឹង​ថា លទ្ធផល​យ៉ាងណា​នោះ​ទេ ដោយ​ឈ្មោះ អាំ ព្រឹម មិន​ទាន់​យល់ព្រម​រុះរើ​របង​តាម​ការ​ប្រជុំ​ដោះស្រាយ​របស់​ក្រុមការងារ​នៅឡើយ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ