ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ហើម​អញ្ចាញធ្មេញ​មែន​ទេ? មិន​ពិបាក​ដោះស្រាយ​ឡើយ​!

3 ឆ្នាំ មុន
  • ភ្នំពេញ

ហើម​អញ្ចាញធ្មេញ​មែន​ទេ? មិន​ពិបាក​ដោះស្រាយ​ឡើយ​! ខាងក្រោម​វេ​ប​សាយ​សុខភាពយើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​ដោះស្រាយ​បញ្ហា​ហើម​អញ្ចាញ​ឆាប់រហ័ស ៖ ១. ទឹកក្រូច​ឆ្មារ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ផ្លែ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ…

ហើម​អញ្ចាញធ្មេញ​មែន​ទេ? មិន​ពិបាក​ដោះស្រាយ​ឡើយ​! ខាងក្រោម​វេ​ប​សាយ​សុខភាពយើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​ដោះស្រាយ​បញ្ហា​ហើម​អញ្ចាញ​ឆាប់រហ័ស ៖

១. ទឹកក្រូច​ឆ្មារ

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ផ្លែ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​ម្ដង​បន្តិច​ៗ​រហូត​ដល់​អស់​។ អ្នក​លាង​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​នៅ​រយៈពេល​ពី ២ ទៅ ៣ នាទី​ក្រោយ​។ អនុវត្ត​ឱ្យ​បាន​ម្ដង ឬ ២ ដង​ក្នុង​មួយ​ថ្ងៃ​។

២. ទឹកអំបិល

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល​ប៉ុន្មាន​វិនាទី​។ អនុវត្ត​ឱ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ​។

៣. ប្រទាល​កន្ទុយក្រពើ

ប្រើ​ម្រាមដៃ​ដុសធ្មេញ​និង​អញ្ចាញ​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​។ អនុវត្ត​ឱ្យ​បាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​ថ្ងៃ​។ ឬ​ក៏​អ្នក​អាច​ខ្ពុរមាត់​ជាមួយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​ឱ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ​។

៤. ល្បាយ​អំបិល​លាយ​ខ្ញី

កិន​ច្របាច់​ខ្ញី​ឱ្យ​ម៉ដ្ឋ​ដើម្បី​ពូត​យក​ទឹក​។ បន្ថែម​អំបិល​មួយ​ចិ​ប​ចូល​ក្នុង​ទឹក​ខ្ញី ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់​ៗ រួច​សឹម​លាប​ម៉ាស្សា​លើ​អញ្ចាញធ្មេញ​ដែល​ហើម​។ អនុវត្ត​ឱ្យ​បាន ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ​។

៥. ម្សៅ Baking soda

លាយ​ម្សៅ baking soda ជាមួយ​ទឹក​រហូត​ដល់​ក្លាយជា​ល្បាយ​ខាប់​ៗ​។ ប្រើ​ចុង​ម្រាមដៃ​លាប​ល្បាយ​លើ​អញ្ចាញ​ដែល​ហើម ហើយ​ម៉ាស្សា​ថ្នម​ៗ​។ ចុង​ក្រោយ​ខ្ពុរ​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​ជា​ការ​ស្រេច​៕ ប្រភព ៖ Health.com.kh