ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​យក​សំណាក​ធ្វើតេស្ត​ជាង​២​ម៉ឺន​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០​នេះ កម្ពុជា​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ខណៈ​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ជាង​២​ម៉ឺន​មក​ធ្វើតេស្ត ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ។ យោង​តាម​ការ​ចេញផ្សាយ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា…

រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០​នេះ កម្ពុជា​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ខណៈ​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ជាង​២​ម៉ឺន​មក​ធ្វើតេស្ត ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ។

យោង​តាម​ការ​ចេញផ្សាយ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ៖«​ថ្ងៃនេះ​ពុំ​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩​ថ្មី​ទេ រហូត​ដល់​ម៉ោង​៨​និង​០០​ព្រឹក ថ្ងៃ​ទី​៣ មិថុនា ២០២០ យើង​ពុំ​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩​ថ្មី​ទេ ចំនួន​សរុប​កូ​វី​ដ​-១៩ ចំនួន​១២៥​នាក់​ដដែល ចំនួន​សម្រាក​ពេទ្យ​នៅ​២​នាក់​ចំនួន​ជា​សះស្បើយ​សរុប​ចំនួន​១២៣​នាក់ និង​ស្លាប់​គ្មាន »​។

ប្រភព​បាន​បន្ត​ថា ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា​មិន​ចេញ​ក្រៅ​ផ្ទះ បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

ប្រភព​បាន​គូសបញ្ជាក់​ថា ៖«​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត​ដូច​ជា ពន្យា​ការ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ ។ ល​។ យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត​ដូច​ជា អង្គុយ​គម្លាត​ពី​គ្នា​ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។

សូម​បញ្ជាក់​ថា ប្រទេស​យើង​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​១៩ ដំបូង​បំផុត នៅ​ថ្ងៃ​ទី​២៧ មក​រា ២០២០ ហើយ យើង​បាន​ធ្វើតេស្ត​ចំនួន 21517 ស្មើនឹង 1296 ក្នុង​១​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ