ខេត្តតាកែវ ៖ អស់រយៈពេលជាច្រើនខែកន្លងផុតទៅការប្រកបមុខរបរតូចតាចរបស់ពលរដ្ឋ ដែលមានជីវភាពក្រីក្រនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាក៏គេចមិនផុតនៃឥទ្ធិពលនៃជំងឺកូវីដ-១៩ នេះដែរ ។ ពោលបញ្ហានៃជំងឺកូវីដ-១៩ នេះបានធ្វើឱ្យប៉ះពាល់ដល់កម្រិត ជីវភាពប្រចាំថ្ងៃរបស់ពួកគេ តួយ៉ាងប្រជាពលរដ្ឋដែលពឹងផ្អែកលើការប្រមូលសម្ភារអេតចា យកំពុងរងផលប៉ះពាល់ដល់ជីវភាពគ្រួសារ នៅពេលតម្លៃអេតចាយនៅលើទីផ្សារធ្លាក់ចុះ ។
បើតាមអ្នកស្រី ជុន ញឹម ជាអ្នករើសអេតចាយនៅក្បែរផ្សារតាកែវម្នាក់បានឱ្យដឹងថា អេតចាយបានធ្លាក់ថ្លៃនៅពេលកើតជំងឺកូវីដ-១៩ មកនេះ ជាក់ស្តែងជ័រ ឬដបទឹកកាលពី មុនមួយគីឡូក្រាមតម្លៃពី ៧០០ ទៅ ៨០០រៀល តែមកដល់សព្វថ្ងៃនេះតម្លៃតែ ៣០០រៀល ប៉ុណ្ណោះ, ស្លាបមាន់ ឬរោមទាកាលពីមុនតម្លៃពី ១០.០០០ ទៅ ១១.០០០រៀលតែឥលូវ តម្លៃតែ ២០០រៀលប៉ុណ្ណោះ ចំពោះកេសក្រដាសវិញតម្លៃតែ ១០០រៀល ខុសពីមុនតម្លៃ ៣០០រៀលក្នុងមួយគីឡូក្រាម ។
ការធ្លាក់ថ្លៃយ៉ាងកំហុកទៅលើសម្ភារអេតចាយខាងលើ នេះក្រៅពីធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ ហើយថែមទាំងបានធ្វើឱ្យស្រីរូបនេះរកចំ ណូលពីការលក់អេតចាយបានត្រឹមតែចិញ្ចឹមឆ្នាំងបាយប៉ុណ្ណោះ ។
អ្នកស្រី ជុន ញឹម អាយុ ៦៣ឆ្នាំបានឱ្យដឹងទៀតថា ក្រៅពីប្រកបមុខរបររើសអេត ចាយលក់ កាលពីមុនអ្នកស្រី និងកូនៗស៊ីឈ្នួលបោចរោមមាន់ រោមទា ឱ្យគេដើម្បីបាន ប្រាក់ខ្លះយកមកផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃសម្រាប់គ្រួសារ តែមកដល់សព្វថ្ងៃការរើស អេតចាយលក់ដូចជា ដបទឹក រោមមាន់ ទា បានប្រាក់ត្រឹមតែចិញ្ចឹមឆ្នាំងប៉ុណ្ណោះ ខុសកា លពីមុនគ្រាន់តែស៊ីឈ្នួលបោចមាន់ ទា ឱ្យគេបានប្រាក់ពី ៣ ទៅ ៤ម៉ឺនរៀលដែរក្នុងមួយ ថ្ងៃ តែឥឡូវរកបានតែ ២ម៉ឺនរៀល ។
អ្នកស្រីលើកឡើងថា «ថ្មីៗកន្លងទៅនេះខ្ញុំបានលក់ក្រដាសគ្រប់ប្រភេទមួយកុងតឺន័រ លក់បាន ២២ម៉ឺនរៀល ហើយទម្រាំបានប្រាក់ ២២ម៉ឺនរៀលនេះក្នុងមួយថ្ងៃៗ ខិតខំហាល ក្រដាសចងជាដុំៗ រកពេលតែអង្គុយហូបបាយមិនចង់បានផង ។ លើសពីនេះប្រាក់ទាំង នេះគ្រាន់តែជួលឱ្យគេជួយប្រមូលលក់ទៅឱ្យឈ្មួញស៊ឹងតែអស់ទៅវិញ» ។
បើតាមអ្នកស្រី ជុន ញឹម សព្វថ្ងៃទោះបីតម្លៃក្រដាសចុះថោក អ្នកស្រីក៏នៅតែដើរប្រ មូលអេតចាយគ្រប់ប្រភេទទុកដាក់តាមប្រភេទនីមួយៗ ក្រែងនៅពេលណាមួយតម្លៃអាច នឹងឡើងថ្លៃបន្តិចវិញ ។ សព្វថ្ងៃនេះបើរើសអេតចាយ ឱ្យទៅធ្វើអ្វី ចេះតែរើសទៅគ្រាន់បាន លក់យកលុយទិញអង្ករ ម្ហូបចិញ្ចឹមឆ្នាំងដែរ បើស៊ីឈ្នួលបោចមាន់ បោចទាក៏វាស្ងាត់ដែរ ។
លោក ភក្តិ អ្នកដើរប្រមូលទិញអេតចាយតាមរ៉ឺម៉កម៉ូតូក្នុងតំបន់បានឱ្យដឹងថា នៅ ពេលជំងឺកូវីដ-១៩ ចាប់ផ្តើមកើតនៅកម្ពុជា លោកបានផ្អាកជិះរ៉ឺម៉កម៉ូតូទិញអេតចាយប្រមា ណ ១ខែ ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ នេះ ហើយនៅក្នុងរយៈចុងក្រោយនេះកេស ក្រដាសលោក មិនទិញយកទៅលក់បន្តទេ ដោយសារវាពិបាកដឹកមានភាពរញ៉េរញ៉ៃ ពិសេសតម្លៃវាថោកពេក ។
លោកឱ្យដឹងទៀតថា « កាលពីតម្លៃក្រដាសលក់នៅបានថ្លៃជាងនៅពេលបច្ចុប្បន្ន ក៏ដោយ ក៏ខ្ញុំទិញកេសក្រដាសដែរ ព្រោះខ្ជិលរៀប ។ ដើររកទិញតែដែក ជ័របានហើយ ពេលលក់ចេញម្តងៗក្នុងមួយរ៉ឺម៉កអាចរកប្រាក់ចំណេញពី ១ម៉ឺន ទៅ ២ម៉ឺនរៀល ឬអាច ទៅដល់ ៤ម៉ឺនរៀល បើសិនថ្ងៃណាប្រមូលទិញបានច្រើនហើយរបស់ខ្លះទិញបានធូរថ្លៃ» ៕
ចែករំលែកព័តមាននេះ