ប្រធាន FIFA ថា​កីឡាករ​គាំទ្រ​ការ​តវ៉ា​សម្រាប់ Floyd សម​ទទួល​ការ​សាទរ​ជាង​ការ​ពិន័យ


លោក Gianni Infantino ប្រធាន FIFA បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កីឡាករ​បាល់ទាត់​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​គាំទ្រ​ចំពោះ​ការ​រក​យុត្តិធម៌​សម្រាប់​បុរស​ជនជាតិ​ស្បែក​ខ្មៅ George Floyd អំឡុង​ពេល​ការ​ប្រកួត គឺ​សម​ទទួល​ការ​សាទរ និង​កោតសរសើរ ជាង​ការ​ដាក់​ទណ្ឌកម្ម​។

ការ​ថ្លែង​បែប​នេះ បន្ទាប់​សមាគម​បាល់ទាត់​អា​ល្លឺ​ម៉​ង់ (DFB) កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​កីឡាករ Jadon Sancho, Achuss Hakimi, Weston McKennie និង​ខ្សែប្រយុទ្ធ Marcus Thuram ដែល​បង្ហាញ​សកម្មភាព​គាំទ្រ​ការ​តវ៉ា​រក​យុត្តិធម៌​សម្រាប់​លោក George Floyd ដែល​បាត់​បង់ជីវិត ដោយសារ​ប៉ូលិស​ម្នាក់​ក្នុង​រដ្ឋ Minnesota សង្កត់ក​ជាប់ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ FIFA លោក Infantino បាន​ថ្លែង​ឱ្យ​ដឹង​ថា «FIFA សូម​បញ្ជាក់​ថា ការ​បង្ហាញ​សកម្មភាព​គាំទ្រ​របស់​កីឡាករ​កាលពី​ថ្មី​ៗ​នេះ ក្នុង​ការ​ប្រកួត​នៅ​ក្រប​ខណ្ឌ Bundesliga សម​នឹង​ទទួល​បានការ​សាទរ និង​កោតសរសើរ មិនមែន​ជា​ការ​ទណ្ឌកម្ម​ណាមួយ​ឡើយ​»​។

លោក​បាន​បន្ថែម​ទៀត​ថា «​យើង​ត្រូវ​តែ​និយាយ​ថា ទេ​! ចំពោះ​ការ​រើសអើង​ជាតិ​សាសន៍ នៅ​គ្រប់​ទម្រង់​នៃ​ការ​រើសអើង​។ ហើយ​យើង​ទាំងអស់​គ្នា ក៏​ត្រូវ​តែ​និយាយ​ថា ទេ​! ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​គ្រប់​រូបភាព​ទាំងអស់​»​។

តាម​ពិត​មិនមែន​មាន​តែ​កីឡាករ​បាល់ទាត់ ៤​រូប​ខាងលើ​នោះ​ទេ ដែល​បាន​បង្ហាញ​ការ​ចូលរួម​រក​យុត្តិធម៌​តវ៉ា ប៉ុន្តែ​មាន​ជន​ល្បីល្បាញ តារាចម្រៀង តារា​សម្តែង រួម​ទាំង​អត្ត​ព​លិ​ក​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក៏​គាំទ្រ​សកម្មភាព​ទាំងនេះ​ផង​ដែរ​។ ដោយ​បច្ចុប្បន្ន​ពួក​គេ​បាន​បង្ហោះ​ផ្ទាំង​រូបភាព​ពណ៌​ខ្មៅ នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​ថា #BlackOutTuesday ៕ (ដកស្រង់​ចេញពី Yahoo.sport)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ