ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ​ធំ​! ទើប​ទិញ​ម៉ូតូ​កញ្ចាស់ និង​ឧបករណ៍​ទុក​រកស៊ី​ពេល​យប់ បែរ​ជា​អស់​​លក្ខណ៍​បាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​ទិញ​ម៉ូតូ​កញ្ចាស់​១​គ្រឿង រួម​ជាមួយ​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​ផង រួច​ជិះ​ចេញ​ដើរ​រក​ទីតាំង​សម្រាប់​ធ្វើ​សកម្ម​ភាព​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក ឬ​កន្លែង​ណា​ដែល​មាន​ម៉ូតូ​ថ្មី ដើម្បី​កាច់​.​ក​យក​ពេល​យប់ ហើយ​បើ​លួច​ម៉ូតូ​អា​ថ្មី​បាន និង​ទុក​អា​ចាស់​ចោល…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​ទិញ​ម៉ូតូ​កញ្ចាស់​១​គ្រឿង រួម​ជាមួយ​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​ផង រួច​ជិះ​ចេញ​ដើរ​រក​ទីតាំង​សម្រាប់​ធ្វើ​សកម្ម​ភាព​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក ឬ​កន្លែង​ណា​ដែល​មាន​ម៉ូតូ​ថ្មី ដើម្បី​កាច់​.​ក​យក​ពេល​យប់ ហើយ​បើ​លួច​ម៉ូតូ​អា​ថ្មី​បាន និង​ទុក​អា​ចាស់​ចោល ប៉ុន្តែ​ប៉ះ​ចំ​ថ្ងៃ​ស៊យ ក៏​ជួប​កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ និង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស កំពុង​ល្បាត​ក៏​ចាប់ខ្លួន​តែ​ម្ដង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ មួន ប៊ុ​ន​រិ​ទ្ធ អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ក្នុង​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយ​ឆ្លងកាត់​តាម​ការ​ពិនិត្យ​ទឹកនោម គឺ​ជនសង្ស័យ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទៀត ។

មិនតែប៉ុណ្ណោះ​ក្រោយ​ពេល​ចាប់ខ្លួន​នគរបាល​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន សោ​ចិញ្ចៀន​​លេខ​១២ ចុង​សំប៉ែត​ស្រួច​សម្រាប់​កាច់​សោ​/​ក​ម៉ូតូ​១, ទួន​ណា​វី​ស​២ (​មាន​ដង​១ និង​គ្មាន​ដង​១), ដែកឆាប​១, ដែក​សរសៃ​រ៉ឺ​ស័​រ សម្រាប់​ឆ្កឹះ​សោរ​ផ្ទះ​២, ទូរស័ព្ទ​ដៃ​១​គ្រឿង​, ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​កញ្ចាស់​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1BH-7735 ។

បើ​តាម​នគរបាល​បាន​ប្រាប់​ថា នៅ​យប់​រំលង​អធ្រាត្រ​ខាងលើ កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ដី​ឡូ​តិ៍​ខាងលើ ក៏​ឃើញ​ជនសង្ស័យ​រូប​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដី​ឡូ​តិ៍ ជាមួយ​ម៉ូតូ​១​គ្រឿង​ដែល​ម៉ូតូ​នេះ​គ្មាន​អាវ និង​ភ្លើង​បំភ្លឺ​ឡើយ ដោយ​មានការ​សង្ស័យ​កម្លាំង​នគរបាល​ក៏​ចូល​ទៅ​ឃាត់ខ្លួន​ធ្វើការ​ឆែកឆេរ ក៏​រក​ឃើញ​វត្ថុ​តាង​ខាងលើ​ដែល​ជនសង្ស័យ​ដាក់​នៅ​ក្រោម​កែបម៉ូតូ ទើប​កម្លាំង​ឃាត់ខ្លួន​តែ​ម្ដង​។

ប្រភព​ដែល​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន​បាន ជនសង្ស័យ​សារភាព​ថា ខ្លួន​មាន​គម្រោង​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ ហើយ​បាន​សម្រេចចិត្ត​ទិញ​ឧបករណ៍​សម្រាប់​កាច់​សោ​/​ក​ម៉ូតូ​១​កំ​ប្លេ​រ​នោះ​ពី​ឈ្មោះ ឌី ភេទ​ប្រុស អាយុ​ប្រហែល​២៨​ឆ្នាំ រួច​បាន​ទិញ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ចាស់​១​គ្រឿង​ទៀត ដើម្បី​ជិះ​ដើរ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ ឬ​កាច់​.​ក​ម៉ូតូ​ឲ្យ​តែ​មានឱកាស​ហុច​ឲ្យ​។ ក្រោយ​ពេល​រៀបចំ​រួចរាល់​នៅ​វេលា​យប់​រំលង​អធ្រាត្រ​ខាងលើ ខ្លួន​បាន​ជិះ​ចេញ​រក​ទីតាំង​ដើម្បី​លួច​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​មិន​ទាន់​បាន​លួច​ផង ក៏​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បាន​បែប​នេះ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ