ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​លោក​ត្រាំ​ថា ​ប្រែក្លាយ​អា​មេ​រិ​ក​ជា​ទី​លានប្រយុទ្ធ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បេក្ខជន​ប្រធានាធិបតីគណបក្ស​ប្រជាធិបតេយ្យ លោក JOE BIDEN កាលពី​ថ្ងៃ​ទី​២ មិថុនា បាន​ចោទប្រកាន់លោក​ដូ​ណា​ល់​ត្រាំ​ថា បាន​ប្រែក្លាយ​សហរដ្ឋ​អា​មេរិ​ក​ទៅ​ជា​ទី​លានប្រយុទ្ធ…

សហរដ្ឋអាមេរិក ៖ បេក្ខជន​ប្រធានាធិបតីគណបក្ស​ប្រជាធិបតេយ្យ លោក JOE BIDEN កាលពី​ថ្ងៃ​ទី​២ មិថុនា បាន​ចោទប្រកាន់លោក​ដូ​ណា​ល់​ត្រាំ​ថា បាន​ប្រែក្លាយ​សហរដ្ឋ​អា​មេរិ​ក​ទៅ​ជា​ទី​លានប្រយុទ្ធ ដោយ​លោក​សន្យា​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ព្យាបាល​ស្នាម​របួស​ប្រកាន់ពូជសាសន៍ ។

អតីត​អនុ​ប្រធានាធិបតី​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា រូប​នោះ ក្នុង​សុន្ទរកថា​មួយ​នៅ​ហ្វី​ឡា​ដែល
ហ្វី​យ៉ា​ថ្លែង​ថា ការ​ស្លាប់​របស់ GEORGE FLOYD អាយុ​៤៦​ឆ្នាំ ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់ កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ក្រុង​មីន​នី​ប៉ូ​លី​ស ជា​ការ​ក្ដុកក្ដួល​ខ្លាំង​មួយ​សម្រាប់​ប្រទេស​យើង និង​សម្រាប់​យើង ។

នេះ​ជា​លើក​ដំបូង​ចាប់តាំងពី​ពាក់​កណ្ដាលខែ​មីនា​មក ដែល​លោក BIDEN អាយុ​៧៧​ឆ្នាំ បាន
ចេញ​ក្រៅ​រដ្ឋ​កំណើត​ដឺ​ឡា​វ៉ា​របស់​លោក​ជា​កន្លែង​លោក​បង្ខាំង​ខ្លួន​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ។ លោក​បាន​ថោ្ក​ល​ទោស​ជា​ច្រើន​លើក​ចំពោះ​អំពើ​ហិង្សា តែ​បាន​ចោទប្រកាន់
នា​ថ្ងៃ​ទី​២ មិថុនា លោក​ដូ​ណា​ល់​ត្រាំ​អាយុ​៧៣​ឆ្នាំថា បាន​ប្រែក្លាយ​ប្រទេស​នេះ​ទៅ​ជាទី​លាន
ប្រយុទ្ធ ។

លោក​យល់​ថា​អំពើ​បែប​នោះ​នឹង​ជួយលោក​ឲ្យ​ដណ្ដើម​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ ។ លោក​បាន​បរិហារ​ការ​បំបែក​កាលពី​យប់​ថ្ងៃ​ទី​១ មិថុនា បាតុកម្ម​ដោយ​សន្តិ​វិធិ​នៅ​មុខ​សេត​វិមាន ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់បែក​ធ្វើ​ឲ្យ​ហ៊ឹ​ង​ត្រចៀក ដើម្បី​ឲ្យ​លោក​ត្រាំ​អាច​ដើរទៅ​កាន់​មុខព្រះ​វិហារ​មួយ​នៅ​ក្បែរ​សេត​វិមាន​ដោយ​កាន់​គម្ពីរប៊ី​ប​មួយ​នៅ​នឹង​ដៃ ។

ប្រមូលផ្ដុំ​មនុស្ស​ធំ​នៅ​ក្រុង​ហ៊ូ​ស្តុ​ន​មនុស្ស​ច្រើន​ម៉ឺ​ន​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម កាលពី​ថ្ងៃ​ទី​២ មិថុនា នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន​រដ្ឋ​តិច​សាស់​ដើម្បី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ្​លោក GEORGE FLOYD ហើយ​ទាមទារ​រក​យុត្តិធម៌ ក្រោយ​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​រូប​នោះ ពេល​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្រុង​មីន​នី​ប៉ូ​លី​ស​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ។

អភិបាលក្រុង​ហ៊ូ​ស្តុ​ន​លោក SYLES TER TURNER ថ្លែង​ទៅ​កាន់​ពួក​បាតុករ ដែល​លោក​ថា​មាន​ប្រមាណ​ជា​៦០.០០០​នាក់​ថា ពេល​នេះ​មិនមែន​ជា​ពាក្យ​ពោល​របស់​សាលាក្រុង​ទេ​តែ​ជា​ពាក្យ​របស់​គ្រួសារ​លោក GEORGE FLOYD ។ យើង​ចង់​ប្រាប់​ថា FLOYD ពុំ​មែន​ស្លាប់​ដោយ​គ្មាន​ន័យ​ឡើយ ។

លោក​បន្ត​ថា​យើង​ទទួលស្គាល់​យើង​ពុំ​មែន​ធ្វើ​អ្វី​ត្រូវ​ទាំងអស់​ទេ តែ​ក្នុង​ទីក្រុង​របស់​យើង យើង​គោរព​មនុស្ស​គ្រប់​គ្នា​មិន​រើសមុខ ។ ពួក​បាតុករ​ដែល​បំបែក​ខ្លួន​ដោយ​សន្តិវិធី​បាន​នាំ​គ្នា​ស្រែក​ពាក្យ​ថា គ្មាន​យុ​តិ្ត​ធម៌​គ្មាន​សន្តិភាព ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ