ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​វ ! យ៉ា​យ៉ា ជាប់​ឈ្មោះ​ជាតា​រា​មាន​រូប​សម្រស់​ស្រស់​ស្អាត​ជាងគេ​ឆ្នាំ​២០២០​នៅ​ថៃ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជួរ​មុខ​របស់​ថៃ​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង និង​ទទួល​បាន​អ្នកគាំទ្រ​ជា​ច្រើន​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក​នោះ​នាង​យ៉ា​យ៉ា (YaYa Urassaya) បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត បន្ទាប់​ពី​នាង​ត្រូវ​បាន​ជ្រើសរើស​និង​ជាប់​ឈ្មោះ​ជា «​តារា​ដែល​មាន​ភាព​ស្រស់​ស្អាត​ជាងគេ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជួរ​មុខ​របស់​ថៃ​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង និង​ទទួល​បាន​អ្នកគាំទ្រ​ជា​ច្រើន​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក​នោះ​នាង​យ៉ា​យ៉ា (YaYa Urassaya) បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត បន្ទាប់​ពី​នាង​ត្រូវ​បាន​ជ្រើសរើស​និង​ជាប់​ឈ្មោះ​ជា «​តារា​ដែល​មាន​ភាព​ស្រស់​ស្អាត​ជាងគេ នៅ​ក្នុង​ប្រទេស​ថៃ​សម្រាប់​ឆ្នាំ ២០២០» ។

ការ​ឲ្យ​ចំណាត់ថ្នាក់​ទៅ​លើ​រូប​សម្រស់​បែប​នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​ដាក់​ឲ្យ​បោះ​ឆ្នោត នៅ​ក្នុង​កម្មវិធី «​ស្ត្រី​ដែល​មាន​ភាព​ស្រស់​ស្អាត​ជាងគេ​» និង​បាន​ចេញ​លទ្ធផល កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០ តាម​រយៈ​បណ្តាញសារព័ត៌មាន Starmometer ។

បន្ថែម​ពី​ការ​ជាប់​លេខ​១ ជាតា​រា​ស្រស់​ស្អាត​បំផុត​នៅ​ថៃ នាង​យ៉ា​យ៉ា ដែល​ជា​តួអង្គ​ឯក​ក្នុង​រឿង​ព្រះ​ម៉ែ​នាគី វគ្គ​២​នោះ​ក៏​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ជា​ស្រី​ស្អាត​នៅ​ក្នុង​ចំណោម​តារា​ស្រី ដែល​មាន​ភាព​ស្រស់​ស្អាត​នៅ​ប្រទេស​អាស៊ាន ។ ខណៈ​ដែល​សមាជិក​ក្រុម​តារាចម្រៀង​កូរ៉េ លី​សា ( Liza ) ទទួល​បាន​ចំណាត់​ថ្នក់​លេខ​២ និង​តារា​សម្តែង​កូរ៉េ Son Ye Jin ដែល​បាន​សម្តែង​រឿង​ភាគ​កូរ៉េ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​រឿង​« Crash Landing on You» ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១

ការ​ជាប់​ចំណាត់ថ្នាក់​ល្អ​យ៉ាងនេះ​រឹតតែ​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ កាន់តែ​ទទួល​បាន​នូវ​ប្រជាប្រិយភាព​ខ្លាំង​ឡើង​មួយ​កម្រិត​ទៀត ពីព្រោះ​តែ​ភាព​ស្រស់​ស្អាត មាន​ទេព​កោសល្យ​ខាង​សម្តែង និង​ច្រៀង ដែល​ជា​ហេតុ​ធ្វើ​អោយ​តារា​រូប​នេះ មានឈ្មោះ​បោះ​សំឡេង​ទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​ក៏​ជាតា​រា​ដែល​ក្តោប​បាន​នូវ​ពាណិជ្ជកម្ម​ទីផ្សារ​សម្រាប់​ការ​ថត​ស្ព​ត​ឲ្យ​ផលិតផល​ប្រែ​ន​ធំ​ៗ ៕

កែសម្រួលដោយ