ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុសច្បាប់​ផាក​៦​ម៉ឺន​រៀល អ្នក​បើក​ម៉ូតូ​មាន​តែ​៦​ពាន់​រៀល ស្នងការ​រង​ម្នាក់​ចេញថ្លៃ​ផាកពិន័យ​ជំនួស

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​២​នាក់ បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ ក្នុង​ទិស​ដៅ​ពី​ខេត្ត ចូល​មក​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាព ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ មាន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​២​នាក់ បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ ក្នុង​ទិស​ដៅ​ពី​ខេត្ត ចូល​មក​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាព ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ចាប់​ផាកពិន័យ ៦​ម៉ឺន​រៀល ប៉ុន្តែ​ប្រជាពលរដ្ឋ មាន​តែ​៦​ពាន់​រៀល​គត់ នៅ​ក្នុង​ខ្លួន ។

ប៉ូលិសចាប់ផាកពិន័យបុរសខាងលើ នៅក្នុងការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ខណ្ឌ​ច្បារ​អំពៅ ​យប់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច មុខ​ស្ថានីយ៍​ប្រេង​តូ​តា​ល់ ផ្លូវជាតិ​លេខ​១ ភូមិ​ដើម​អំពិល សង្កាត់​ច្បារ​អំពៅ​១ ។

ដោយ​ក្តី​អាណិត និង​ការ​យោគយល់ នៅ​ស្ថានភាព​ជាក់ស្តែង ព្រោះ​មាន​ថវិកា​តែ ៦,០០០​រៀល ឧត្តមសេនីយ៍ទោ បេង ដា​ណា​រ៉ា ស្នងការ​ង បាន​ចេញ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ៦០,០០០​រៀល ជំនួស​សម្រាប់​ការ​ផាកពិន័យ ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាព ។

លោកស្នងការ​រង ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ទាំងអស់​គ្នា ក្នុង​គោលបំណង​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​អ្នក និង​អ្នក​ដទៃ ។

ដោយ​ក្តី​រំភើប​ចំពោះ​ការ​សណ្តោស​ប្រ​ណៃ​នេះ ប្រជាពលរដ្ឋ​បាន​អរគុណ​យ៉ាង​ខ្លាំង​ដល់​លោកស្នងការ​រង ដែល​មានការ​យោគយល់ និង​ជួយ​ចេញ​ថវិកា​ជំនួស​គាត់ សម្រាប់​ការ​ផាកពិន័យ​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ