ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ចែស​! អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​ត្រូវ​ភរិយា​អតីត​ប្តី​ប្តឹង​ពី «​បទ​បរិហា​រកេរ្តិ៍​ជា​សាធារណៈ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​រយៈពេល​ប្រហែល​២​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​បាន​ធ្វើការ​បកស្រាយ​ជុំវិញ​ដើម​ចម​នៃ​ការ​បែកបាក់​អតីត​ស្វាមី​ដែល​ជា​មន្ត្រី​ធំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​នោះ ពេល​នេះ​ត្រូវ​បាន​អ្នក​នាង​លាតត្រដាង​ឲ្យ​ដឹង​ថា ស្ត្រី​មួយ​រូប​ដែល​ជា​ភរិយា​អតីត​ស្វាមី​របស់​អ្នក​នាង​ដែល​បាន​លែងលះ​គ្នា​ចប់​សព្វគ្រប់​នោះ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការក្រុង​ភ្នំពេញ ប្តឹង​តារាចម្រៀង​ស្រី​រូប​នេះ​ពី​បទ «​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​» ។…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​រយៈពេល​ប្រហែល​២​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​បាន​ធ្វើការ​បកស្រាយ​ជុំវិញ​ដើម​ចម​នៃ​ការ​បែកបាក់​អតីត​ស្វាមី​ដែល​ជា​មន្ត្រី​ធំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​នោះ ពេល​នេះ​ត្រូវ​បាន​អ្នក​នាង​លាតត្រដាង​ឲ្យ​ដឹង​ថា ស្ត្រី​មួយ​រូប​ដែល​ជា​ភរិយា​អតីត​ស្វាមី​របស់​អ្នក​នាង​ដែល​បាន​លែងលះ​គ្នា​ចប់​សព្វគ្រប់​នោះ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការក្រុង​ភ្នំពេញ ប្តឹង​តារាចម្រៀង​ស្រី​រូប​នេះ​ពី​បទ «​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​» ។

យោង​តាម​ពាក្យបណ្តឹង​ដែល​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​នោះ ​គឺ​ពាក្យបណ្តឹង​បាន​ដាក់​ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី២៨ ឧសភា ឆ្នា​២០២០ ដែល​មាន​ដើមបណ្តឹង​ឈ្មោះ រស់ សោ​ភ័​ណ្ឌ អាយុ២៨ ឆ្នាំ​ដែល​ជា​ភរិយា​បច្ចុប្បន្ន​របស់​លោក មួ​ង ឃី​ម អតីត​ស្វាមី​របស់​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា​ដែល​បាន​បង្កើត​បានកូន​ប្រុស​-​ស្រី​ចំនួន ២នាក់​ ជាមួយ​តារាចម្រៀង​ជួរ​មុខ​រូប​នេះ ។

នៅ​ក្នុង​ពាក្យបណ្តឹង​បាន​រៀបរាប់​ថា អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា វ័យ៤៦ឆ្នាំ​បាន​បរិហារកេរ្តិ៍​ជា​សាធារណៈ ​និង​សម្លុត​កុំ​ឲ្យ​ដាក់​ពាក្យបណ្តឹង ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី១០ ដល់​ពេល​បច្ចុប្បន្ន ។

ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី១០ ឧសភា ចាប់ពី​វេលា​ម៉ោងជាង ៦រសៀល​រហូត​ដល់​ម៉ោងជាង១០កន្លះ​ជាង «​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​គូកន​បាន​និយាយ​វាយប្រហារ​នាង​ខ្ញុំ ព្រមទាំង​ក្រុម​គ្រួសារ​តាម​បណ្តាញ​សង្គម Facebook Page Meng Keo Pichenda – ពេ​ជ្ជ​តា … ដូច​ជា​ចោទ​ថា «​សោ ភ័​ណ្ឌ ជា​ស្រី​របស់​លោក​ឯង ដែល​លោក​ឯង​ការ​ក្រោយ​នេះ ។ លោក​ឯង នៅ​មានរឿង​ច្រើន​ទៀត​! លោក​ឯង ស្គាល់​មី​មួយ​ហ្នឹង​តាំងពី​ជំនាន់​ណា? តាំងពី​រតនៈ​នៅ​ក្នុង​ពោះ ខ្ញុំ​ការ​ហើយ​បាន​ពីរ​ខែ ខ្ញុំ​តាម​ទាន់​លោក​ឯង​» ។

នៅ​ក្នុង​ពាក្យបណ្តឹង​ស្ត្រី​ឈ្មោះ រស់ សោ​ភ័​ណ្ឌ បាន​សំណូមពរ​ព្រះរាជអាជ្ញា​ឲ្យ​ចោទប្រកាន់​តារាចម្រៀង​ស្រី​រូប​នេះ ​និង​គូកន​តាម​ច្បាប់ ព្រមទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត មួយ​រយ​រៀល (១០០​រៀល​) និង​ឲ្យ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ប្រកាស​សុំ​ទោស​លើ​បណ្តាញ​សង្គម Facebook ជា​សាធារណៈ​» ។

ជុំវិញ​បញ្ហា​នេះ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ​បាន​បង្ហោះ​សារ​យ៉ាង​វែង​តប​នឹង​ពាក្យបណ្តឹង​ខាងលើ​ដែល​ល​មាន​ខ្លឹមសារ​ថា «​ក្រោយ​ពី​ខ្ញុំ​បាន​បកស្រាយ​អំពី​ការ​ពិត​នៅ​ពីក្រោយ​នៃ​សម្លេង​ជេរ​របស់ខ្ញុំ​ក្នុង​ខ្សែរ​អាត់ និង​ពាក្យ​មួលបង្កាច់​មួយ​ចំនួន​ដែល​ជន​ថោកទាប​បាន​ធ្វើ​ដើម្បី​អោយ​គេ​ស្អប់​ខ្ញុំ ពេល​នេះ​ខ្ញុំ និង​កូន​បាន​ទទួល​យុត្តិធម៌​អំពី​មហាជន​រាប់​លាន​នាក់​ហើយ គឺ​លែង​មានការ​យល់​ច្រ​លំ និង​បាន​ទទួល​នូវ​ការ​អាណិត ការ​ផ្តល់​កម្លាំងចិត្ត​យ៉ាង​កក់ក្តៅ ។ ម្តាយកូន​យើងខ្ញុំ​សូម​គោរព​អរគុណ​លោក​ទាំងអស់​ខ្លាំង​ណាស់ 🙏🙏🙏» ។

អ្នក​នាង​បាន​បន្ត​ថា «…​ប៉ុន្តែ​អតីត ស្វាមី​បោះត្រា​របស់ខ្ញុំ ដែល​ពាក់​ផ្កាយ​លើ​ស្មា​ដោយសារ​ខ្ញុំ បាន​ដឹក​ដៃ​ប្រពន្ធចុង​ក្មេង​ជាង​៣០​ឆ្នាំ​មក​ប្តឹង​ខ្ញុំ​អោយ​ឡើង​តុលាការ​ទៅ​វិញ ! ផ្កាយ​លើ​ស្មា​នេះ​បាន​ធ្វើបាប​ខ្ញុំ និង​កូន​កាលពី​១០​ឆ្នាំ​មុន​ម្តង​ហើយ​។ ពិតជា​សក្តិ​សមនិង​កិត្តិយស​ឯកឧត្តម​ផ្កាយ​បី​នៃ​ក្រសួងមហាផ្ទៃ​មែន ក្លាហាន​ណាស់ ក្លាហាន​បាន​តែ​ជាមួយ​មនុស្ស​ស្រី និង​កូន​ក្មេង ។ ដើម្បី​ផ្គាប់ចិត្ត​ស្រី​ចុង ហ៊ាន​លើកដៃ​ធ្វើបាប​កូន​ខ្លួនឯង !» ។

តារាចម្រៀង​ស្រី​រូប​នេះ​បាន​បន្ថែម​ថា «​បងប្អូន​ណា​អាច​ឆ្លើយ​នឹង​ខ្ញុំ​បាន ? ក្នុង​លោក​នេះ តើ​មាន​ស្ត្រី​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ប្តី​ថោកទាប​ផិតក្បត់​ដេញ​ប្រពន្ធ​កូន​ចេញពីផ្ទះ ហើយ​ដឹក​ដៃ​ប្រពន្ធចុង​មក​ប្តឹង​ប្រពន្ធដើម ? ? ក្នុង​លោក​នេះ តើ​មានកូន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​រង​ភាព​កំព្រា​ឪ ព្រោះតែ​ឪ​ស្រី​ស្រា​ល្បែង ? ក្នុង​លោក​នេះ តើ​មានកូន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ឪពុក​ចិត្ត​តិ​រិ​ច្ឆា​ន តាម​យាយី​សូ​ម្បី​សល់​ម្តាយ​តែ​មួយ​ហើយ​នៅ​មក​តាម​បំផ្លាញ​ដោយ​មិន​ខ្វល់​ដល់​ការ​រស់នៅ​រៀនសូត្រ និង​អារម្មណ៍​កូន ឥត​ល្ហែរ​បែប​នេះ ?

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​មើលទៅ​ហាក់​ឈឺចាប់​បំផុត​នា​ពេល​នេះ​បាន​ចោទ​ជា​សំណួរ​បន្ត​ថា «​តើ​ឯណា​ទៅ​ក​ត្តិ​យស​ជា​នាយ​នគរបាល​ជាតិ ? ឯណា​ទៅ​កិត្តិយស​ជា​មនុស្ស ? ឯណា​ទៅ​កិត្តិយស​ជា​ឪពុក ? គិត​ទៅ គ្រាន់តែ​ខ្ញុំ​ចង់រក​យុត្តិធម៌ និង​កិត្តិយស​ដែល​បាត់បង់​អស់​រយៈ​១០​ឆ្នាំ​ដោយសារ​ពួក​គេ​សោះ ក៏​ពួក​គេ​មិន​ព្រម​ដែរ ពួក​គេ​ចង់អោយ​ខ្ញុំ​រស់​ក្នុង​ឈ្មោះ​ថោកទាប និង​យល់​ច្រ​លំ​ជា​រៀង​រហូត ទើប​ពួក​គេ​សុខចិត្ត​ពួក​គេ​ពិតជា​មិន​ចង់អោយ​ខ្ញុំ​ទទួល​បាន​យុត្តិធម៌​ទេ ។

ពេល​នេះ​ជុំវិញ​ខ្ញុំ​សុត​តែ​បី​សាច និង​ខ្មោច​ព្រាយ​ចូល​មក​រារាំង ..​ប៉ុន្តែ​ខ្ញុំ​មិន​ខ្លាច​ឡើយ ! យុត្តិធម៌​ត្រូវ​តែ​មាន​សម្រាប់​ខ្ញុំ ! ទោះជា​ពិបាក​យ៉ាងណា ក៏​ខ្ញុំ​មិន​ព្រម​សូមទោស​អា​មនុស្ស​ក្បត់​ប្រពន្ធ​កូន ក្បត់​ប្រពៃណី​យ​ទាំង​ពីរ​នាក់​ឯង​ជា​ដាច់ខាត ! ! !» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ