ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត​កសិកម្ម​ផ្ដល់​វិធានការ ៦ ចំណុច​ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដោយសារ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ឆ្លង​នៅ​លើ​ពិភពលោក និង​ប្រទេស​កម្ពុជា ធ្វើ​ឱ្យ​សេដ្ឋកិច្ច​លើ​ពិភពលោក និង​កម្ពុជា​បាន​ព្យាករណ៍​ថា នឹង​មានការ​ធ្លាក់​ចុះ ជាក់ស្ដែង កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ឆ្លង​នៅ​លើ​ពិភពលោក និង​ប្រទេស​កម្ពុជា ធ្វើ​ឱ្យ​សេដ្ឋកិច្ច​លើ​ពិភពលោក និង​កម្ពុជា​បាន​ព្យាករណ៍​ថា នឹង​មានការ​ធ្លាក់​ចុះ ជាក់ស្ដែង កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ជាង ២​ទសវត្សរ៍​នេះ ។

ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ដោយសារ​តែ​កូ​វី​ដ​-១៩ បណ្ឌិត កសិកម្ម​មួយ​រូប គឺ​លោក យ៉ង សាំង​កុមារ បាន​ផ្ដល់​ជា​វិធានការ ៦ ចំណុច​ដល់​រាជរ​ដ្ឋា​ភិ បាល និង​ប្រជាពលរដ្ឋ​ក្នុង​ការ​អនុវត្តន៍ ដើម្បី​រក្សា​លំនឹង និង​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ផង ដែរ ។

ចំណុច​ទាំង ៦ នោះ​រួម​មាន ៖ ទី ១ បង្កើន​ការ​ផលិត​ក្នុងស្រុក រឹត​បន្តឹង​ការ​នាំ​ចូល​នូវ អ្វី​ដែល​កម្ពុជា​អាច​ផលិត​បាន និង​ជំរុញ​ការ​ទិញ ព្រមទាំង ប្រើប្រាស់​របស់​ក្នុងស្រុក ។ ទី ២ គាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុងស្រុក​ពី​តំបន់​សម្បូរ​ផលិតផល​ទៅ​តំបន់​ខ្វះ​ផលិតផល​រួម​ទាំង​ការ​សម្រួលការ​ដឹក​ជញ្ជូន និង​លុប​បំបាត់​កុងត្រូល​តាម​ផ្លូវ ។

ទី ៣ គាំទ្រ​ដល់​សកម្មភាព​ទេស ចរណ៍​ក្នុងស្រុក ។ ទី ៤ បង្កើន​ទុន​កម្ចី​ការ​ប្រាក់​ទាប និង​រយ​:​ពេល​សង​យូរ​ដល់​កសិករ សិប្បករ ពាណិជ្ជករ សេវាករ និង​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន ។ ទី ៥ គាំទ្រ​ដល់​ធនា គារ ដើម្បី​សម្រួលការ​សង​រំលស់​របស់​អតិថិជន​ជា​ពិសេស​តាម​រយ​:​ការ​កាត់​បន្ថយ​ទុនបំរុង ដែល​ត្រូវ​យក​ទៅ​តំកល់​នៅ​ធនាគា​ជាតិ និង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ធនាគារឯកជន និង​ស្ថា ប័ន​ហរិ​ញ្ញ​វត្ថុ និង​វិធានការ​ទី ៦ ការ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ការងារ និង​ប្រាក់ ចំណូល​ក្នុង​បរិមាណ និង​ពេលវេលា​កំណត់​មួយ​ដែល​ការ​ឧបត្ថម្ភ​នេះ​សម្រាប់​ទាំង​អ្នក​នៅ ក្នុង និង​ក្រៅ​ប្រព័ន្ធ ។

លោក​និយាយ​ថា វិធានការ​ទាំង ៦ នេះ​នឹង​អាច​ជួយ​ឱ្យ​កសិករ សិប្បករ ពាណិជ្ជករ
សេវាករ និង​ប្រជា​ប្រជាពលរដ្ឋ​មាន​សាច់ប្រាក់​នៅ​ដៃ​ច្រើន​ដែល​ជួយ​ឱ្យ​ចរន្តឈាម​សេដ្ឋ កិច្ច​ដំណើរការ​បាន​ល្អ ។

ជា​ការ​កត់សម្គាល់ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ និង​ចំណាត់ការ​មួយ ចំនួន​ផង​ដែរ ជាក់ស្ដែង​ប្រមុខ​រាជរដ្ឋាភិបាល​បាន ប្រកាស​រួច​ហើយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល បាត់បង់​ការងារ ងាក​ទៅ​រក​វិស័យ​កសិកម្ម​ឡើង​វិញ ដូច​ជា​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ​មាន់​ទារ ជ្រូក ជាដើម ដើម្បី​យក​ផលិតផល​ទាំងនោះ​ទៅ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ខណៈ​ពេល​ដែល​រាជរ​ដ្ឋា ភិ​បាល​ក៏​បាន​ប្រកាស​កាត់​បន្ថយ​ផង​ដែរ​នៅ​ការ​នាំ​ចូល​ពី​បរទេស ។

យោង​តាម តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ នាយកដ្ឋាន​កសិកម្ម បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ធ្វើ​រួច​ហើយ​នៅ​ការ​កាត់​បន្ថយ​ការ នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ក្រៅ ដោយ​ទុក​ឱកាស​ឱ្យ​ពលរដ្ឋ​ក្នុង​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់ លើ​ទីផ្សារ ។ ក្រៅពី​ជ្រូក​អគ្គនាយកដ្ឋាន​នេះ​ក៏​បាន​ប្រកាស​ផង​ដែរ ពី​ការ​កាត់​បន្ថយ​ការ​នាំ ចូល​មាន់​ពី​ប្រទេស​ជិតខាង ដើម្បី​លើកកម្ពស់​តម្លៃ​មាន់​របស់​ពលរដ្ឋ​កម្ពុជា​ដែល​មានការ ផ្គត់ផ្គង់​លើស​តម្រូវការ ។

សម្រាប់​ចំណុច​ផ្សេង​ទៀត​ដែល​បណ្ឌិត​កសិកម្ម លោក យ៉ង សាំង​កុមារ បាន​ផ្ដល់ ជា​ទស្សនៈ ដូច​ជា​ការ​គាំទ្រ​ឱ្យ​ធនាគារ​សម្រួល​ដល់​ការ​សង និង​បន្ត​ផ្ដល់​ឥណទាន គឺរ​ដ្ឋា​ភិ បាល​បាន​និង​កំពុង​ធ្វើ​រួច​ហើយ​ផង​ដែរ ជាក់ស្ដែង​ធនាគារ​បាន​ប្រកាស​ម្ដង​ជា​ពីរ​ដង​ដល់ បណ្ដា​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​សម្រួល​ដល់​កូនបំណុល​ខ្លួន និង​បន្ត​ផ្ដល់ ឥណទាន​ទៅ​អាជីវកម្ម​ដែល​មាន​អាទិភាព ។

ដោយឡែក​ចំណុច​ទី ៦ ដែល​ចង់ឱ្យ​រដ្ឋាភិបាល​ឧបត្ថម្ភ​ដល់​អ្នក​ដែល​បាត់បង់​ការ ងារ​នោះ ក៏​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការងារ​ក៏​បាន​និង​កំពុង​ធ្វើ​ផង​ដែរ ដោយ​ប្រកាស ដល់​បណ្ដា​បុគ្គលិក​និយោជិត​តាម​រោងចក្រ និង​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ព្យួរការងារ​ក្នុង កំឡុង​ពេល​កូ​វី​ដ​-១៩ បើកប្រាក់​ឧបត្ថម្ភ​តាម​រយៈ​ធនាគារ​ឯកទេស​វី​ង តែ​ប្រាក់​ឧបត្ថម្ភ​នោះ គឺ​បាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​មិន​បាន​ពេញលេញ​ដូច​នៅ​ពេល​ពួក​គេ​ធ្វើការ​ឡើយ ។

គួរ​បញ្ជាក់​ថា​កាលពី​ចុងខែ​ឧសភា ឆ្នាំ ២០២០​កន្លង​ទៅ​នេះ ធនាគារពិភពលោក បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ដល់​ទៅ ២,៩​ភាគរយ ក្នុង​កម្រិត​ទាប​បំផុត ដោយសារ​តែ​វិស័យ​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ដាំ​ក្បាល​ចុះ ព្រោះតែ ជំងឺ​កូ​វី​ដ​-១៩ រាលដាល​ខ្លាំង​ដូច​ជា​ទេសចរណ៍ ការ​នាំ​ចេញ និង​វិស័យ​សំណង់ ។ ធនាគារ នេះ​ក៏​បាន​ព្យាករណ៍​ថា អត្រា​នៃ​ភាព​ក្រីក្រ​របស់​កម្ពុជា​នឹង​កើនឡើង​ដល់ ១១​ភាគរយ​វិញ នៅ​ឆ្នាំ ២០២០​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ