ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ថ្មី​ៗ​បន្ត​នៅ​អា​មេ​រិ​ក ​លោក​ត្រាំ​បន្តឹង​​វោហា​សាសន៍​អាជ្ញាសឹក

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រោយ​រាត្រី​១​ទៀត​នៃ​ភាព​ចលាចល​ការ​ប្លន់ និង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស ក្នុង​ទីក្រុង​ទាំងឡាយ​របស់​អា​មេ​រិ​ក បា​តុ​កម្ម​ប្រឆាំង​ការ​ប្រកាន់​ពូជសាសន៍និយម​បាន​បន្ត​ផ្ទុះ​ជា​ថ្មី​នា​ថ្ងៃ​ទី​២ មិថុនា ដោយ​ភាសា​អាជ្ញាសឹក​របស់​លោក​ដូ​ណា​ល់ ត្រាំ ដែល​ប្ដេជ្ញា​ស្ដារ​ឡើង​វិញ​របៀបរៀបរយ​ដោយ​ប្រើ​កម្លាំង​ទ័ព​នាំ​ឲ្យ​មាន​រលក​នៃ​ការ​ខឹងសម្បា​ថ្មី…

សហរដ្ឋអាមេរិក ៖ ក្រោយ​រាត្រី​១​ទៀត​នៃ​ភាព​ចលាចល​ការ​ប្លន់ និង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស ក្នុង​ទីក្រុង​ទាំងឡាយ​របស់​អា​មេ​រិ​ក បា​តុ​កម្ម​ប្រឆាំង​ការ​ប្រកាន់​ពូជសាសន៍និយម​បាន​បន្ត​ផ្ទុះ​ជា​ថ្មី​នា​ថ្ងៃ​ទី​២ មិថុនា ដោយ​ភាសា​អាជ្ញាសឹក​របស់​លោក​ដូ​ណា​ល់ ត្រាំ ដែល​ប្ដេជ្ញា​ស្ដារ​ឡើង​វិញ​របៀបរៀបរយ​ដោយ​ប្រើ​កម្លាំង​ទ័ព​នាំ​ឲ្យ​មាន​រលក​នៃ​ការ​ខឹងសម្បា​ថ្មី ។

៨​ថ្ងៃក្រោយ​ការ​ស្លាប់​នៅ​ក្រុង​មីន​នី​ប៉ូ​លី​ស​រដ្ឋ​មី​នី​សូ​តា របស់​លោក GEORGE FLOYD បុរស​ស្បែក​ខ្មៅ​ដោយ​ប៉ូលិស​ស្បែក​ស​សង្កត់ក​ដល់​ស្ទះដង្ហើម​រលក​នៃ​កំហឹង​ពុះកញ្ជ្រោល​ជា​ប្រវត្តិ​សាស្ត្រ​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ អំពើសាហាវ​របស់​ប៉ូលិស​និង​វិសមភាព​សង្គម នាំ​ឲ្យ​រញ្ជួយ​សហរដ្ឋអាមេរិក​នៅ​ពុំ​ទាន់​ធូរស្រាល​នៅឡើយ​ទេ ។

បាតុករ​ច្រើន​ម៉ឺ​ន​នាក់​ទាំង​ពួក​ស្បែក​ខ្មៅ​ទាំង​ពួក​ស្បែក​ស បាន​ប្រមូលផ្ដុំ​គ្នា​ដើម្បី​តវ៉ា​ដោយ​សនិ្ត
វិធី​នៅ​ម៉ា​ន់​ហា​តាន់ ជិត​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក ដោយ​ស្រែក​ពាក្យ​ថា GEORGE FLOYD !

GEORGE FLOYD !​ឬ​ពាក្យ​ថា BLACK LIVES MATTER ! (​ត្រូវ​គិតដល់​ជីវិត​ជន​ស្បែក​ខ្មៅ​) និង​ស្រែក​ឲ្យ​មានការ​រួម​សាមគ្គី​គ្នា ប្រឆាំង​អំពើ​ហិង្សា​របស់​ប៉ូលិស​សំដៅលើ​បណ្ដាជន​ស្បែក​ខ្មៅ​អា​មេ​រិ​ក ។

ទោះបី​នៅ​ទីក្រុង​មីន​នី​ប៉ូ​លី​ស​ចំណុច​ស្នូល​នៃ​បាតុកម្មហិង្សា បាន​ឆ្លងកាត់​រាត្រីកាល​ស្ងប់ស្ងាត់​មួយ​ក្ដី ក៏​ភាព​ចលាចល​បាន​បន្ត​ឆ្លង​រាលដាល​សម្រាប់​យប់់​ទី​៧​ជាប់​ៗ​គ្នា ដែល​ប៉ះពាល់​ដល់ទី​ក្រុង​អា​មេ​រិ​ក​យ៉ាងតិច​១៤០ ជាមួយ​ការ​ចាប់ខ្លួន​មនុស្ស​ច្រើន​រយ​នាក់ ហើយ​ប៉ូលិស​និង​បាតុករ​ច្រើន​នាក់​ក៏​រង​របួស​ដែរ ។ នៅ​ក្រុង​ញូ​វ​យ៉​ក​ហាង​ទំនិញ​ធំ​ៗ​ជា​ច្រើន​នៅ​តាម​មហាវិថី​ទី​៥​ដែល​ល្បីល្បាញ​នា​កណ្ដាល​សង្កាត់​ម៉ា​ន់​ហា​តាន់ រង​ការ​វាយប្រហារ​ប្លន់​នា​យប់​ថ្ងៃ​ទី​១ មិថុនា ។ បម្រាម​គោ​ចរណ៍​ពេល​យប់​ត្រូវ​ពន្យារ​រហូត​ដល់​ថ្ងៃ​ទី​៧​មិថុនា និង​មាន​ជា​ធរមាន​ចាប់ពី​មោ​៉​ង​២០​ទៅ ។

អំពើ​ប្លន់​ត្រូវ​បាន​អភិបាល​រដ្ឋ​ញូ​វ​យ៉​ក​លោក​ANDREW CUOMO ចាត់​ទុក​ថា​មិន​អាច​អត់ឱន​ឲ្យ​បាន ។ តែ​ដោយ​រិះគន់​អភិបាលក្រុង​ញូ​វ​យ៉​ក​និង​ប៉ូលិស លោក​បាន​បដិសេធ​មិន​កេណ្ឌ​ប្រមូល​​កង​ឆ្មាំ​ជាតិ ដូច​មាននៅ​ក្នុង​ទីក្រុង​នានា​និង​តាម​ការ​ទាមទារ​របស់​លោក​ដូ​ណា​ល់ ត្រាំ ។

ក្នុង​សុន្ទរកថា​បង្ហាញ​សាច់ដុំ​មួយ ប្រធានាធិបតី​អា​មេ​រិ​ក កាលពី​យប់​ថ្ងៃ​ទី​១ មិថុនា​បាន​ប្រកាស​ពី​ការ​ដាក់​ពង្រាយ​កង​ទាហាន​ប្រដាប់​អាវុធ​និង​កងកម្លាំង​ប៉ូលិស​ច្រើន​ម៉ឺន​នាក់​ដើម្បី​បញ្ចប់​ការ​បះ​បោរ​និង​ការ​ប្លន់ ។ លោក​បាន​អំពាវ​នាវ​ដល់​បណ្ដា​អភិបាលក្រុង និង​រដ្ឋ​ឲ្យ​គ្រប់គ្រង​បណ្ដា​វិ​ថី ដោយ​គំរាម​បញ្ជូន​កងទ័ព​ដើម្បី​ដោះ​ស្រោ​យ​ឲ្យ​បាន​ឆាប់​បញ្ហា​ដែល​កើត​មាន ។

ទោះជា​យ៉ាងនេះ​ក្ដី ពួក​បាតុករ​បាន​បំពាន​បំរាម​គោ​ចរណ៍​ពេល​យប់ ដែល​បង្កើត​ឡើង​ក្នុង​រដ្ឋធានី​សហព័ន្ធ​ដែល​នៅ​ទីនោះ​ឧប្បត្តិហេតុ​នានា​ត្រូវ​បាន​រាយការណ៍ ហើយ​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជាង​៣០០​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ