ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ប្រុង​ប្រយ័ត្ន​ ​វីរុស​Div1ថ្មី ខណៈនៅ​ចិន​រក​ឃើញ​ឆ្លង​លើ​បង្គា

3 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​វីរុស​ថ្មី​មួយ Div1 ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ឧស្សាហកម្ម​ចិញ្ចឹម​បង្គា នេះ​បើ​តាម​សារព័ត៌មាន New Straits Times…

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​វីរុស​ថ្មី​មួយ Div1 ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ឧស្សាហកម្ម​ចិញ្ចឹម​បង្គា នេះ​បើ​តាម​សារព័ត៌មាន New Straits Times Press ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​០១ មិថុនា ២០២០​នេះ ។

ដោយ​មើលឃើញ​ពី​បញ្ហា​នេះ ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម (MARD) បាន​អំពាវនាវ​ឲ្យ​មានការ​ត្រួតពិនិត្យ ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ចាត់វិធានការ​ត្រួតពិនិត្យ​តាម​ព្រំដែន​ពិសេស​លើ​ការ​ចរាចរ​ណ៏​អាហារ​សមុទ្រ ។

ក្រសួងកសិកម្ម បាន​ស្នើ​ដល់​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ប្រឆាំង​ការ​រត់ពន្ធ​ទំនិញ​ក្លែងក្លាយ នៅ​ខេត្ត​ភាគ​ខាងជើង​ប្រទេស​វៀតណាម បង្កើន​ការ​ត្រួតពិនិត្យ បង្គា​,​បង្កង និងប្រភេទវារីវប្បកម្ម (​ត្រី​,​កង្កែប​,​អន្ទង់ ជាដើម​) ដែល​នាំ​ចូល​មក​ពី​ប្រទេស​ចិន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​មេរោគ​នេះ ដល់​ប្រទេស​វៀតណាម ។

បើ​តាម អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​លោក ហ្វុ​ង ឌុ​ក​ទៀន អោយ​ដឹង​ថា វីរុស​ដែល​គេ​ស្គាល់​ថា Virus Decapod iridescent1 (​វីរុស Div1) បាន​បង្ក​ការ​ខាតបង់​យ៉ាងច្រើន ដល់​កសិដ្ឋាន​ចិញ្ចឹម​បង្កង ក្នុង​ប្រទេស​ចិន នា​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ។

យោង​តាម​សារព័ត៌មាន South China Morning Post បាន​ផ្សាយ​ថា វីរុស Div1 ត្រូវ​បាន​រក​ឃើញ​ជា​លើក​ដំបូង ក្នុង​ឆ្នាំ​២០១៤ ក្នុង​សំណាក​បង្កង​ក្រហម នៅ​ខេត្ត​ហ្វូ​ជៀន ក្នុង​សំណាក​បង្កង​ពណ៌​ស នៅ​ខេត្ត​ចឺ​ជាំ​ង និង​បង្គា​ទឹកសាប​យក្ស នៅ​តំបន់​ផ្សេង​ទៀត នៃ​ប្រទេស​ចិន ។ វីរុស​នេះ​រាតត្បាត​ជា​ថ្មី​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​ខេត្ត​ក្វា​ង​ទុង ដែល​ឆ្លង​ដល់​កសិដ្ឋាន​ចិញ្ចឹម​បង្គា ។ អត្រា​ឆ្លង​និង​ភាព​សាហាវ​នៃ​វីរុស​គឺ​គួរ​អោយ​ខ្លាច​ណាស់ ព្រោះថា វីរុសDiv1នេះ បង្ក​រោគ​រយៈពេល​តែ​២ ទៅ​៣​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ បង្គា​នៅ​ក្នុង​ស្រះ ត្រូវ​ងាប់ទាំងអស់ ។

ទោះ​យ៉ាងណា ​បច្ចុប្បន្ន​នេះ មិន​មាន​ព័ត៌មាន​ណាមួយ អំពី​ការ​ឆ្លង​វីរុស Div1 នៅ​ក្នុង​ប្រទេស​វៀតណាម នៅឡើយ​ទេ ។

ដើម្បី​ទប់ស្កាត់​វីរុស កុំអោយ​ឆ្លង​ចូល​ប្រទេសវៀតណាម ក្រសួងកសិកម្ម​បាន​ស្នើ​សុំ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ខាងជើង​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ចិន ត្រូវ​ធ្វើការ​ជាមួយ​ភ្នាក់ងារ​សន្តិសុខ និង​មន្ត្រី​កសិកម្ម ដើម្បី​ទប់ស្កាត់​ការ​រត់ពន្ធ កូន​បង្កង​,​បង្គា និងប្រភេទ​វារីវប្បកម្ម គ្រប់​ប្រភេទ ដែលនាំ​ចូល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ