ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ម្ល៉េះ​! បុក​រះ​រថយន្ត​២​គ្រឿង​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​ស្រុញ​ក្បាល​ឡាន​គាប​ជាប់​​ខ្លួន​ឯង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ឃ្លុប​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ រួច​បុក​រះ​រថយន្ត​២​គ្រឿង​ជា​បន្តបន្ទាប់​ដែល​កំពុង​ចត​ស្ងៀម បណ្តាល​ឱ្យ​ខ្ទេច​មុខ​ខ្លួនឯង និង​ជាប់​អ្នកបើកបរ​ក្នុង​រថយន្ត​រង​របួស​បាក់​ជើង​ម្ខាង​ផង​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ឃ្លុប​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ រួច​បុក​រះ​រថយន្ត​២​គ្រឿង​ជា​បន្តបន្ទាប់​ដែល​កំពុង​ចត​ស្ងៀម បណ្តាល​ឱ្យ​ខ្ទេច​មុខ​ខ្លួនឯង និង​ជាប់​អ្នកបើកបរ​ក្នុង​រថយន្ត​រង​របួស​បាក់​ជើង​ម្ខាង​ផង​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ឬ​ស្ស​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ដែល​ជួប​គ្រោះ​ខាងលើ​នោះ​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ឃ្លុប​ពណ៌​ស​ពាក់​ស្លាក​លេខ​កណ្តាល 2A 1859 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួស​បាក់ជើង​ង​ម្ខាង ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត​ដែល​ឈប់​ចត​ចោល​រង​គ្រោះ​ទាំង​២​គ្រឿង គឺ​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA 3496 ជា​ប្រភេទ​រថយន្ត​ទេសចរណ៍​ខូចខាត​ក​ក្រពឹត​ទ្វារ​ខាងឆ្វេង​២ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​កោះកុង 2A 0706 ត្រូវ​រថយន្ត​បង្ក​បុក​ពីក្រោយ រួច​រុញ​ទៅ​ប៉ះ​រ៉ឺ​ម៉ក​ម៉ូតូ​រង​ការ​ខូចខាត​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ រថយន្ត​បង្ក​គ្រោះថ្នាក់​បាន​ធ្វើ​ដំណើរ តាម​ផ្លូវជាតិ​លេខ​៥ ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ ស្រាប់តែ​រថយន្ត​នោះ​រ៉េ​ចង្កូត​ទៅ​ស្តាំ​ដៃ រួច​បុក​រះ​រថយន្ត​២​គ្រឿង​ដែល​កំពុង​តែ​ឈប់​ចត​នោះ ។

តាម​សាក្សី​បានអោយ​ដឹង​ថា មុន​ដំបូង​គេ​ឃើញ រថយន្ត​បង្ក​បាន​បុក​រថយន្ត​ទេសចរណ៍ បន្ទាប់​មក​ក៏​ទៅ​បុក​ពីក្រោយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពេញទំហឹង​ទៀត បណ្តាល​ឱ្យ​រថយន្ត​បង្ក​នោះ ខ្ទេច​ស្រុញ​ក្បាល ហើយ​គាប​ជាប់​អ្នកបើកបរ​តែ​ម្តង បណ្តាល​ឱ្យ​រង​របួសធ្ងន់​។ ភ្លាម​ៗ​អ្នកដំណើរ ព្រមទាំង​អ្នក​ជិតខាង​ក៏​ដូច​ជា​សមត្ថកិច្ច និង​អាជ្ញាធរ បាន​នាំ​គ្នា​ជួយ​គាស់​យក​ជន​រង​គ្រោះ​ចេញ រួច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ។

ទាក់ទិន​នឹង​គ្រោះថ្នាក់​នោះ គេ​ពុំ​ដឹង​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ? តែ​សមត្ថកិច្ច​មានការ​សង្ស័យ​ថា អ្នកបើកបរ​ងងុយដេក រួច​ងោក​មួយភាំង ទើប​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង​។ បច្ចុប្បន្ន​នេះ រថយន្ត​ទាំង​៣​គ្រឿង ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ