ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

DJ ណា​ណា ជួប​ទុក្ខ​ធំ ខណៈ​កំពុង​ពរ​ផ្ទៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ទទួល​បាន​នៅ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា ឌី​ជេ ណា​ណា ដែល​ពូកែ​វោហារ​សព្ទ័​ក្នុង​ការ​ដោះស្រាយ​នូវ​វិបត្តិ​ស្នេហា​នានា​ជូន​ប្រិ​យ​មិត្ត​នោះ ពេល​នេះ​នាង​កំពុង​ជួប​ទុក្ខ​ធំ​ដោយ​ឪពុក​របស់​នាង គឺ​លោក នាង សុ​វាត បាន​បាត់បង់​ជីវិត​នៅ​អាយុ…

រាជធានី​ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ទទួល​បាន​នៅ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា ឌី​ជេ ណា​ណា ដែល​ពូកែ​វោហារ​សព្ទ័​ក្នុង​ការ​ដោះស្រាយ​នូវ​វិបត្តិ​ស្នេហា​នានា​ជូន​ប្រិ​យ​មិត្ត​នោះ ពេល​នេះ​នាង​កំពុង​ជួប​ទុក្ខ​ធំ​ដោយ​ឪពុក​របស់​នាង គឺ​លោក នាង សុ​វាត បាន​បាត់បង់​ជីវិត​នៅ​អាយុ ៦០ ឆ្នាំ​។

យោង​តាម​ការ​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក ឈ្មោះ Neang Sovat ដែល​គេ​ស្គាល់​ថា​ជា​ឪពុក​ឌី​ជេរ ណា​ណា និង​លោក​ជា​អតីតមន្ត្រី​សិទ្ធ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្តកំពង់ចាម​នោះ​បាន​សរសេរ​ថា «​ប៉ា​របស់ខ្ញុំ លោក នាង សុ​វ៉ា​ត បាន​ទទួលមរណភាព​កាលពី​ព្រឹក​មិ​ញ​វេលា​ម៉ោង ៧.១៨​នាទី បន្ទាប់​ពី​សម្រាក​ព្យាបាល​ជម្ងឺរលាកស្រោមខួរ អស់​រយ​:​ពេល​ជាង​មួយ​ខែ​។

ដោយ​ម្តាយ​ខ្ញុំ​កំពុង​រវល់ និង​មិនសូវ​ស្រួលខ្លួន​ផង មិន​អាច​ទូរស័ព្ទ​ជម្រាប​ជូន តា​យាយ អ៊ុំ​ពូ​មុ​ី​ង បងប្អូន និង​មិត្ត​ៗ​ប៉ា​បាន​ច្រើន នាង​ខ្ញុំ​សូម​ជូន​ជ្រាប និង​សូម​អភ័យទោស​។ ពិធី​បញ្ចុះសព​នឹង​រៀបចំ​នៅ​ថ្ងៃស្អែក​ម៉ោង​៩​ព្រឹក នៅ​ភូមិ​សេក​យំ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ខេត្តកំពុងចាម​» ។

ក្រឡេក​ទៅ​មើល​ហ្វេ​ស​ប៊ុ​ក​ឌី​ជេរ ណា​ណា នាង​ក៏​បាន​ជូនដំនឹង​ពី​ការ​បាត់បង់​លោកឪពុក​របស់​នាង​ផង​ដែរ ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ