ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម! ​២​នាក់​​បាត់​បង់​ជីវិតដោយ​គ្រាប់​កាំភ្លើង​ និង​ត្រូវ​ចាប់ខ្លួន​៦០​នាក់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​២​នាក់​បាន​ត្រូវ​បាន​បាត់​បង់​ជីវិត​​ដោយ​គ្រាប់កាំភ្លើង ហើយ​មនុស្ស​យ៉ាងតិច​៦០​នាក់​បាន​ត្រូវ​ចាប់ខ្លួន​ក្នុង​បាតុកម្ម និង​ការ​ប្លន់​ដែល​នៅ​បន្ត​កាលពី​ថ្ងៃ​ទី​១ មិថុនា ក្នុង​បណ្ដា​សង្កាត់​និង​តំបន់​ជាយក្រុង​នៃ​ទីក្រុង​ស៊ីកា​ហ្គោ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បាត់​បង់​ជីវិត​​កាលពី​ថ្ងៃ​ទី​២៥ ឧសភា របស់​ជន​ស្បែក​ខ្មៅ​អា​មេ​រិ​ក​ម្នាក់​លោក…

សហរដ្ឋអាមេរិក ៖ មនុស្ស​២​នាក់​បាន​ត្រូវ​បាន​បាត់​បង់​ជីវិត​​ដោយ​គ្រាប់កាំភ្លើង ហើយ​មនុស្ស​យ៉ាងតិច​៦០​នាក់​បាន​ត្រូវ​ចាប់ខ្លួន​ក្នុង​បាតុកម្ម និង​ការ​ប្លន់​ដែល​នៅ​បន្ត​កាលពី​ថ្ងៃ​ទី​១ មិថុនា ក្នុង​បណ្ដា​សង្កាត់​និង​តំបន់​ជាយក្រុង​នៃ​ទីក្រុង​ស៊ីកា​ហ្គោ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បាត់​បង់​ជីវិត​​កាលពី​ថ្ងៃ​ទី​២៥ ឧសភា របស់​ជន​ស្បែក​ខ្មៅ​អា​មេ​រិ​ក​ម្នាក់​លោក GEORGE FLOYD អាយុ​៤៦​ឆ្នាំ ក្រោយ​ប៉ូលិស​អា​មេ​រិ​ក​ចាប់ខ្លួន ។

បាតុកម្ម​និង​អំពើ​ប្លន់​យក​របស់របរ​បាន​ឆ្លង​រាលដាល​ទៅ​កាន់​ភាគ​ខាងលិច​និង​ភាគ​ខាងត្បូង​ក្រុង​ស៊ី​កា​ហ្កោ ខណៈ​អភិបាលក្រុង​នេះ លោកស្រី LORI LIGHTFOOT បាន​បិទ​កាលពី​ថ្ងៃ​ទី​៣១
ឧសភា​សង្កាត់​ពាណិជ្ជកម្ម​ភាគ​កណ្ដាល​ក្រុង និង​សង្កាត់ LOOP ដែល​កាលពី​យប់​ថ្ងៃ​ទី​៣០​ឧសភា​រង​ការ​ប្លន់​និង​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​ពី​សំណាក់​ពួក​បះបោរ ។

ចំណែក​អភិបាល​រដ្ឋ​អ៊ី​លី​ណ​យ​លោក J. B. PRITZKER ប្រកាស​នា​ថ្ងៃ​ទី​១ មិថុនា ថា លោក
បាន​បញ្ជា​ឲ្យ​ដាក់​ពង្រាយ​ទាហាន​២៥០​នាក់ និង​ប៉ូលិស​៣០០​នាក់​ទៀត ដើម្បី​ជួយ​ពង្រឹងកម្លាំង​របស់​ប៉ូលិស​នៅ​ជាយក្រុង​ស៊ីកា​ហ្គោ​និង​ភាគ​ខាង​រដ្ឋ ។ លោក​ក៏​ប្រកាស​ដែរ​តំបន់​៧​របស់​រដ្ឋ​លោក​ជា​តំបន់​រង​គ្រោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ