ខែភ្លៀងក៏គ្មានបញ្ហា ! ត្រូវ ៥០លានពី ស្រាបៀរ កម្ពុជា ធ្វើជញ្ជាំងបាំងព្យុះភ្លៀង សល់ទុកធ្វើបុណ្យទៀត


ប្រជាពលរដ្ឋនៃឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក នីម និត ជាអ្នកមានសំណាងទី ២៦ រាប់ចាប់ពីដើមឆ្នាំ ២០២០នេះ ដែលបានគាស់ត្រូវរង្វាន់ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា នូវទឹកប្រាក់ ៥០លានរៀល កាលពីថ្ងៃទី ២៦ ខែឧសភា កន្លងទៅថ្មីៗនេះ ។

លោកបានឱ្យដឹងថា៖ «ខ្ញុំទិញ ស្រាបៀរ កម្ពុជា អស់ ១កេសកន្លះ ស្រាប់តែគាស់ដល់កំប៉ុង ទី ១២ ក៏ឈ្នះបានរង្វាន់ធំបែបនេះ ។ ទាំងខ្ញុំ និងមិត្តភក្តិសឹងមិនជឿទេថា ខ្ញុំអាចមានសំណាងធំបែបនេះ ។ កន្លងមកធ្លាប់ឃើញតែគេឈ្នះ ពេលដល់វេណខ្លួនឯងបានជឿជាក់ពិតប្រាកដមែន» ។

លោក នីម បានបន្តទៀតថា៖ «ទឹកប្រាក់ដ៏ច្រើននេះ ខ្ញុំពិតជាមិនធ្លាប់ប៉ងទុកថា បានមកដោយងាយយ៉ាងនេះឡើយ ដូច្នេះខ្ញុំនឹងយកចំណែកខ្លះ ដើម្បីរៀបចំពិធីសង្ឃទាននៅផ្ទះ ដោយនិមន្តព្រះសង្ឃមកទទួលចង្ហាន់ និងអញ្ជើញអ្នកជិតខាងមកធ្វើបុណ្យរួមគ្នាឱ្យបានអ៊ូអរសប្បាយម្តង ។ មួយចំណែកធំទៀត ខ្ញុំនឹងយកទៅធ្វើជញ្ជាំងផ្ទះ និងរៀបឥដ្ឋខាងក្រោម គ្រាន់ទប់ទល់ភ្លៀង ខ្យល់ ដែលធ្លាប់តែត្រូវសាចទទឹកមករាប់ឆ្នាំ» ។ សូមពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ