ផ្តល់​ប្រាក់​៧០% ពី​ការ​ផាកពិន័យ ជូន​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​៣២​នាក់ នៅ​ខណ្ឌ​ច្បារ​អំពៅ


រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២០ ដោយ​មានការ​ចង្អុលបង្ហាញ និង​ណែនាំ​របស់ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ទោ ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ និង​មន្ត្រី​នគរបាល​ការិយាល័យ​គណនេយ្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ផ្តល់​ប្រាក់​៧០% បាន​មក​ពី​ការ​ផាកពិន័យ ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ ជូន​ដល់​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់ ចំនួន​៣២​នាក់ ក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ។

ជា​ការ​កត់សម្គាល់ ក្នុង​១​គោលដៅ នៃ​ការ​អនុវត្ត​វិធានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ គឺ​មានការ​ចូលរួម​ពី​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​, កម្លាំង​អន្តរាគមន៍​ពិសេស​រាជធានី​ភ្នំពេញ​, កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​, កម្លាំង​ការិយាល័យ​គ្រឿងញៀន​, កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​, កម្លាំង​ការិយាល័យ​សុខាភិបាល​, កម្លាំង​ការិយាល័យ​ភស្តុ​ភា និង​ហិរញ្ញវត្ថុ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ